សុខភាព
ក្រសួងសុខាភិបាល តាមដានការបង្ការ និងត្រួតពិនិត្យការចម្លងរោគក្នុងមន្ទីរពេទ្យ
ដោយមានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ថ្មីៗនេះ សាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការទទួលបន្ទុកការគ្រប់គ្រងការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិគ្រប់គ្រងការបង្ការ និងការត្រួតពិនិត្យការចម្លងរោគលើកទី១ នៅទីស្តីការក្រសួងសុខាភិបាល ដើម្បីពិនិត្យមើលពីវឌ្ឍនភាពការងារការបង្ការ និងត្រួតពិនិត្យការចម្លងរោគក្នុងមន្ទីរពេទ្យ។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

កិច្ចប្រជុំរៀបចំឡេីងក្នុងគោលបំណង បង្ហាញពីសមិទ្ធផលការងារការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ដែលមាន និងបានអនុវត្តកន្លងមក រួមមាន៖ ការបង្កើតគោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពី ការចម្លងរោគក្នុងមន្ទីរពេទ្យ, ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ, ការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំជាតិការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ឆ្នាំ២០២៣, ការធ្វើបច្ចុប្បន្នភាពលើកម្មវិធីបណ្តុះបណ្តាលការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ឆ្នាំ២០២៣, ការតម្រង់ទិសអំពីរបៀបប្រើកម្មវិធីបណ្តុះបណ្តាលការបង្ការ និងការត្រួតពិនិត្យការចម្លងរោគដល់មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យបង្អែក, ការស្រង់ទិន្នន័យការចម្លងរោគក្នុងមន្ទីរពេទ្យគោលដៅចំនួន ៦មន្ទីរពេទ្យ។

ជាចុងក្រោយ សាស្ត្រាចារ្យ ឡឹម តារា ស្នេីឱ្យក្រុមការងារ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគដែលអញ្ជើញមកពីមន្ទីរពេទ្យនានា ខណៈអង្គប្រជុំបានរកឃើញចំណុចដែលត្រូវកែលម្អ និងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពការងារទៅថ្ងៃមុខទៀត។ ក្នុងនោះក៏មានអង្គការដៃគូរអភិវឌ្ឍនានា បានប្តេជ្ញាក្នុងការជួយឧបត្ថម្ភគាំទ្រលើគម្រោងនេះជាបន្តទៅទៀត។

គួរបញ្ជាក់ថា សមាសភាពចូលរួមកិច្ចប្រជុំមានចំនួន ៣៨រូបទៀត ដែលអញ្ជើញមកពីអគ្គនាយកបច្ចេកទេសសុខាភិបាល នាយកដ្ឋាននានា មន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិ ចំណុះក្រសួងសុខាភិបាល ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


