Connect with us

សុខភាព

អ្នកទើបចាក់វ៉ាក់សាំង កុំភ្លេចធ្វើរឿងមួយនេះ ដើម្បីជំរុញប្រសិទ្ធភាពថ្នាំឱ្យកាន់តែខ្លាំង

បានផុស

នៅ

គេងលក់ស្កប់ស្កល់និងបានគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ ក្រោយចាក់វ៉ាក់សាំងកូវីដរួចថ្មីៗ។ ក្នុងនោះការស្រាវជ្រាវអំពីដំណេកនិងវ៉ាក់សាំងកូវីដ-១៩ បានរកឃើញថា គេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់ការបណ្ដុះអង់ទីគ័រ ​ព្រមទាំងកាត់បន្ថយប្រសិទ្ធភាពរបស់ថ្នាំបង្ការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Michael Thorpy សាស្រ្តាចារ្យផ្នែកសរសៃប្រសាទមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅញូយ៉ក បានឱ្យដឹងថា គេងមិនឆ្អែតបង្កផលប៉ះពាល់ដល់កត្តាភាពស៊ាំផ្សេងៗគ្នានៃរាងកាយ។ ផ្ទុយទៅវិញ ​បើសិនគេងបានគ្រប់គ្រាន់នឹងធ្វើឱ្យហានិភ័យនៃការឆ្លងមេរោគមានការថយចុះ ហើយការឆ្លើយតបរបស់វ៉ាក់សាំងទៅនឹងសរីរាង្គកាន់តែមានផលវិជ្ជមាន។

តាមការស្រាវបានឱ្យដឹងថា ទទួលទានដំណេកស្កប់ស្កល់អាចជួយសុខភាពរាងកាយដោយបណ្ដាលឱ្យខួរក្បាលបំពេញមុខងារបានល្អ ឱកាសនៃការកើតជំងឺផ្លូវចិត្តទាប ជួយឱ្យប្រព័ន្ធភាពសុំាកាន់តែរឹងមាំ និងការពារជំងឺផ្សេងៗជាច្រើនទៀត។  

ដោយឡែក កង្វះការគេងគ្រប់គ្រាន់មិនត្រឹមតែជះឥទ្ធិពលដល់ភាពស៊ាំចុះខ្សោយប៉ុណ្ណោះទេ ប៉ុន្តែប្រសិទ្ធភាពនៃថ្នាំបង្ការកូវីដក៏នឹងថយចុះ ហើយវានឹងនាំងាយឆ្លងវីរុស ក៏ដូចជាធ្វើឱ្យកោសិកាឈាមសចុះទាបទៀតផង។

បើយោងតាមសម្ដីវេជ្ជបណ្ឌិត Michael Thorpy បាននិយាយថា ក្រោយទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ មិនថាដូសទី១ឬទី២នោះទេ ត្រូវតែគេងយ៉ាងហោច ៧ទៅ៨ ម៉ោងឱ្យខានតែបាន។ នេះក៏ដោយសារ ការអត់ងងុយ ឬខំធ្វើការខ្លាំងរហូតយប់ជ្រៅពេក បន្ទាប់ពីចាក់វ៉ាក់សាំងរួច នឹងផ្ដល់ផលអវិជ្ជមានដល់ការបង្កើតអង់ទីគ័រការពារជំងឺ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ wellandgood

ចុចអាន៖ ក្រោយចាក់វ៉ាក់សាំង Johnson & Johnson រួច យុវវ័យ និងមនុស្សចាស់ ត្រូវប្ដូរទម្លាប់ហូបចុកភ្លាមៗ

ចុចអាន៖ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ពលករ​ខ្មែរ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​សប្បាយចិត្ត និង​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ខ្នះខ្នែង​ជួយ​ឲ្យ​ពួកគាត់​ត្រឡប់​មក​កម្ពុជា​វិញ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ​ថ្លែងអំណរគុណ​អង្គ​បោះឆ្នោត​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការបោះឆ្នោត​ព្រឹទ្ធសភា

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីរំលោភបូកក្មេងស្រីនៅខេត្តសៀមរាប គ្រួសារជនសង្ស័យស្នើតុលាការផ្ដល់យុត្តិធម៌ឱ្យបានសងខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ស្ពឺ ​៖ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​គឺជា​ស្ពាន​បន្ត​ក្តី​ស្រមៃ​យុវជន​ក្នុង​ការ​វិល​ត្រលប់មក​កាន់ការ​សិក្សា

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា និងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គរួមគ្នាពិនិត្យ វាយតម្លៃពីហានិភ័យនៃគ្រឿងញៀន នៅតំបន់ផលិតត្រីកោណមាស

សេដ្ឋកិច្ច៣ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម