Connect with us

សុខភាព

ការព្យាបាលអ្នកជំងឺកូវីដ-១៩ ជា អាស្រ័យលើកត្តា ៣ យ៉ាង

បានផុស

នៅ

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំ​ពាក្យ និង​រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល ​បាន​ថ្លែង ​ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា ​ថា ការ​ព្យាបាល​អ្នក​ផ្ទុក COVID-19 ជា ឬ​មិន​ជា អាស្រ័យ​លើ​កត្តា ៣ យ៉ាង។

១- កត្តា​ខ្លួន​ឯង

បើ​សិន​យើង​អ្នក​ឈឺ មិន​អនុវត្ត និង​ប្រព្រឹត្ត​តាម​បទដ្ឋាន​​របស់​គ្រូពេទ្យ​ទេ​នោះ អ្នក​ជំងឺ​ក៏​មិន​អាច​ជា​បាន​ដែរ បើ​ទោះ​បច្ចេកទេស ឬ​ពេទ្យ​ជំនាញ​ៗ​យ៉ាង​ណា​ក៏​ដោយ។ ឧទាហរណ៍ ពេទ្យ​តម្រូវ​ឲ្យ​លេប​ថ្នាំ តែ​អ្នក​ជំងឺ​មិន​អនុវត្ត ហើយ​មិន​ញ៉ាំ​អាហារ ឬ​អ្វី​ដែល​គ្រូពេទ្យ​បាន​ណែនាំ បែរ​ជា​ធ្វើ​ផ្ទុយ​ទៅ​វិញ នោះ​ក៏​មិន​អាច​ជា​បាន​ដែរ។

99-year-old Brazilian Recovers from Covid-19 - 15/04/2020 - Science and  Health - Folha
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២- បច្ចេកវិទ្យា ឬ​បច្ចេកទេស​ក្នុង​ការ​ព្យាបាល

លោក​ជំទាវ​ចង់​សំដៅ​ទៅ​លើ​សម្ភារៈ​បរិក្ខារ​ និង​បច្ចេកវិទ្យា​ក្នុង​ការ​ព្យាបាលអ្នក​ជំងឺ COVID-19 ។

៣- ចំណេះ​ជំនាញ

COVID-19: Zero New Case; Two More Recovered Patients - Khmer Post Asia

ចំពោះ​ផ្នែក​ចំណេះ​ជំនាញ​វិញ លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា គ្រូពេទ្យ​ខ្មែរ​មាន​ជំនាញ​ពិត​ប្រាកដ ព្រោះ​បើ​ទោះ​ជា​គ្មាន COVID-19 ក៏​កន្លង​មក​គ្រូពេទ្យ​យើង​បាន​ព្យាបាល​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម​ជាច្រើន​ជា​សះស្បើយ​ហើយ។ គ្រូពេទ្យ​ខ្មែរ​មាន​បទ​ពិសោធន៍​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​រលាក​សួត ហើម​សួត ទឹក​ក្នុង​សួត ឬ​អ្នក​មាន​បញ្ហា​សួត​ផ្សេង​ៗ​ទៀត។

អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បន្ត​ទៀត​ថា ក្នុង​ករណី​នេះ​យើង​នឹង​ប្រើ​ចំណេះ​ជំនាញ​កន្លង​មក ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ខ្មែរ​យើង។ ចំពោះ​វីរុស COVID-19 នេះ​ដែរ គ្មាន​នរណា​ហ៊ាន​អះអាង​បែប​ណា​នោះ​ទេ ព្រោះ​វា​មាន​ភាព​ប្រែប្រួល​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ៕

អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ

ចុចអាន៖ រឿង ៦ យ៉ាងត្រូវធ្វើក្រោយជាសះស្បើយពីជំងឺកូវីដ-១៩

ចុចអាន៖ ពាក់តែ​របាំងមុខ អាចការពារវីរុសកូវីដ-១៩បានទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម