KPT+
ស្រីៗពាក់ម៉ាសយូរ មិនចង់ខូចស្បែកមុខ កុំរំលងតិចនិក ៤នេះ
បច្ចុប្បន្ននេះ ការពាក់ម៉ាសពិតជាចាំបាច់ណាស់ក្នុងការការពារវីរុសបង្កជំងឺកូវីដ១៩ ប៉ុន្តែម៉ាសក៏អាចធ្វើឲ្យប៉ះពាល់សុខភាពស្បែកមុខផងដែរ។ ពាក់ម៉ាសយូរអាចធ្វើឲ្យមុខឡើងមុន របកស្បែក ឡើងរមាស់ និងកន្ទួលជាដើម។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកឯកទេសខាងរោគសើស្បែកបានណែនាំតិចនិកមួយចំនួនដល់ស្រីៗ ដើម្បីការពារស្បែកមុខ។

១. សម្អាត និងផ្ដល់សំណើមដល់មុខជាប្រចាំ
ក្នុងមួយថ្ងៃៗបើយើងធ្វើការ ឬចេញក្រៅផ្ទះច្បាស់ជាត្រូវពាក់ម៉ាសយូរម៉ោងមិនខាន។ ដូចនេះ ស្រីៗយើងគប្បីយកចិត្តទុកដាក់លាងសម្អាតមុខ និងផ្ដល់សំណើមដល់មុខប្រចាំថ្ងៃឲ្យបានទៀងទាត់។ ការថែទាំស្បែកមុខបែបនេះនឹងជួយធ្វើឲ្យផ្ទៃមុខរួចផុតពីបញ្ហាបង្កដោយការពាក់ម៉ាស។
ពេលលាងសម្អាតមុខ ចូរប្រើផលិតផលលាងសម្អាតណាដែលមិនមានក្លិន និងមិនមានជាតិអាល់កុល។ ក្រោយពីលាងសម្អាតមុខហើយ គ្នាយើងមានស្បែកមុខស្ងួត ឬរមាស់គួរប្រើផលិតផលផ្ដល់សំណើមបន្ថែមទៀត។
ការជ្រើសរើសផលិតផលផ្ដល់សំណើម គួរពិនិត្យលើប្រភេទស្បែកមុខ និងគួរប្រើមុន និងក្រោយពាក់ម៉ាស៖
- ស្បែកមុខខ្លាញ់ គួរប្រើផលិតផលផ្ដល់សំណើមប្រភេទជែល
- ស្បែកមុខធម្មតា គួរប្រើផលិតផលឡេផ្ដល់សំណើម
- ស្បែកមុខស្ងួត គួរប្រើប្រភេទក្រែមផ្ដល់សំណើម
២. ការពារបបូរមាត់ដោយប្រេងចាហួយ
ស្បែកស្ងួត និងប្រេះបបូរមាត់ ជាបញ្ហាទូទៅមួយកើតមានលើស្បែកដោយសារការពាក់ម៉ាសយូរម៉ោងក្នុងមួយថ្ងៃៗ។ យើងអាចការពារបញ្ហានេះបានដោយលាបប្រេងចាហួយនៅលើបបូរមាត់ បន្ទាប់ពីលាងសម្អាតមុខរួច មុនពាក់ម៉ាស និងមុនពេលចូលគេង។
៣. ផ្អាកតុបតែងមុខ
បើយើងជាអ្នកធ្វើការងារណាមួយប្រឈមនឹងជំងឺកូវីដ១៩ និងត្រូវពាក់ម៉ាសយូរម៉ោងមួយថ្ងៃៗ គ្នាយើងគួរផ្អាកការតុបតែងមុខ។ ការតុបតែងមុខហើយ ត្រូវពាក់ម៉ាសពីលើមុខអាចនឹងធ្វើឲ្យមានបញ្ហាស្ទះរន្ធរោម នាំឲ្យកើតមុនបាន។ ក្នុងករណីចាំបាច់ត្រូវតែតុបតែងមុខ គ្នាយើងគួរជ្រើសរើសផលិតផលណា មានសរសេរបញ្ជាក់ថាមិនធ្វើឲ្យស្ទះរន្ធរោម។

៤. ដោះម៉ាសចេញខ្លះ
រាល់បួនម៉ោងម្ដង គ្នាយើងគួរដោះម៉ាសចេញឲ្យបាន១៥នាទី។ មានការរកឃើញថា បុគ្គលិកសុខាភិបាលធ្វើការជួរមុខប្រយុទ្ធនឹងជំងឺកូវីដ១៩ អាចកែខៃបញ្ហាស្បែកមុខបានដោយធ្វើរបៀបនេះ។ យ៉ាងណា បើយើងជាមនុស្សប្រឈមនឹងកូវីដ១៩ ខ្លាំង មុននឹងដោះម៉ាសចេញត្រូវប្រាកដថានៅកន្លែងមានសុវត្ថិភាព និងដោះម៉ាសក្រោយលាងសម្អាតដៃរួច៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


