KPT+
អណ្តូងប្រេងចំណាស់ និងធំបំផុតលើលោក អាចផ្ទុកប្រេងរាប់ពាន់លានបារ៉ែល
ប្រភពពី Wikipedia បានឱ្យដឹងថា អណ្ដូងប្រេង និងឧស្ម័ន នៅលើពិភពលោកទាំងតូច ទាំងធំ រាប់ទាំងផ្លូវការ និងមិនផ្លូវការមានជាង ៦៥ពាន់កន្លែងឯណោះ។ ប៉ុន្តែបើរាប់តែកន្លែងខ្នាតយក្ស ដែលគេស្គាល់ច្រើនជាងគេ មានប្រហែល ១៥០០ កន្លែង។ ក្នុងនោះ អណ្ដូងប្រេងដែលមានវ័យចំណាស់រាប់សិនឆ្នាំ និងអាចផ្ទុកប្រេងបានរាប់ពាន់លានបារ៉ែលរួមមាន៖
១០. អណ្ដូងប្រេង Aghajari ប្រទេសអ៊ីរ៉ង់
អណ្ដូងមួយនេះ រកឃើញនៅឆ្នាំ ១៩៣៨ ជាអណ្ដូងប្រេងចំណាស់បំផុតមួយ ហើយត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ (National Iranian Oil Company) ។ ទិន្នន័យឆ្នាំ ២០១៧ បានឱ្យដឹងថា អណ្ដូង Aghajari អាចផលិតប្រេងបានពី ២សែនទៅ ៤សែន៤ម៉ឺន បារ៉ែល ក្នុងមួយថ្ងៃ និងមានប្រេងបម្រុងទុកចំនួន ៣០.២ប៊ីលានបារ៉ែល។
៩. អណ្ដូងប្រេង Bolivar Coastal ប្រទេស វេណេហ្ស៊ុយអេឡា
Bolivar Coastal ជាអណ្តូងប្រេងដ៏ធំបំផុតរបស់ប្រទេស វេណេហ្ស៊ុយអេឡា និងជាអណ្តូងប្រេងដ៏ចំណាស់បំផុតមួយនៅលើពិភពលោក ចាប់តាំងពីការរកឃើញនៅឆ្នាំ ១៩១៧។ អណ្ដូងនេះអាចផលិតប្រេងបានជិត ៣ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ ២០០៦។ ប៉ុន្តែភាពចលាចលស៊ីវិល និងការដាក់ទណ្ឌកម្មពីបរទេស អណ្ដូងនេះកាត់បន្ថយចំនួនផលិត។ បច្ចុប្បន្ន វេណេហ្ស៊ុយអេឡា មានប្រេងបម្រុងប្រមាណ ៣២ប៊ីលានបារ៉ែល។
៨. អណ្ដូងប្រេង Cantarell ប្រទេសម៉ិកស៊ិក
អណ្ដូងប្រេងនេះ លេចរូបរាងឡើងដោយសារការធ្លាក់នៃអាចម៍ផ្កាយ ហើយត្រូវបានរកឃើញនៅឆ្នាំ ១៩៧២ ដោយអ្នកនេសាទឈ្មោះ Rudesindo Cantarell នៅឯឈូងសមុទ្រម៉ិកស៊ិក។ វាជាកន្លែងស្តុកប្រេងដ៏ធំបំផុតរបស់ប្រទេស ប៉ុន្តែប្រហែល ២០ឆ្នាំមកនេះ ការផលិតប្រេងពីអណ្ដូង Cantarell ហាក់ធ្លាក់ចុះជាខ្លាំង។ ទោះយ៉ាងណាវានៅតែជាអណ្ដូងដែលមានប្រេងស្តុកច្រើនបំផុត ប្រមាណ ៣៥ប៊ីលានបារ៉ែល។
៧. អណ្ដូង Safaniya ប្រទេសគុយវ៉ែត / អារ៉ាប៊ីសាអូឌីត
វាជាអណ្ដូងដែលគ្រប់គ្រង និងដំណើរការនៅឈូងសមុទ្រពែក្ស ដោយរដ្ឋអារ៉ាប៊ីសាអូឌីត និងជាអណ្តូងប្រេងឈូងសមុទ្រដ៏ធំបំផុតនៅលើពិភពលោក រកឃើញក្នុងឆ្នាំ ១៩៦៣។ Safaniya មានសមត្ថភាពផលិតប្រេងបាន ១ លានបារ៉ែលក្នុងមួយថ្ងៃ។ តាំងពីដំណើរការ មកទល់ពេលនេះ វាអាចស្តុកប្រេងបានរហូតដល់ ៣៧ប៊ីលានលានបារ៉េលឯណោះ។
៦. អណ្ដូងប្រេង Daqing ប្រទេសចិន
នេះជាអណ្តូងប្រេងដ៏ធំបំផុតរបស់ប្រទេសចិន ដោយបើកការផលិតពេញលេញ កាលឆ្នាំ ១៩៦៣ បន្ទាប់ពីការរកឃើញក្នុងឆ្នាំ ១៩៥៩។ សព្វថ្ងៃ អណ្ដូងនេះអាចលផលិតប្រេងបានជិត១ភាគ៣នៃទិន្នផលប្រេងសរុបរបស់ប្រទេស ហើយវាមានប្រេងបម្រុងក្នុងស្តុកចំនួន ៤២ប៊ីលានបារ៉ែល។
៥. អណ្ដូងប្រេង Upper Zakum ប្រទេសអារ៉ាប់រួម
Zakum មានប្រេងបម្រុងទុកប្រមាណ ៥០ប៊ីលានបារ៉ែល រាប់តាំងពីពេលដំណើរការនាឆ្នាំ ១៩៦៣ រហូតដល់អនាគត។
វាជាឈ្មោះរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ Zakum ដែលជាអ្នកប្រតិបត្តិការអណ្តូងប្រេងនៅឈូងសមុទ្រធំជាងគេទីពីររបស់ពិភពលោក និងកាន់កាប់សិទ្ធិដោយក្រុមហ៊ុន៣គឺ ADNOC ក្រុមហ៊ុន ExxonMobil និងសាជីវកម្មអភិវឌ្ឍន៍ប្រេងជប៉ុន។ អណ្ដូងមួយនេះ មានសមត្ថភាពផលិតកម្មដល់ទៅ ១ លានបារ៉ែលក្នុងមួយថ្ងៃ។
៤. អណ្ដូងប្រេង Gachsaran ប្រទេសអ៊ីរ៉ង់
ក្រុមហ៊ុនប្រេងរបស់អ៊ីរ៉ង់មួយនេះ ជាម្ចាស់គ្រប់គ្រងតំបន់អណ្ដូងប្រេងធំទីពីររបស់ប្រទេស ខណៈអណ្ដូង Gachsaran មានប្រេងបម្រុងចំនួន ៥២.៩ប៊ីលានបារ៉ែល និងអាចផលិតបាន ៥៦០ពាន់បារ៉ែល ក្នុងមួយថ្ងៃ។ វាបានដំណើរការតាំងពីឆ្នាំ ១៩៣០។
៣. អណ្ដូងប្រេង Ahvaz ប្រទេសអ៊ីរ៉ង់
Ahvaz បានដំណើរការតាំងពីឆ្នាំ ១៩៥៨ ហើយដូចជាវិស័យផ្សេងទៀតក្នុងប្រទេស វាគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់។ រោងចក្រនេះអាចផលិតប្រេងបាន ៧៥០ពាន់បារ៉ែល ក្នុងមួយថ្ងៃ។ Ahvaz ជាអណ្តូងប្រេងដធំជាងគេរបស់ប្រទេសអ៊ីរ៉ង់ ដែលវាមានទំហំស្តុកប្រេង ៦៥ប៊ីលានបារ៉ែល។
២. អណ្ដូងប្រេង Burgan ប្រទេសគុយវ៉ែត
វាអណ្តូងប្រេងដ៏ធំបំផុតរបស់ពិភពលោក កកើតតាំងពីឆ្នាំ ១៩៣៧ ដែលវាផលិតប្រេងបានជិត ១.៦៨ លានបារ៉ែលក្នុងមួយថ្ងៃ។ Burganអាចដំណើរការបានក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនប្រេង Kuwait, Greater Burgan Field ខណៈបច្ចុប្បន្នអណ្ដូងមួយនេះមានប្រេងបម្រុងប្រមាណ ៦៧.២ប៊ីលានបារ៉ែល។
១. អណ្ដូងប្រេង Ghawar ប្រទេសអារ៉ាប៊ីសាអូឌីត
អណ្តូងប្រេងដ៏ធំបំផុតនៅលើពិភពលោកទាំងការបម្រុង និងការផលិតកម្មប្រចាំថ្ងៃ អណ្ដូង Ghawar លាតសន្ធឹងជាង ២ពាន់ម៉ាយការ៉េ ចាប់កំណើតក្នុងឆ្នាំ ១៩៤៨។ ជាអណ្ដូងដែលគ្រប់គ្រងប្រតិបត្តិការដោយរដ្ឋអារ៉ាប៊ីសាអូឌីត និងអាចរកប្រាក់ចំណេញបានច្រើនបំផុតនៅលើពិភពលោកផងដែរ។ ជាមួយនឹងប្រាក់ចំណេញ ១១១ ប៊ីលានដុល្លារ កាលពីឆ្នាំ២០១៨ សព្វថ្ងៃវានៅតែឈរលើតារាងកំពូលដដែល។ ក្នុងមួយថ្ងៃៗ អណ្ដូង Ghawar អាចផលិតប្រេងបាន ៥លានបារ៉ែល និងអាចស្តុកទុកចំនួន ៩៦ប៊ីលានបារ៉ែល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ១០ ប្រទេសលើលោកប្រើប្រាស់ មាស ច្រើនជាងគេ ក្នុងនោះមាន ២ ប្រទេសក្បែរខាង កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


