សុខភាព
ផឹកទឹកសុទ្ធដាក់ក្នុងឡានត្រូវកម្តៅថ្ងៃ ប្រឈមជំងឺច្រើនមុខ
ទឹកសុទ្ធដបពេញនិយមបំផុតសម្រាប់ដាក់តាមខ្លួនក្នុងពេលធ្វើដំណើរទីជិតឆ្ងាយ ឬដាក់តាមឡានជាដើម។ ក្នុងករណីយើងទុកទឹកសុទ្ធនៅកន្លែងដែលមានសីតុណ្ហភាពមធ្យមនោះគ្មានបញ្ហាចោទទេ តែសិនជាគ្នាយើងទុកនៅកន្លែងដែលត្រូវកម្តៅថ្ងៃខ្លាំង និងរយៈពេលយូរនោះនឹងបញ្ហាច្រើន។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ឲ្យដឹងថា នៅពេលយើងច្រកទឹកក្នុងថង់ប្លាស្ទិច ឬដបជ័រ ហើយទុកឲ្យត្រូវកម្តៅថ្ងៃ នោះជាតិនឹងមានការបំលែងសារធាតុគីមីម្យ៉ាង គ្រោះថ្នាក់បំផុតចំពោះសុខភាព។ “អូហ៍! អាហ្នឹងគ្រោះថ្នាក់ណាស់ កុំដាក់ទឹកសុទ្ធចោលក្នុងគូទឡាន ឬកន្លែងដែលត្រូវកម្តៅថ្ងៃឲ្យសោះ ជាតិគីមីបំលែងដែលបំលែងចេញពីជ័រ ចូលទៅក្នុងទឹក ពេលយើងញ៉ាំទៅ អាចកើតមហារីកផង ឈឺបេះដូង ឈឺតម្រងនោម”។

ដោយសារផលប៉ះពាល់នេះហើយ ទើបនៅប្រទេសជឿនលឿនគេលែងប្រើដបជ័រដើម្បីច្រកទឹកសុទ្ធទៀតហើយ ដោយជំនួសមកវិញនូវដបថ្ម ។ លោកវេជ្ជបណ្ឌិត អ៊ាវ សុខា បញ្ជាក់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


