Connect with us

សុខភាព

សូម​ស្វែងយល់​ពី​ការ​ពុល​សារធាតុ​មេ​តា​ណុល​?

បានផុស

នៅ

​មេ​តា​ណុល​ជា​សារធាតុ​មួយ ​ដែល​កើតឡើង​ដោយ​សំយោគ​គីមី ឬ​ដោយ​បំណិត​ឈើ​។ ជាទូទៅ​វា​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ប្រទេស​កម្ពុជា ការ​ពុល​ដោយសារ​ធាតុ​នេះ ច្រើន​កើតឡើង​ពី​ការ​បរិភោគ​ស្រា​ដែល​បិត​ពុំបាន​ត្រឹមត្រូវ (​ជាពិសេស​ការ​បិតស្រា​លាយ​ជាមួយ​សំបក​ឈើ​ ដែល​យើង​បាន​ជួប​កន្លងមក​)​។​

​សារធាតុ​មេ​តា​ណុល​ ត្រូវ​បាន​បម្លែង​ជា​អាស៊ីត ហ្វ​កមិក (Acide formique) តាមរយៈ​ថ្លើម ដែល​ជា​សារធាតុ​សំខាន់​ក្នុង​ការ​បង្ក​ឲ្យ​ពុល​។ វា​ជា​ប្រភេទ​នៃ​ការ​ពុល​ធ្ងន់ធ្ងរ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ពិការភាព​ផ្នែក​ប្រព័ន្ធ​ប្រសាទ ឬ អាច​ឈាន​ដល់​ងងឹតភ្នែក និង​ស្លាប់​។​

​ក​) រោគសញ្ញា​នៃ​ការពុល​

១) ដំណាក់កាល​ដំបូង (​ចាប់ពី ៣០​នាទី ដល់ ២​ម៉ោង​)

អ្នកជំងឺ​មាន​អាកាៈ​ដូច​ជា​ការ​ស្រវឹង​ធម្មតា​

– ធេងធោង​

– ឈឺក្បាល​

– អស់​កម្លាំង​

– វង្វេង​

– ងងុយ​

២) ដំណាក់កាល​បន្ទាប់ (​ចាប់ពី ២​ម៉ោង ដល់ ៧២​ម៉ោង​)

អ្នកជំងឺ​លេចចេញ​នូវ​រោគសញ្ញា​ផ្សេងៗ​ដូច​ជាៈ​

– ក្អួត ចង្អោរ ឈឺពោះ​

– ស្រវាំងភ្នែក ការ​ថយ​ចុះ​នូវ​គំហើញ និង​ងងឹតភ្នែក​

– បេះដូង​ដើរ​ញាប់ (​បេះដូង​ដើរ​យឺត និង ចុះ​សំពាធ​ឈាម​ក្នុង​ករណី​ធ្ងន់ធ្ងរ​)

– ប្រកាច់ និង សន្លប់​

– ដង្ហើម​ញាប់ និង បាត់​ដង្ហើម​

– ព្រមទាំង​ផលវិបាក​ដទៃ​ទៀត​ដូចជា​

● ជាតិ​អាស៊ីត​ក្នុង​ឈាម​កើន​ឡើង​

● បែក​គ្រាប់​ឈាម​

● បែក​ជាលិកា​សាច់ដុំ​

● ខ្សោយ​តម្រង​នោម​ស្រួចស្រាវ​

● រលាក​លំពែង​

● ខ្សោយ​ថ្លើម​

​ខ​) ការ​ព្យាបាល​

​រាល់​ការ​ពុល​ដោយសារ​មេ​តា​ណុល ត្រូវ​ទទួល​ការ​ព្យាបាល​និង​តាមដាន​ដោយ​យកចិត្តទុកដាក់ និង​ទាន់​ពេល​វេលា ដើម្បី​ទប់ស្កាត់​ផលវិបាក​ផ្សេងៗ ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ ត្រូវ​ទាមទារ​ឲ្យមាន​ការ​ព្យាបាល​ដោយ​ការ​លាង​ឈាម​ផង​ដែរ​។​

​ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា​ដូច​ខាង​លើ សូម​មក​ពិគ្រោះ និង​ទទួល​ការព្យាបាល ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជៀសវាង​ការ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ទម្លាប់​ទប់នោមញឹកញាប់ អាចជួបបញ្ហាទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម