សុខភាព
ឆ្លើយសំណួរ ៣ ពាក់ព័ន្ធការរួមដំណេក អំឡុងវិបត្តិកូវីដ និងក្រោយពេលចាក់វ៉ាក់សាំង
អំឡុងវិបត្តិកូវីដ-១៩កំពុងរាតត្បាត ក្នុងករណីយើងមានទំនាក់ទំនងផ្លូវភេទនឹងដៃគូដែលរស់នៅជាមួយគ្នាស្រាប់ នឹងពុំមែនជាហានិភ័យអ្វីឡើយ បើសិនអ្នកទាំងពីរដឹងច្បាស់អំពីសុខភាពរបស់ខ្លួន។ ប៉ុន្តែអ្វីដែលជាបញ្ហា និងជារឿងដែលគួរបង្ការ ក្នុងករណីដៃគូណាម្នាក់ មានរោគសញ្ញាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ គួរចៀសវាងការរួមភេទជាដាច់ខាត។
អ៊ីចឹង តើអាចបំពេញចំណង់សិច ដោយការប៉ះពាល់ប្រដាប់ភេទគ្នាបានទេ?

លោកវេជ្ជបណ្ឌិត Alex George ធ្វើការទាក់ទងនឹងផ្នែកឆ្លើយតបនឹងស្ថានភាពជំងឺ និងរោគអាសន្នភ្លាមៗ នៃមន្ទីរពេទ្យសាកលវិទ្យាល័យ Lewisham ក្រុងឡុងដ៍ចក្រភពអង់គ្លេស បានឱ្យដឹងថា ការស្ទាបអង្គជាតិគ្នា ដើម្បីបំពេញចំណង់ផ្លូវភេទ ក៏ជាផ្នែកមួយនាំឱ្យឆ្លងជំងឺរាតត្បាតផងដែរ ព្រោះថា វីរុសអាចឆ្លងតាមផ្លូវដង្ហើម មានច្រមុះ មាត់ តាមរយៈទឹកមាត់ ពីដៃមានជាប់មេរោគរួចប៉ះលើមាត់ និងលើអង្គជាតិ ដែលសុទ្ធសឹងជាហានិភ័យឆ្លង បើដៃគូមានផ្ទុកមេរោគនេះ។ ជារួមមកមិនត្រូវប៉ះពាល់ផ្ទាល់ ជាមួយអ្នកខាងក្រៅ ដែលមិនស្គាល់ច្បាស់ ឬមានដៃគូ ដែលសង្ស័យថាមានផ្ទុកវីរុសកូវីដ-១៩ឡើយ។
ចុះបើធ្លាប់ឆ្លងកូវីដ-១៩ តែព្យាបាលសះស្បើយហើយ តើអាចរួមភេទបានអត់?
ទោះបីជាការស្រាវជ្រាវមុនៗធ្លាប់បង្ហាញថា វីរុសកូវីដ-១៩ មិនចម្លងតាមរយៈទឹកកាមឬការរួមភេទក៏ដោយ ប៉ុន្តែការសិក្សាថ្មីមួយបានព្រមានចំពោះការរួមដំណេកក្នុងកំលុងជាសះស្បើយពីជំងឺនេះ។
អត្ថបទការស្រាវជ្រាវថ្មីដែលចេញផ្សាយដោយសមាគមវេជ្ជសាស្ត្រអាមេរិក(AMA) បានផ្ដល់ដំបូន្មានចំពោះអ្នកមានដៃគូរួមភេទ ក្រោយជាសះស្បើយពីជំងឺភ្លាមៗ គប្បីរង់ចាំរយៈពេល ៣០ថ្ងៃសិន ទើបអាចរួមដំណេកបាន។
ក្នុងពេលដំណាលគ្នានេះផងដែរ អ្នកជំនាញបានទូន្មានបន្ថែមថា ប្រសិនបើរួមភេទក្រោយ ៣០ ថ្ងៃនោះ ចាំបាច់ត្រូវប្រើស្រោមអនាម័យផងដែរ ដើម្បីធានាសុវត្ថិភាពសុខភាពខ្ពស់ និងបង្ការផលប៉ះពាល់ចំពោះការបង្កកំណើត។
បើមិនដូច្នោះ ប្រសិនបានចាក់វ៉ាក់សាំងរួចរាល់ តើអាចរួមភេទដោយសុវត្ថិភាពហើយមែនឬអត់?

ការរួមភេទនឹងមានសុវត្ថិភាពគ្រប់ពេល បើអ្នកដៃគូទាំងសងខាង គ្មានបញ្ហាសុខភាព ទោះបីបាន ឬមិនបានចាក់វ៉ាក់សាំងក៏ដោយ។
យ៉ាងណាមិញ មន្ត្រីសុខាភិបាលរុស្ស៊ីម្នាក់បានហាមប្រាមមិនឱ្យមានការរួមភេទចំពោះអ្នកដែលទើបចាក់វ៉ាក់សាំងការពារកូវីដ-១០៩រួចថ្មីៗទេ ដោយត្រូវផ្អាកសកម្មភាពលើគ្រែយ៉ាងហោច ៣ ថ្ងៃ ក្រោយទទួលថ្នាំបង្ការនេះ។
វេជ្ជបណ្ឌិត Denis Graifer បានព្រមានថា ការរួមភេទពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំង ដែលនេះនឹងនាំឱ្យមានរាងកាយបាត់បង់ថាមពលច្រើន ហើយបន្ទាប់ពីចាក់វ៉ាក់សាំង គួរតែចៀសវាងរួមសង្វាសរយៈពេល ៣ ថ្ងៃសិន។
ទោះជាយ៉ាងនេះក្ដី មន្ត្រីពេទ្យជាន់ខ្ពស់រូបនេះ លើកឡើងបន្ថែមថា ការរួមភេទបន្ទាប់ពីការចាក់វ៉ាក់សាំងមិនមែនថាមិនបានដាច់ខាតនោះទេ គ្រប់គ្នាអាចធ្វើទៅបានដោយដោយមានការប្រុងប្រយ័ត្ន និងកុំឱ្យហួសហេតុពេក ព្រោះវាអាចប្រឈមគ្រោះថ្នាក់ពិតមែន៕
អត្ថបទ៖ សន្យា
ចុចអាន៖ ឈប់យល់ច្រឡំចំពោះសុវត្ថិភាពវ៉ាក់សាំងកូវីដលើសុខភាពបន្តពូជចំនួន ២នេះ
ចុចអាន៖ ៤ ចំណុច សុទ្ធតែជាការគិតខុសទាំងស្រុងអំពីការរួមភេទ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


