សុខភាព
ការសិក្សាព្រមានថា មនុស្សនឹងកើតជំងឺទឹកនោមផ្អែម ១.៣ ពាន់លាននាក់ នៅឆ្នាំ ២០៥០
ការសិក្សាថ្មីរកឃើញថា ប្រសិនបើមនុស្សនៅតែមិនកែទម្លាប់អាក្រក់ចេញទេ អត្រាអ្នកជំងឺទឹកនោមផ្អែមនឹងបន្តកើនឡើងនៅគ្រប់ទីកន្លែងក្នុងរយៈពេល ៣០ ឆ្នាំ ខាងមុខនេះ ។

យោងតាមការប៉ាន់ស្មានរបស់អ្នកស្រាវជ្រាវនៅវិទ្យាស្ថានវាស់ស្ទង់សុខភាព និងការវាយតម្លៃ នៃសាកលវិទ្យាល័យវ៉ាស៊ីនតោន បានឲ្យដឹងថា នៅឆ្នាំ ២០៥០ នឹងមានអ្នកជំងឺទឹកនោមផ្អែមប្រហែល ១.៣ ពាន់លាននាក់ ទូទាំងពិភពលោក ខណៈបច្ចុប្បន្នមាន ៥២៩ លាននាក់ទៅហើយ ។
ក្នុងចំណោមនោះ ៩០ ភាគរយនៃអ្នកជំងឺមានទឹកនោមផ្អែមប្រភេទ ២ ដែលជាជំងឺបណ្ដាលមកពីភាពធាត់ របបអាហារ ការប្រើប្រាស់គ្រឿងស្រវឹង ឬថ្នាំជក់ និងមិនសូវហាត់ប្រាណជាដើម ។

សូម្បីលោក Liane Ong អ្នកដឹកនាំការស្រាវជ្រាវដែលចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet ក៏មានប្រសាសន៍ដែរថា “អត្រាកើនឡើងយ៉ាងឆាប់រហ័សនៃជំងឺទឹកនោមផ្អែមមិនត្រឹមតែគួរឱ្យព្រួយបារម្ភប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាប្រឈមសម្រាប់គ្រប់ប្រព័ន្ធសុខភាពនៅក្នុងពិភពលោកទៀតផង” ។
សម្រាប់កត្តាសំខាន់ដែលជំរុញឲ្យអត្រាមនុស្សកើតជំងឺទឹកនោមផ្អែមកើនឡើង គឺបណ្តាលមកពីការឡើងទម្ងន់ ទន្ទឹមនេះការសិក្សាបង្ហាញថា មនុស្សចាស់ប្រឈមនឹងហានិភ័យកើតជំងឺទឹកនោមផ្អែម ជាងមនុស្សវ័យក្មេងគួរឲ្យកត់សម្គាល់ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ផឹកគ្រឿងស្រវឹងជាប្រចាំ ប្រយ័ត្នកើតជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន
ចុចអាន៖ កុមារ ចូលចិត្តបរិភោគចំណីអាហារ និងភេសជ្ជៈផ្អែម ប្រឈមផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


