ព័ត៌មានអន្ដរជាតិ
ថៃ ថា អ្នកដែលតេស្តរហ័សឃើញវិជ្ជមានកូវីដ គួរតែតេស្តម៉ាស៊ីនធំ PCR ទៀត ទើបច្បាស់
ក្រសួងសុខាភិបាលសាធារណៈថៃបានណែនាំឲ្យអាជីវកម្ម និងសាលារៀនប្រើតែឧបករណ៍តេស្តរហ័សរកកូវីដណាដែលត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ប៉ុណ្ណោះ ។

លោក Suphakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របាននិយាយថា កន្លងមកឧបករណ៍ទាំងនេះមានភាពងាយស្រួល និងមានតម្លៃថោក ប៉ុន្តែលទ្ធផលចេញមកអាចនឹងមិនច្បាស់លាស់ ។
ផ្ទុយទៅវិញ សាលារៀន ឬក្រុមហ៊ុនគួរតែទាក់ទងទៅការិយាល័យសុខាភិបាលខេត្តដែលនៅជិតពួកគេបំផុត ហើយឲ្យប្រជាជនដែលតេស្តវិជ្ជមាន បើចង់ដឹងច្បាស់ ត្រូវធ្វើតេស្ដឡើងវិញដោយប្រើម៉ាស៊ីនធំ RT-PCR ។

លោកបានបន្តថា ចំណែកអ្នកដែលនៅក្បែរអ្នកឆ្លងកូវីដ ១៩ ត្រូវរង់ចាំពី ៣ ទៅ ៥ ថ្ងៃ មុននឹងធ្វើតេស្ត ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានគ្រុនក្តៅ ផ្តាសាយ ឬក្អក អាចធ្វើតេស្តបានភ្លាមៗ ។
លោក Suphakit បាននិយាយថា ឧបករណ៍តេស្តរហ័សរកកូវីដដែលមិនមានត្រានៃការអនុម័តរបស់ FDA អាចផ្តល់លទ្ធផលតេស្តមិនពិត ។ លោកក៏បាននិយាយដែរថា ការពិនិត្យមុន ឬក្រោយពេលកំណត់ ឬការប្រើប្រាស់មិនត្រឹមត្រូវក៏អាចផ្តល់លទ្ធផលមិនពិតផងដែរ ។

លោកបានចង្អុលបង្ហាញថា ប្រសិនបើការធ្វើតេស្តជាច្រើនចេញមកវិជ្ជមាននៅក្នុងកន្លែងមួយនោះ មនុស្សមិនគួរធ្វើចត្តាឡីស័កភ្លាមៗនោះទេ ហើយត្រូវតែទៅតេស្តដោយម៉ាស៊ីនធំ RT-PCR ទើបលទ្ធផលយកជាផ្លូវការបាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ថៃ បកស្រាយ ក្រោយការធ្វើតេស្តរហ័សរកកូវីដ ចេញលទ្ធផលខុស កាន់តែច្រើន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


