សុខភាព
រោគសញ្ញាឈឺក្បាលទាំងនេះ អាចបញ្ជាក់ថាមានដុំសាច់ខួរក្បាល
រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅនៃដុំសាច់ខួរក្បាល គឺឈឺក្បាល ប៉ុន្តែអាការឈឺក្បាលភាគច្រើន ក៏មិនមែនបណ្ដាលមកពីដុំសាច់ទាំងអស់ដែរ។ យ៉ាងណាមិញ គ្នាយើងគប្បីតាមដានឲ្យបានដិតដល់ចំពោះរោគសញ្ញាមួយនេះ។

សម្ពាធក្នុងខួរក្បាល និងដុំសាច់ខួរក្បាល
ទោះបីជាមិនមែនរាល់ដុំសាច់ខួរក្បាល សុទ្ធតែបណ្ដាលឲ្យយើងឈឺក្បាលក៏ពិតមែន ប៉ុន្តែអ្នកដែលមានដុំសាច់ខួរក្បាលចំនួនជិតពាក់កណ្ដាលបានឲ្យដឹងថា ពួកគេមានអាការៈឈឺក្បាល នេះបើយោងតាមសមាគមដុំសាច់ខួរក្បាលរបស់អាមេរិក។ ដុំសាច់ទាំងនេះអាចជាដុំសាច់មហារីក និងមិនមែនជាមហារីក ហើយពួកវាអាចកើតឡើងស្ទើរតែគ្រប់ទីកន្លែងនៅក្នុងខួរក្បាល។
រោគសញ្ញានៃដុំសាច់ខួរក្បាលមានភាពខុសគ្នា អាស្រ័យលើទីតាំងនៃដុំសាច់។ ការឈឺក្បាល និងអារម្មណ៍ដទៃទៀតនៃសម្ពាធកើនឡើងក្នុងលលាដ៍ក្បាល អាចកើតឡើងដោយសារតែដុំសាច់សង្កត់លើសរសៃប្រសាទ ឬជាលិកា ឬសារធាតុរាវ នៅជុំវិញខួរក្បាល។
រោគសញ្ញាព្រមានដែលយើងគប្បីទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ
- ឈឺក្បាលនៅពេលព្រឹក ហើយការឈឺចាប់នេះអាចរំខានដល់ការគេង
- ឈឺក្បាល ព្រមទាំងមានក្អួត
- ឈឺក្បាលកាន់តែធ្ងន់ធ្ងរ នៅពេលដែលក្អក ឬហាត់ប្រាណ
- ឈឺក្បាលនៅពេលគេង
- ឈឺក្បាលកាន់តែខ្លាំងទៅៗ
- ឈឺក្បាលជាប់ជាប្រចាំ
- អាការៈឈឺក្បាលនៅតែបន្ត ទោះប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់។

សញ្ញាព្រមានផ្សេងទៀត
ជាទូទៅ អាការៈឈឺក្បាលដោយសារតែដុំសាច់ខួរក្បាល អាចអមដោយរោគសញ្ញាប្រព័ន្ធប្រសាទផ្សេងទៀត ដូចជាស្ពឹក ឬឈឺឆៀបៗ បញ្ហាភ្នែកចុះខ្សោយ ឬពិការផ្នែកណាមួយនៃរាងកាយ ឬពិបាកយល់ការនិយាយជាដើម ដែលរោគសញ្ញាទាំងនេះចាំបាច់ឲ្យយើងត្រូវពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ។
បន្ថែមពីនេះ ប្រសិនបើយើងមានអាការៈឈឺក្បាលធ្ងន់ធ្ងរ និងមានរោគសញ្ញាជាក់លាក់ដទៃទៀត ដូចជាគ្រុនក្ដៅ កន្ទួលរមាស់ រួយក និងវង្វេងស្មារតី វាអាចជារោគសញ្ញានៃការឆ្លងមេរោគធ្ងន់ធ្ងរដូចជាការរលាកស្រោមខួរ។ នេះបើយោងតាមមូលនិធិស្រាវជ្រាវជំងឺរលាកស្រោមខួរ៕
ចុចអាន៖កុំធ្វើហី! ឧស្សាហ៍ព្រិលភ្នែក ឈឺក្បាល អាចជាសញ្ញាជំងឺដុំសាច់ខួរក្បាល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


