សុខភាព
វិធីសាស្រ្តបង្ការជំងឺឆ្កែឆ្កួត ក្រោយត្រូវឆ្កែ ឬ ឆ្មាខាំ
ករណីឆ្កែ ឬ ឆ្មាខាំ គឺជារឿងមួយគួរឱ្យភ័យខ្លាច និងព្រួយបារម្ភចំពោះសុខភាពរបស់មនុស្ស។ មិនថាសត្វចិញ្ចឹមរបស់អ្នក ឬ សត្វអ្នកដទៃខាំឡើយ អ្នកគួរដឹងពីវិធីសាស្រ្តលាងសម្អាតមេរោគឱ្យបានត្រឹមត្រូវ ដើម្បីការពារនូវមេរោគឆ្លងពីសត្វមកមនុស្ស មុននឹងទៅមន្ទីរពេទ្យ។

តើវិធីសាស្ត្របង្ការជំងឺឆ្កែឆ្កួត បន្ទាប់ពីត្រូវបានសត្វឆ្កែ ឬ ឆ្មាខាំមានអ្វីខ្លះ?
របាយការណ៍របស់អង្គការ Animal Rescue Cambodia បានលើកឡើងថា ក្នុងនាមកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ ស្ថានប័នថែទាំពិភពលោកធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់ ជំរុញឱ្យប្រជាជន និងក្មេងអាយុចាប់ពី២ឆ្នាំឡើងទៅ ត្រូវចាក់វ៉ាក់សាំងការពារឆ្កែឆ្កួតឱ្យបានមុនត្រូវឆ្កែ ឬ ឆ្មាខាំ។ ជំងឺឆ្កែឆ្កួតនេះ អាចបណ្តាលឱ្យមនុស្សស្លាប់១០០%។ មិនត្រឹមតែមនុស្សឡើយត្រូវចាក់វ៉ាក់សាំងនេះ សូម្បីតែសត្វឆ្កែ ឬ ឆ្មារបស់អ្នក ត្រូវចាក់វ៉ាក់សាំងឆ្កែឆ្កួតចាប់ពីអាយុ៣ខែឡើង ហើយតាមដានចាក់ថ្នាំជាបន្តបន្ទាប់តាមវេជ្ជបញ្ជា។

របាយការណ៍ដដែលបានបញ្ជាក់ថា សម្រាប់អ្នកដែលត្រូវបានឆ្កែ ឬ ឆ្មាខាំភ្លាមៗ ហើយអ្នកមិនស្គាល់ពីប្រវត្តិឆ្កែនោះពីមុនមក ឬ សង្ស័យថា ជាឆ្កែឆ្កួត ត្រូវនៅឱ្យឆ្ងាយពីសត្វនោះ។ ក្រោយពីត្រូវបានខាំ អ្នកត្រូវធ្វើការពិភាក្សាជាមួយគ្រូពេទ្យ ឬ វេជ្ជបណ្ឌិតជំនាញផ្នែកនេះភ្លាមៗ ទោះបីជាអ្នកធ្លាប់ទទួលបានការចាក់វ៉ាក់សាំងការពារឆ្កែឆ្កួត មុនត្រូវបានឆ្កែឆ្កួតក៏ដោយ។ មួយវិញទៀត ប្រសិនជាសង្ស័យថាជាឆ្កែឆ្កួត លោកអ្នកអាចទំនាក់ទំនងទៅកាន់ IBCM +855 (0)81 80 41 76 ជាបន្ទាន់ ក្រុមការងារនឹងផ្តល់ការណែនាំបន្ថែម។ ក៏ប៉ុន្តែ ក្នុងករណីដែលសង្ស័យថា មិនមែនជាឆ្កែឆ្កួតខាំទេ ពោល គឺឆ្កែធម្មតា ឬ ឆ្កែរបស់ខ្លួនឯងខាំ លោកអ្នកអាចទាក់ទងទៅកាន់ ARC-IBCM តាមរយៈលេខ +855 (0)81 80 41 76 ដើម្បីទទួលបានការប្រឹក្សាយោបល់ផ្សេងៗ។

ចំពោះរោគសញ្ញានៃជំងឺឆ្កែឆ្កួតមានដូចជា ហៀរទឹកមាត់ច្រើន ក្តៅខ្លួន ខាំរបស់នៅជុំវិញខ្លួន និងបញ្ចេញនូវអាកប្បកិរិយាចម្លែកៗ។ យ៉ាងណាមិញ ប្រសិនជាអ្នកត្រូវបានសត្វឆ្កែ ឬ ឆ្មាខាំ ត្រូវប្រញាប់ទៅចាក់ថ្នាំការពារឆ្កែឆ្កួតជាបន្ទាន់នៅគ្លីនិកជិតផ្ទះ ឬ វិទ្យាស្ថានប៉ាស្ទ័រ។ ចំពោះសេវាកម្មចាក់វ៉ាក់សាំងនៅវិទ្យាស្ថានប៉ាស្ទ័រវិញ លោកអ្នកចំណាយប្រាក់ ១៥ដុល្លារ ក្នុងការចាក់វ៉ាក់សាំងការពារនេះ ហើយវ៉ាក់សាំងនេះត្រូវចាក់ ៣ដង តាមការកំណត់របស់គ្រូពេទ្យ។
សូមជម្រាបថា បន្ទាប់ពីលោកអ្នកត្រូវបានឆ្កែ ឬ ឆ្មាខាំភ្លាមៗ អ្នកត្រូវចេះពីវិធីការពារខ្លួនដូចជា ត្រូវលាងសម្អាតមុខរបួសជាមួយសាប៊ូឱ្យបានស្អាត ហើយលាងរបួសជាមួយនឹងអាកុលឱ្យបានស្អាត និងលាបជាមួយបេតាឌីន។ មួយវិញទៀត មិនត្រូវដេរ ឬ រុំមុខរបួសដែលត្រូវសត្វឡើយ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៧ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


