សុខភាព
ពាក់ម៉ាសយូរម៉ោង អាចធ្វើឲ្យឈឺក្បាល ឬថ្គាម?
ការពាក់ម៉ាសមានសារសំខាន់បំផុតក្នុងការបង្ការ ក៏ដូចជាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែ ប្រសិនបើគ្នាយើងពាក់ម៉ាសយូរម៉ោង វាក៏អាចបង្កជាអាការៈឈឺក្បាល ឬឈឺសន្លាក់ឆ្អឹងថ្គាម(TMJ) ផងដែរ។
ហេតុអ្វីឈឺក្បាល និងឈឺសន្លាក់ឆ្អឹងថ្គាម ក្រោយពាក់ម៉ាសយូរម៉ោង?

ប្រសិនបើយើងមានអាការៈឈឺក្បាល ក្រោយពាក់ម៉ាសពេញមួយថ្ងៃ វាអាចបណ្ដាលមកពីកង្វះជាតិទឹក។ ចំណែកឯការឈឺថ្គាម អាចមកពីការដាក់សម្ពាធលើថ្គាម ឬសាច់ដុំថ្គាម។ ពិតណាស់ ការរឹតបន្តឹងថ្គាមរយៈពេលយូរម៉ោង អាចនាំឲ្យថ្គាម និងសាច់ដុំថ្គាមអស់កម្លាំង និងបង្កជាអាការៈឈឺចាប់។
មួយវិញទៀត ស្រ្តេសដែលពាក់ព័ន្ធនឹងជំងឺរាតត្បាតកូវីដ-១៩ ក៏បង្កើនសម្ពាធពាសពេញរាងកាយ រួមទាំងសន្លាក់ឆ្អឹងថ្គាមដូចគ្នា។
តិចនិកកាត់បន្ថយអាការៈឈឺក្បាល ឬថ្គាម

១. ជ្រើសរើសម៉ាសត្រឹមត្រូវ
ការជ្រើសរើសម៉ាសត្រឹមត្រូវ ដែលមិនតឹងពេក ឬធូរពេក ក៏អាចបង្ការ ឬកាត់បន្ថយការឈឺក្បាល ឬឈឺថ្គាមបានមួយកម្រិតដែរ។ ផ្ទុយទៅវិញ ប្រសិនបើយើងពាក់ម៉ាសដែលមានខ្សែតឹង ឬរឹបត្រចៀកពេក វានឹងបង្កជាការឈឺចាប់នៅបរិវេណត្រចៀក រួមទាំងសន្លាក់ឆ្អឹងថ្គាម។
២. ឥរិយាបថល្អ
គ្នាយើងគប្បីរក្សាឥរិយាបថល្អ ដោយមិនត្រូវច្រត់ចង្កា ឬថ្គាម និងជៀសវាងប្រើប្រាស់សាច់ដុំថ្គាមលើសកម្រិតឡើយ។ បន្ថែមពីនេះ ចូរអង្គុយ ឬឈរឲ្យត្រង់ខ្លួន ជាពិសេស ព្យាយាមដាក់កឲ្យត្រង់តាមដែលអាចធ្វើទៅតាម។
៣. ដកដង្ហើមតាមច្រមុះ ជាជាងតាមមាត់
ជាមួយគ្នានេះដែរ ការដកដង្ហើមតាមមាត់ អាចបង្កជាឥរិយាបថឆ្គាំឆ្គងនៃថ្គាម និងអាចបណ្ដាលជាការឈឺថ្គាម សង្កៀតធ្មេញ និងការខាំមិនត្រឹមត្រូវ ។ ហេតុនេះហើយ យើងគប្បីព្យាយាមដកដង្ហើមតាមច្រមុះទើបជាការប្រសើរ។
៤. បំពេញជាតិទឹក
មួយវិញទៀត យើងគប្បីញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ឲ្យបាន៨កែវក្នុងមួយថ្ងៃ ពីព្រោះថាកង្វះជាតិទឹកក៏ជាមូលហេតុចម្បងមួយដែលធ្វើឲ្យយើងកើតមានអាការៈឈឺក្បាល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្រីៗពាក់ម៉ាសយូរ មិនចង់ខូចស្បែកមុខ កុំរំលងតិចនិក ៤នេះ
ចុចអាន៖ ហាមពាក់ម៉ាសឱ្យក្មេងអាយុក្រោម២ឆ្នាំដាច់ខាត ព្រោះបង្កគ្រោះថ្នាក់ខ្លាំងជាងឆ្លងកូវីដទៅទៀត
ចុចអាន៖ ពាក់ម៉ាស ៣ស្រទាប់អំឡុងជំងឺរាតត្បាត អាចការពារបានកម្រិតណា?

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់