សុខភាព
ក្រសួងសុខាភិបាលច្រានចោលការផ្សាយរបស់សារព័ត៌មាន ដែលថាថ្លៃអាហារ និងការស្នាក់ធ្វើចត្តាឡីស័ក ខ្ពស់កប់ពពក
ក្រសួងសុខាភិបាលនៅថ្ងៃទី១ខែវិច្ឆិកានេះបានរានចោលទាំងស្រុងនូវការផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានអនឡាញ NP Video ដែលបានផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមពីថ្ងៃម្សិលមិញនេះ ស្តីពីតម្លៃរបបអាហារ និងការស្នាក់ធ្វើចត្តាឡីស័ក របស់បុគ្គល ដែលមានអាក់ខានឈ្មោះ San Sek Sokhom ដែលមានចរិតបំពុលសង្គម និងចោទប្រកាន់ដោយមិនទាំងយល់ពីនីតិវិធីក្នុងការជ្រើសសរើសកន្លែងធ្វើចត្តាឡីស័ក ក្នុងពេលដែលក្រសួងសុខាភិបាលកំពុងតែខិតខំអនុវត្តវិធានការទប់ស្កាត់កុំឲ្យមានការចម្លងដោយសារការនាំចូលវីរុសកូវីដ-១៩ ពីក្រៅប្រទេសមកកម្ពុជា។
ក្រសួងបានបញ្ជាក់ថា ការជ្រើសរើសសណ្ឋាគារសម្រាប់ធ្វើចត្តាឡីស័ក ដោយបង់ថ្លៃ គឺជាការសម្រេចចិត្តរបស់បុគ្គលរូបនោះដោយខ្លួនឯង ដោយគ្មានការបង្ខិតបង្ខំឡើយ ព្រមទាំងមានការចុះហត្ថលេខាលើទម្រង់ជ្រើសរើសទីកន្លែងដោយសាមីខ្លួនផ្ទាល់ទៀតផង។


ប្រសិនបើបុគ្គលរូបនោះមិនមានថវិកាបង់ថ្លៃសណ្ឋាគារ និងចំណីអាហារខ្លួនឯងនោះ គាត់អាចជ្រើសសរើសយកកន្លែង ដែលរៀបចំដោយរដ្ឋជាអ្នកចេញថ្លៃជួសបាន។ តែករណីនេះ គឺបុគ្គលរូបនេះ ដឹងហើយថា ត្រូវបង់ថ្លៃសណ្ឋាគារ និងម្ហូបអាហារ ហើយជ្រើសយកដោយខ្លួនឯងទៀត តែបែរជាមកចោទប្រកាន់ក្រសួងបែបនេះទៅវិញ ដែលក្រសួង សូមប្រកាសច្រានចោលទាំងស្រុងនូវរាល់ការលើកឡើងតាមការផ្សាយរបស់ NP Video និងបុគ្គលរូបនេះផងដែរ។ NP Video គួរតែមុននឹងផ្សាយ ត្រូវស្រាវជ្រាវពិនិត្យមើលឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងការផ្សាយមិនត្រឹមត្រូវ ដែលធ្វើឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបាន និងកំពុងខិតខំធ្វើការទាំងថ្ងៃទាំងយប់ មិនទាំងបានឈប់សម្រាកផងនោះ។ រីឯ ការបង់ថ្លៃស្នាក់នៅ ហូបចុកសម្រាប់ជនជាតិខ្មែរ គឺបង់ឲ្យទៅសណ្ឋាគារផ្ទាល់តែម្តង ដោយខ្លួនឯង ដែលសណ្ឋាគារជាអ្នកទទួលបន្ទុកផ្តល់សេវាសម្រាប់បុគ្គលស្នាក់នៅ។
ក្រសួងបានជូននូវការពន្យល់ និងការឆ្លើយតបចំពោះការលើកឡើងពីរឿងនេះ ជូនទៅបុគ្គលរូបនោះ ដែលបានប្រើប្រាស់អាក់ខោនផ្សេងៗគ្នា តែសាច់រឿងតែមួយ ហើយក្រសួង ក៏បានពន្យល់គាត់ គាត់ក៏បានឆ្លើយតបបំភ្លឺលើការយល់ច្រឡំរបស់គាត់រួចហើយដែរ (មានដូចខាងក្រោមនេះ) តែ NP Video អនឡាញ នៅតែបន្តបំផុសរឿងដែលមិនត្រឹមត្រូវនេះ។

ក្រសួងបានស្នើសុំអាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចាត់ការលើសារព័ត៌មាន ដែលផ្សព្វផ្សាយមានចរិតមិនត្រឹមត្រូវ បំពុលសង្គមនេះផង ដែលក្នុងកាល:ទេស:នេះ យើងគួរតែរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងអនុវត្តវិធានការសុខាភិបាលឲ្យបានហ្មត់ចត់ ដើម្បីប្រទេសកម្ពុជាមិនមានការចម្លងចូលក្នុងសហគមន៍។


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


