សុខភាព
អ្នកមានជំងឺប៉ុន្មាននេះ ហាមចាក់វ៉ាក់សាំងដាច់ខាត
ក្រោយវ៉ាក់សាំងត្រូវបានផលិតនិងកំពុងចែកចាយនៅក្នុងប្រទេសជាច្រើន ពិភពលោកកាន់តែមានក្ដីសង្ឃឹមនៅក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។
យ៉ាងណាមិញ អ្វីដែលគួរដឹងគឺថា វ៉ាក់សាំងរបស់ក្រុមហ៊ុនធំៗជាច្រើន មិនមានប្រសិទ្ធិភាពដូចគ្នានោះទេ ហើយក្រុមនុស្សដែលអាចទទួលវ៉ាក់សាំងរបស់ពួកគេក៏មិនដូចគ្នាដែរ។ វ៉ាក់សាំងខ្លះអាចចាក់បានទាំងក្មេងនិងចាស់ តែវ៉ាក់សាំងខ្លះអាចចាក់បានតែមនុស្សវ័យក្រោយ ៦០ ឆ្នាំប៉ុណ្ណោះ និងវ៉ាក់សាំងខ្លះទៀតត្រូវបានហាមប្រាមចំពោះស្ត្រីមានផ្ទៃពោះ។

យ៉ាណាក្ដី វ៉ាក់សាំងទាំងអស់មានចំណុចរួមមួយ ដោយពួកគេមិនទាន់អះអាងបានថា វ៉ាក់សាំងរបស់ខ្លួនអាចចាក់ជូនសម្រាប់មនុស្សដែលមានលក្ខខណ្ឌសុខភាពមិនល្អ ឬជំងឺរ៉ាំរ៉ៃនៅឡើយ។
មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានណែនាំថា មនុស្សមានជំងឺរ៉ាំរ៉ៃ មិនគួរចាក់វ៉ាក់សាំង COVID-19 នោះទេ ព្រោះឥទ្ធិពលរបស់ថ្នាំអាចបង្កផលប៉ះពាល់ដល់រាងកាយអ្នកជំងឺ ហើយបើទោះបីអាចចាក់ក៏ដោយ ក៏មិនសូវមានប្រសិទ្ធិភាពអ្វីដែរ។
តើអ្នកមានជំងឺរ៉ាំរ៉ៃប្រភេទណាខ្លះ ដែលមិនគួរទទួលចាក់ថ្នាំបង្ការកូវីដ-១៩?

អ្នកដែលមានជំងឺរ៉ាំរ៉ៃដែលជាប់បំរាមមិនគួរចាក់វ៉ាក់សាំងរួមមាន មនុស្សអាឡ័កស៊ី ជំងឺហឺត ជំងឺរលាកសន្លាក់ ជំងឺវង្វេងស្មារតី មហារីក ទឹកនោមផ្អែម ជំងឺបេះដូង ជំងឺអេដស៍ ខ្សោយតម្រងនោម អ្នកធ្លាប់លាងឈាម ជំងឺធាត់ និងធ្លាប់វះកាត់ប្តូរសរីរាង្គ។
ក្រៅពីអ្នកជំងឺប៉ុន្មានខាងលើវេជ្ជបណ្ឌិត David Basel អនុប្រធាននៃក្រុមគ្រូពេទ្យជំនាញខាងសុខភាពនៅ CDC មានប្រសាសន៍ថា “មនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយក៏មិនអាចចាក់វ៉ាក់សាំងបានដែរ ព្រោះភាពស៊ាំនឹងថ្នាំមិនអាចឆ្លើយតបទៅនឹងវ៉ាក់សាំងខ្លាំងដូចអ្នកដែលមានប្រព័ន្ធភាពស៊ាំធម្មតានោះទេ”។
សម្រាប់ព័ត៌មានលម្អិតអំពីការចាក់វ៉ាក់សាំង សូមធ្វើការទំនាក់ទំនងជាមួយគ្រូពេទ្យតាមមណ្ឌលសុខភាពដែលក្រសួងបានជូនដំណឹង ឬទំនាក់ទំនងលេខទូរសព្ទដើម្បីពិគ្រោះយោបល់ ចៀសវាងការភ័ន្តច្រឡំនានា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Avera
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


