ព័ត៌មានអន្ដរជាតិ
ការសិក្សាថ្មីបង្ហាញថា អ្នកជំងឺកូវីដបន្តរោគសញ្ញាយ៉ាងហោច៣ខែ ក្រោយចេញពីមន្ទីរពេទ្យ
របាយការណ៍មួយដែលចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេសបានរកឃើញថា អ្នកជំងឺកូវីដម្នាក់ក្នុងចំណោម ១០ នាក់ នៅមានអាការឈឺចាប់រាប់ខែ បន្ទាប់ពីរកឃើញឆ្លងដំបូង។
វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាព (NIHR) បានធ្វើការវិភាគលើឯកសារវិទ្យាសាស្ត្រជាង ៣០០ មកពីជុំវិញពិភពលោក អំពីរោគសញ្ញាផ្សេងៗ ក្រោយពេលជាពីជំងឺកូវីដ-១៩។
ការស្រាវជ្រាវបានរកឃើញថា ប្រហែល ១០% នៃអ្នកជាសះស្បើយនៅមានអាការឈឺចាប់យ៉ាងហោចបីខែ ក្រោយចេញពីមន្ទីរពេទ្យ។

ក្នុងនោះបញ្ហាទូទៅរបស់អ្នកជំងឺរួមមាន អស់កម្លាំង ពិបាកដកដង្ហើម និងអារម្មណ៍មិនមូល។ ប្រសិនបើរោគសញ្ញាធ្ងន់ធ្ងរអ្នកជំងឺអាចប៉ះពាល់ខូចសរីរាង្គមួយចំនួន មានការថប់បារម្ភ និងរងជំងឺធ្លាក់ទឹកចិត្ត។
ដោយឡែក ៦០-៩០% នៃអ្នកដែលធ្លាប់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ការសិក្សាដដែលបានឱ្យដឹងថា នឹងមានអាការឈឺចាប់ប្រមាណពីរខែទៀត ក្រោយត្រឡប់ទៅផ្ទះវិញ។
ទោះជាយ៉ាងណា NIHR និយាយថា អ្នកជំងឺមិនមានរោគសញ្ញាដូចគ្នាទេ ហើយពួកគេក៏មានតម្រូវការព្យាបាលខុសៗគ្នាផងដែរ។

ក្នុងនោះ NIHR បញ្ជាក់ដែរថា រោគសញ្ញាកូវីដបន្តលេចឡើងត្រឹម ១០% នៃអ្នកជំងឺប៉ុណ្ណោះ ហើយយ៉ាងយូរត្រឹមរយៈពេលបីខែ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ការសិក្សា៖ ស្ត្រីវ័យក្មេងរងផលប៉ះពាល់ខ្លាំងជាងបុរស ក្រោយចាក់វ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


