KPT+
ការប្រើលុយរបៀបខុសគ្នា ដែលធ្វើឱ្យយើងក្រ គេមាន
បៀបដែលអ្នកមាននានា រួមទាំង Warren Buffett និង Oprah Winfrey អាចមានគំនិត គិតនិងវិនិយោគលុយរបស់ពួកគេ ឱ្យឈានដល់ចំណុចស្ដុកស្ដម្ភ កម្រកើតឡើងឆាប់ដូចទេពនិមិត្តឬជាសន្និវាសបុព្វេណាស់។
ការក្លាយជាមនុស្សម្នាក់ដែលមានទ្រព្យស្តុកស្តម្ភបំផុតនៅលើពិភពលោក ទាមទារការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត ការមានវិន័យ និងការលះបង់មិនចេះរីងស្ងួត។
អាថ៌កំបាំង ដើម្បីក្លាយជាផ្នែកមួយនៃក្រុមអ្នកមាន គឺ៖
១ បញ្ឈប់ការផ្តោតអារម្មណ៍លើសន្សំប្រាក់

ខណៈពេលដែល វាស្តាប់មើលទៅហាក់ដូចជាផ្ទុយគ្នា ការរសន្សំលុយមិនបានបង្កើនចំណូលទេ តែយកវាទៅរកស៊ីទើបសង្ឃឹមក្លាយជាអ្នកមានបាន។ ចូរផ្លាស់ប្តូរទស្សនៈរបស់អ្នក។ លុយមិនមែនជាគោលដៅចម្បងទេ តែផលនៃការរកស៊ី ទើបជាជោគជ័យ។
២ កាត់បន្ថយការចាយលុយ តែកុំកំណាញ់ការហូបចុកដើរហើរ

មិនដើរច្រើន អ្នកគ្មានផ្លូវវស្គាល់ទីផ្សារ ក៏វិនិយោគមិនងាយត្រូវកន្លែងដូចគ្នា។ បើអ្នកមិនដែលហូបឆ្ងាញ់កុំចង់លក់ម្ហូប បើអ្នកមិនដែលចូលហាងជាតិនេះកុំផ្សងព្រេងទៅរកស៊ីបើកហាង។ បើអ្នកស្លៀកពាក់មិនទាន់សម័យ ហើយសាកទៅចេញម៉ូដខោអាវលក់ អ្នកដឹងហើយថាលុយទំាងអស់នឹងបោះចោល។ ចូរប្រើលុយជាចំណេះ។
៣ រកលុយដើម្បីកិច្ចការ កុំធ្វើកិច្ចការដើម្បីរកលុយព្រោះអ្នកនឹងចាយវាមិនដែលគ្រប់ទេ

មនុស្សពីរប្រភេទ។ មួយធ្វើសកម្មភាពភាព ព្រោះគេចង់រកលុយ តែមួយប្រភេទទៀតនឹងធ្វើអ្វីៗទាំងអស់ឱ្យអស់ពីលទ្ធភាពរបស់គេ។ ពួកគេចង់កែលម្អផលិតផលរបស់ពួកគេ ចង់ពង្រីកបណ្តាញទំនាក់ទំនង ពួកគេចង់សាកសរសេរសៀវភៅមួយ ថតបទចម្រៀងមួយ ផលិតខ្សែភាពយន្តមួយ ធ្វើ Youtube មួយ ។ល។ ពួកគេចូលចិត្តអ្វីដែលពួកគេបង្កើតឡើងដោយឆន្ទៈ ហើយពួកគេមើលឃើញការរកលុយជាមធ្យោបាយមួយ ដើម្បីធ្វើអ្វីដែលពួកគេចូលចិត្តនោះដំណើរការបានរហូតទៅ។ ពួកគេសុបិន្តចង់បង្កើតក្រុមហ៊ុនមួយដែលបង្កើតអ្វីៗដែលល្អបំផុតដែលអាចធ្វើបាន … ហើយការរកលុយគឺជាមធ្យោបាយដើម្បីជំរុញក្តីសុបិន្តនោះតែប៉ុណ្ណោះ។
ដូច Walt Disney បានមានពាក្យស្លោកថា “យើងមិនផលិតខ្សែភាពយន្តដើម្បីរកលុយទេ យើងរកលុយដើម្បីផលិតខ្សែភាពយន្តបានឱ្យបានកាន់តែច្រើន” ៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ ចង់ក្លាយជាអ្នកមានទ្រព្យត្រូវចេះបង្កើតផ្នត់គំនិតសេដ្ឋី
ចុចអាន៖ ការរកស៊ីដោយបង្កើតម៉ាកសម្លៀកបំពាក់ នៅមានឱកាសនៅឡើយ
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


