ព័ត៌មានអន្ដរជាតិ
សិស្សសាលានៅរដ្ឋ អូស្ត្រាលី នឹងធ្វើតេស្តរហ័សរក អូមីក្រុង ២ ដងក្នុងមួយសប្ដាហ៍
រដ្ឋដែលមានប្រជាជនច្រើនជាងគេចំនួន ២ របស់អូស្ត្រាលីគឺរដ្ឋ New South Wales និងរដ្ឋ Victoria បាននិយាយថា សិស្សសាលានឹងត្រូវធ្វើតេស្តរកវីរុសបំប្លែងខ្លួនអូមីក្រុង ២ ដងក្នុងមួយសប្តាហ៍ នៅពេលដែលថ្នាក់រៀនបើកឡើងវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីសម្រាករដូវក្តៅ ។

មន្ត្រីសុខាភិបាលបាននិយាយថា ពួកគេជឿថា ការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួនអូមីក្រុងបានឈានដល់កម្រិតកំពូលនៅក្នុងរដ្ឋ New South Wales និងរដ្ឋ Victoria ដែលបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ២០,៣២៤ ករណី និង ១៣,០៩១ ករណីក្នុងរដ្ឋនីមួយៗកាលពីថ្ងៃអាទិត្យ ។
ទន្ទឹមនោះនាយករដ្ឋមន្ត្រី New South Wales លោក Dominic Perrottet បាននិយាយថា ឪពុកម្តាយនឹងត្រូវបានស្នើសុំឲ្យប្រើការធ្វើតេស្តរហ័ស ២ ដងក្នុងមួយសប្តាហ៍ដើម្បីពិនិត្យកូនរបស់ពួកគេថាមានកូវីដឬអត់ ហើយរាយការណ៍ពីលទ្ធផលវិជ្ជមានណាមួយទៅកាន់សាលា និងរដ្ឋាភិបាល ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងស៊ីដនីថា ឧបករណ៍ធ្វើតេស្តរហ័សរាប់លានត្រូវបានចែកចាយទៅសាលារៀនចំនួន ៣,០០០ នៅសប្តាហ៍នេះ ហើយសិស្សត្រូវធ្វើតេស្តមុនពេលចូលរៀនថ្ងៃដំបូង ខណៈគ្រូបង្រៀន និងសិស្សវិទ្យាល័យនឹងតម្រូវឲ្យពាក់ម៉ាសជាដាច់ខាត ។
ចំណែករដ្ឋ Victoria វិញក៏បានផ្តល់ការណែនាំឲ្យធ្វើតេស្តលើសិស្សសាលាចំនួន ២ ដងក្នុងមួយសប្តាហ៍ផងដែរ ក្រោមផែនការត្រឡប់ទៅរៀននៅសាលាវិញ ។

ជាចុងក្រោយមន្ត្រីសុខាភិបាលរដ្ឋ Victorian បាននិយាយថា ទាំងបុគ្គលិកសាលានៅរដ្ឋ New South Wales និង Victoria ត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ ហើយគ្រូបង្រៀននៅរដ្ឋ Victoria ទុកឱកាសរហូតដល់ចុងខែកុម្ភៈដើម្បីទទួលការចាក់វ៉ាក់សាំងដូសជំរុញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


