សុខភាព
ជំងឺអាថ៌កំបាំង សម្លាប់មនុស្សច្រើននាក់ នៅ កេនយ៉ា
ជំងឺដ៏អាថ៌កំបាំងមួយ បានរីករាលដាលពេញសហគមន៍ Kagi ក្នុងតំបន់ Marsabit ភាគខាងជើងប្រទេសកេនយ៉ា ដោយបានសម្លាប់មនុស្សចំនួន៩នាក់ និងបណ្តាលឲ្យមនុស្សជាង៨០នាក់ផ្សេងទៀត ធ្លាក់ខ្លួនឈឺធ្ងន់។

មន្ត្រីក្នុងតំបន់លោក Moses Galoro បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១១ខែឧសភាថា “មកទល់ពេលនេះ យើងបានបាត់បង់មនុស្សចំនួន៩នាក់ ហើយយ៉ាងតិច៨០នាក់ផ្សេងទៀតកំពុងឈឺនៅក្នុងភូមិ”។
ស្របពេលជាមួយគ្នានោះ លោកបានអំពាវនាវឲ្យមានអន្តរាគមន៍ជាបន្ទាន់ ដើម្បីទប់ស្កាត់ការរាតត្បាត និងការពារអ្នកស្លាប់បន្ថែមទៀត។ លោកបន្តថា អ្នកស្លាប់៦នាក់គឺជាមនុស្សពេញវ័យ ហើយ៣នាក់ជាកុមារអាយុចន្លោះពី១ឆ្នាំដល់៣ឆ្នាំ ។

នាយកដ្ឋានសុខភាពតំបន់ Marsabit បាននិយាយថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារសុខភាពផ្សេងទៀត ហើយវិធានការចាំបាច់ទាំងអស់ កំពុងត្រូវបានធ្វើឡើងដើម្បីកំណត់ ទប់ស្កាត់ និងគ្រប់គ្រងការផ្ទុះឡើងនៃមេរោគនេះ។
គួរបញ្ជាក់ថា ផ្អែកលើការពិនិត្យបឋម, ជំងឺនេះ ដែលរាយការណ៍ជាលើកដំបូងកាលពីពីរសប្តាហ៍មុន គឺត្រូវបានគេសង្ស័យថាជាទម្រង់ជំងឺគ្រុនចាញ់។ រោគសញ្ញារួមមាន បង្ហាញអាការដូចជំងឺផ្ដាសាយ ភ្នែកឡើងលឿង ឈឺក្បាលខ្លាំង និងហើមពោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ជំងឺអាថ៌កំបាំង សម្លាប់សិស្សសាលាវៀតណាមម្នាក់ ខណៈជាង ៧០០នាក់ធ្លាក់ខ្លួនឈឺ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


