សុខភាព
កាហ្វេអ៊ីនក៏អាចធ្វើឲ្យអ្នកខ្លះ មានប្រតិកម្ម អាឡ័កស៊ី
ជាតិកាហ្វេអ៊ីនមានឥទ្ធិពលខ្លាំងលើរាងកាយរបស់មនុស្សយើង ដោយអាចជួយបង្កើនថាមពល និងពង្រឹងស្មារតីជាដើម។ ដោយសារតែហេតុផលនេះហើយ ទើបមនុស្សមួយចំនួនមិនអាចធ្វើការងារអ្វីកើតទេ បើមិនបានញ៉ាំកាហ្វេមួយពែងនោះ។

ការផឹកកាហ្វេក្នុងកម្រិតសមល្មម មិនបង្កគ្រោះថ្នាក់អ្វីទេ សម្រាប់មនុស្សភាគច្រើន ។ មនុស្សមិនតិចនាក់ទេអាចផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនក្នុងមួយថ្ងៃរហូតដល់ជាង២៣០មិល្លីលីត្រ ដោយមិនបង្កគ្រោះថ្នាក់។ ប៉ុន្តែសម្រាប់អ្នកមានប្រតិកម្មអាលែកហ្ស៊ីនឹងជាតិកាហ្វេអ៊ីនមិនដូច្នោះទេ។
យ៉ាងណា សម្រាប់អ្នកមិនមានប្រតិកម្មអាលែកហ្ស៊ីនឹងជាតិកាហ្វេអ៊ីន ក៏អាចមានបញ្ហាខ្លះៗដែរបើផឹកច្រើនពេល។ អាការៈទាំងនោះមានដូចជា ពិបាកគេង ឈឺក្បាល និងចង្វាក់បេះដូងលោតញាប់ជាដើម។
១. រោគសញ្ញាប្រតិកម្មនឹងកាហ្វេអ៊ីន
រោគសញ្ញាកើតមានលើរាងកាយ ដោយបញ្ហាអាលែកហ្ស៊ីនឹងកាហ្វេអ៊ីន ស្រដៀងគ្នានឹងអាលែកហ្ស៊ីនឹងអាហារដែរ។ រោគសញ្ញាទាំងនោះមាន
- រមាស់មាត់ អណ្ដាត និងបបូរមាត់
- ហើមបបូរមាត់ និងអណ្ដាត
- ឡើងកន្ទាលត្រអាក
រោគសញ្ញាទាំងអស់នេះ អាចកើតឡើងភ្លាមៗក្រោយយើងញ៉ាំជាតិកាហ្វេអ៊ីន ឬច្រើនម៉ោងក្រោយមកទៀត។ ក្នុងករណីខ្លះ ប្រតិកម្មនេះក៏អាចវិវត្តទៅជាធ្ងន់ធ្ងរដែរ និងអាចមានចេញរោគសញ្ញាដូចជា៖
- ពិបាកដកដង្ហើម ដោយសារហើមអណ្ដាត និងបំពង់ក
- ដកដង្ហើមឮសំឡេងដូចហួច និង
- ក្អក
២.ពេលណាគួរទៅជួបពេទ្យ?
បើយើងមានប្រតិកម្មអាលែកហ្ស៊ីដោយសារកាហ្វេអ៊ីន យើងគួរពិគ្រោះជាមួយគ្រូពេទ្យ។ គ្រូពេទ្យអាចឲ្យណែនាំយើងឲ្យប្រើថ្នាំមិនត្រូវការវេជ្ជបញ្ជាមួយចំនួន ប្រឆាំងនឹងហ៊ីស្ដាមីន ដែលអាចកាត់បន្ថយរោគសញ្ញារមាស់ ហើម និងកន្ទាលត្រអាកបាន។

៣. គួរចៀសវាង
បើដឹងថាយើងមានប្រតិកម្មអាលែកហ្ស៊ីនឹងកាហ្វេអ៊ីនយើងត្រូវចៀសវាងអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន។ ដើម្បីដឹងថាភេសជ្ជៈ ឬអាហារណាមានផ្ទុកជាតិកាហ្វេអ៊ីនយើងត្រូវអានមុខគ្រឿងផ្សំនៅលើស្លាកសញ្ញាផលិតផលទាំងនោះ៕
ចុចអាន៖កាហ្វេស្វាងងងុយមែន តែបើផឹកច្រើនពេក នឹងជួបជំងឺ ៥ មុខនេះ រហូតដល់ស្លាប់បាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


