សុខភាព
អ្វីទៅជាដុំទីម៉ូម (Thymome)!
ទីម៉ូម គឺជាដុំនៃក្រពេញទីមុស ដែលស្ថិតនៅផ្នែកខាងមុខនិងខាងលើនៃប្រអប់ទ្រូង។ ជាទូទៅទីម៉ូមមិនសូវជាបង្កឲ្យមានរោគសញ្ញាអ្វីជាក់លាក់នោះទេ។ នៅក្នុងករណីទីម៉ូមធំខ្លាំង វាអាចសង្កត់លើសរីរាង្គផ្សេងៗនៅក្បែរនោះ ដែលអាចបណ្ដាលឲ្យមានផលវិបាកដូចជា៖

– ការឈឺចាប់ក្នុងទ្រូង
– ក្អកស្ងួត
– ស្អកកញឹកញាប់
– ការពិបាកលេបអាហារ
– ការពិបាកដកដង្ហើម
– ការសង្កត់លើសរសៃឈាម និងបេះដូង ដែលបណ្ដាលឲ្យហើមមុខជាដើម។

ក្នុងករណីខ្លះ វាមានរួមផ្សំជាមួយជំងឺអូតូអ៊ីមូន (Maladie d’autoimmune paranéoplasique) ដែលភាគច្រើន ជាសញ្ញា ខ្សោយសាច់ដុំ (Myasthénie gravis)។ ដុំប្រភេទនេះច្រើន ត្រូវបានរកឃើញដោយចៃដន្យនៅពេលថតសួត។ ក្រៅពីថតសួត ការថតដោយស្កេនន័រអាចឲ្យដឹងពីសភាពដុំ ទីតាំង និងការរីក រាលដាលនៃដុំទីម៉ូម ដែលវាជួយសម្រួលដល់ការវិនិច្ឆ័យ ការវាយតម្លៃ និងការសម្រេចចិត្តក្នុងការព្យាបាល។


ការព្យាបាលដុំទីម៉ូម គឺអាស្រ័យទៅលើដំណាក់កាលនៃដុំ និងស្ថានភាពធ្ងន់ធ្ងរនៃអ្នកជំងឺ។ ការវះកាត់យកចេញឲ្យអស់នូវដុំនេះ គឺជាការព្យាបាលចម្បង ដែលអាចឲ្យអ្នកជំងឺជាសះស្បើយបាន។ ក្នុងករណីខ្លះ អ្នកជំងឺត្រូវការ ការព្យាបាលដោយប្រើថ្នាំគីមី និងការព្យាបាលដោយកាំរស្មីផងដែរ។
ដូច្នេះបើលោកអ្នកមានសញ្ញាផ្សេងៗ ដែលមានរៀបរាប់ខាងលើ ឬក៏បានប្រទះឃើញ ដុំប្លែកក្នុងទ្រូងតាមរយៈការថតឆ្លុះនានា សូមលោកអ្នកអញ្ជើញទៅជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងទទួលបានការព្យាបាល ដែលសមស្រប៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អស់ក្តីបារម្ភចំពោះស្ត្រីមានផ្ទៃពោះ ដែលប្រឈមមុខនឹងការវះកាត់!
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២១ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


