Connect with us

សុខភាព

គួរដឹង! មើមសាគូ ផ្តល់ប្រយោជន៍ ច្រើនដល់សុខភាព

បានផុស

នៅ

មើមសាគូមានរសជាតិផ្អែមតិចៗ គ្មានជាតិស្អិត ព្រមទាំងសម្បូរទៅ ដោយជាតិសរសៃ ជាតិរ៉ែ និងវីតាមីនជាច្រើនប្រភេទដែលផ្តល់អត្ថប្រយោជន៍​ច្រើន​ដល់សុខភាពយើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មើមសាគូ ១២០ ក្រាមមានកាឡូរីតែ ៧៨ និងជាតិខ្លាញ់ ០,២៤ ក្រាម។ មើមសាគូសម្បូរ​ទៅ​ដោយកាបូអ៊ីដ្រាត ជាតិទឹក ជាតិសរសៃ ប្រូតេអ៊ីន វីតាមីន B កំផ្លេច ប៉ូតាស្យូម ជាតិដែក ម៉ាញេស្យូម និងផូស្វ័រ។ មើម​សាគូ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​រាង​កាយ?​

១. ជំនួយតម្រងនោម

សារធាតុប៉ូតាស្យូមនៅក្នុងមើមសាគូអាចជួយសម្អាតជាតិពុលនៅក្នុងតម្រង​​នោម និងធ្វើឱ្យមុខងារ​ប្រព័ន្ធទឹកនោមប្រសើរឡើង។

២. ជំនួយបេះដូង

សារធាតុហ្វូឡាត (folate) នៅក្នុងមើមសាគូអាចជួយកាត់បន្ថយកម្រិត homocysteine នៅ​​ក្នុង​ឈាម។ ម៉្យាងទៀត មើមសាគូក៏មានផ្ទុកម៉ាញេ៉ស្យូមដែលអាច​​ជួយ​ពង្រីក​សរសៃឈាម​ និង​ធ្វើឱ្យ​លំហូរ​ឈាម​ក្នុង​រាងកាយ​រត់បានល្អ ជួយគ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយហានិភ័យ​នៃជំងឺ​គ្រោះថ្នាក់សរសៃ​ឈាមខួរក្បាល ជំងឺគាំងបេះដូង និងជំងឺក្រិនសរសៃឈាម។

៣. ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់

ការញុំាមើមសាគូអាចជួយបង្កើនការផលិតទឹកប្រមាត់ដែលមាននាទីកម្ចាត់​កូលេស្តេរ៉ូល។ ម៉្យាង​ទៀត មើមសាគូសម្បូរទៅដោយវីតាមីន B កំផ្លេចដូចជា riboflavin និង niacin ដែលមាននាទី​បង្កើន​កម្រិតកូលេស្តេរ៉ូល ល្អ។

៤. ជួយឲ្យគេងលក់ស្រួល

យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា មើមសាគូ ១០០ ក្រាមមាន​ផ្ទុកម៉ាញ៉េ​ស្យូម​ប្រហែល ២៥ មិល្លីក្រាម។ សារធាតុរ៉ែនេះអាចជួយកាត់បន្ថយភាពតានតឹង ជួយឱ្យរាងកាយ​យើង​សម្រាក និងគេងបានយូរ។

៥. ជួយបង្កើនកោសិកាឈាមក្រហម

មើមសាគូមានផ្ទុកជាតិដែកដែលមាននាទីក្នុងការបង្កើតកោសិកាឈាមក្រហម និងជួយបង្ការ​ភាព​ស្លេកស្លាំង អស់កម្លាំង និងខ្សោយសាច់ដុំ។

៦. ជំនួយខួរក្បាល

បរិមាណជាតិដែកនៅក្នុងមើមសាគូអាចជួយបង្កើនការផលិតអេម៉ូក្លូប៊ីន (ប្រូតេអ៊ីននៅក្នុងកោសិកា​ឈាម​ក្រហមដែលមាននាទីដឹកអុកស៊ីសែនទៅកាន់សរីរាង្គផ្សេងៗ) និងបង្កើនរំហូរឈាម។ ការ​មាន​អុកស៊ីសែន និងជាតិដែកគ្រប់គ្រាន់នៅក្នុងខួរក្បាលអាចបង្កើនសមត្ថភាពចងចាំ និងអាចកាត់​​បន្ថយ​ការភ្លេចភ្លាំង និងវង្វេង។

៧. ជំនួយប្រព័ន្ធរំលាយអាហារ

មើមសាគូសម្បូរ​ទៅ​ដោយជាតិ​សរសៃ​ដែល​មាននាទីជួយ​គ្រប់គ្រង​ចលនា​ពោះវៀន និង​ការ​រំលាយ​អាហារ។

៨. ជួយបញ្ចុះទម្ងន់

មើមសាគូមានកាឡូរីទាប តែមានជាតិសរសៃ និងសារធាតុរ៉ែច្រើនដែលធ្វើឱ្យយើងឆ្អែតបានយូរ និងមានកម្លាំង​។ មើមសាគូផ្ទុកកាឡូរីទាប ​និងមានសារធាតុចិញ្ចឹមល្អៗ​ជាច្រើនដែលស័ក្តិសម​​ឱ្យយើងយក​ធ្វើជា​អាហារ​សម្រន់៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម