Connect with us

សុខភាព

ពាក់ម៉ាស ៣ស្រទាប់អំឡុងជំងឺរាតត្បាត អាចការពារបានកម្រិតណា?

បានផុស

នៅ

ស្ថិតក្នុងវិបត្តិនៃមេរោគរាតត្បាត ពិភពលោកបានផ្លាស់ប្ដូរនិន្នាការថ្មី ដោយតម្រូវឱ្យគ្រប់គ្នាពាក់ម៉ាសជាប្រចាំ រាល់ពេលទៅកន្លែងសាធារណៈ ឬកន្លែងបិទជិតណាមួយ។ ការពាក់ម៉ាសបានក្លាយជាទម្លាប់ថ្មី និងបរិបទថ្មី ហើយមានអ្នកខ្លះ មិនជឿជាក់លើម៉ាសដែលខ្លួនកំពុងប្រើប្រាស់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នាដែរ មនុស្សមួយចំនួនទៀតមិនទុកចិត្តម៉ាសធម្មតាៗ រហូតឈានទៅដល់ការពាក់ពីរជាន់ទៀតផង។ នៅលើទីផ្សារបច្ចុប្បន្ន មានម៉ាសច្រើនប្រភេទណាស់ កំពុងចរាចរលក់ និងត្រូវបានអះអាងថា អាចការពារចម្លងមេរោគបានល្អម្យ៉ាងម្នាក់។

ចុះម៉ាស ៣ស្រទាប់វិញ តើអាចទប់ទល់មេរោគបានកម្រិតណា កំលុងពេលប្រើប្រាស់?

ម៉ាស ៣ស្រទាប់អាច​ការពារយើងបានមួយផ្នែក ដោយជួយទប់ទល់ការរីករាលដាល​នៃធាតុបង្កជំងឺ ​និង​មេរោគ​ឆ្លង​ចេញពីមាត់​ និងច្រមុះ​របស់អ្នកដទៃ​មកកាន់យើង។

លើសពីនេះវាអាចការពារប្រឆាំងនឹងវីរុស បាក់តេរី និងភ្នាក់ងារបង្ករោគដ៏គួរឱ្យខ្លាចដទៃ​ទៀតដែលយើងមិនអាចមើលឃើញដោយភ្នែកទទេ តាមរយៈការច្រោះយកបាក់តេរី និងវីរុសដែលមាននៅលើអាកាសប្រកប​ដោយប្រសិទ្ធភាព។ បន្ថែមពីលើនេះ វាអាចបន្សុទ្ធធូលី ឧស្ម័នពុលនៅលើអាកាស និងផ្តល់នូវការការពារដ៏មានប្រសិទ្ធភាពប្រឆាំងនឹងធូលី​អាឡ័កស៊ី​ ការចម្លងរោគ និងភ្នាក់ងារបង្ករោគដែលងាប់ផងដែរ។

មិនថាម៉ាសបែបណានោះទេ ឱ្យតែយើងប្រើបានត្រឹមត្រូវ ទោះមិនអាចការពារបាន​១០០% ក៏អាចកាត់បន្ថយអត្រាឆ្លងបានច្រើន ជាជាងលែងមុខទទេដោយគ្មានការពាក់ម៉ាសទាល់តែសោះ។ ដោយសារមូលហេតុទាំងនេះ ទើបគ្រប់គួរប្រកាន់ខ្ជាប់ការពាក់ម៉ាសជានិច្ច ដើម្បីការពារសុខភាពខ្លួនឯង ក៏ដូចជាមនុស្សជុំវិញខ្លួន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អ្នកជំនាញថា ម៉ាសប្រភេទនេះ ទើបមានសមត្ថភាពខ្លាំង ការពារវីរុសបំប្លែងខ្លួន Delta បាន

ចុចអាន៖ ពិតឬអត់! ពាក់ម៉ាសពីរជាន់អាចការពារការចម្លងវីរុសកូវីដបានល្អជាងពាក់តែមួយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម