KPT+
ការពិត ១១យ៉ាង ពី Gigi Hadid តារាបង្ហាញម៉ូដលំដាប់ទី១ នៅលើពិភពលោក
Gigi Hadid ជាតារាម៉ូឌែលជនជាតិអាមេរិក ឈរនៅលំដាប់ទី១ លើពិភពលោក បន្ទាប់ពីផ្ដួលតារាម៉ូឌែល Kendal Jenner ដែលជាម្ចាស់តំណែងប៉ុន្មានឆ្នាំជាប់ៗគ្នា។ នាងទទួលបានប្រជាប្រិយភាពខ្លាំងក្លា ចាប់តាំងពីឆ្នាំ ២០១៤ ក្រោយបង្ហាញខ្លួនជាលើកដំបូងក្នុងការវិភាគរបស់គេហទំព័រ Models.com។ តារាបង្ហាញម៉ូដរូបនេះ លេចមុខក្នុងវិស័យម៉ូដតែ ៤ឆ្នាំប៉ុណ្ណោះ ក៏អាចដណ្ដើមឈ្មោះជាតារាម៉ូឌែលឆ្នើម និងមានវត្តមានលើក្របទស្សនាល្បីល្បាញរបស់អាមេរិក Vogue រហូតដល់ ៣៥ដង ក្លាយជាតារាម៉ូឌែលដ៏មានឥទ្ធិពល។

ក្រៅពីនោះ ខាងក្រោមជារឿងពិត ១១យ៉ាងផ្សេងទៀត អំពីតារាស្រីវ័យ ២៦ឆ្នាំរូបនេះ៖
១. ឈ្មោះពិតរបស់នាងមិនមែន Gigi ទេ។ ឈ្មោះពិតរបស់ Gigi គឺ Jelena Noura Hadid ។ យោងតាមទស្សនាវដ្តី Vogue Paris ម្តាយរបស់ Gigi បានប្ដូរឈ្មោះឱ្យនាង អស់ជាច្រើនឆ្នាំមកហើយ មូលហេតុឈ្មោះដើមគ្មានរាសី។
២. ម្តាយរបស់ Gigi ក៏ជាតារាម៉ូឌែលដ៏ល្បីល្បាញមួយរូបផងដែរ។ ចំណែកបងប្អូនបង្កើតរបស់នាងគឺ Bella និង Anwar ក៏ជាតារាម៉ូឌែលដ៏ជោគជ័យ ខណៈម្តាយរបស់ពួកគេគឺអ្នកស្រី Yolanda Hadid ជាអ្នកជំរុញពួកគេឱ្យប្រឡូកក្នុងវិស័យម៉ូដនេះ។

អ្នកស្រី Yolanda Hadid ជាតារាម៉ូឌែលជនជាតិហូឡង់-អាមេរិកដ៏មានប្រជាប្រិយភាព និងជាអតីតតារាសម្ដែងក្នុងខ្សែភាពយន្តរឿង “The Real Housewives of Beverly Hills” ។
៣. នាងចាប់ផ្ដើមអាជីពជាតារាបង្ហាញម៉ូដ តាំងពីនៅតូចមកម្ល៉េះ។ Gigi បានប្រាប់ទស្សនាវដ្ដី Vanity Fair កាលពីឆ្នាំ ២០១៤ ថា នាងក្លាយជាតារាម៉ូឌែលដំបូងបំផុតក្នុងយុទ្ធនាការ Baby Guess កាលពីអាយុ ២ខួប។
៤. នាងចង់ចាប់អាជីពមួយទៀត គឺ ផ្នែកនីតិចិត្តវិទ្យា។ Gigi ធ្លាប់និយាយនៅក្នុងកម្មវិធីទូរទស្សន៍មួយ កាលពីឆ្នាំ ២០១៨ ថា ប្រសិនបើខ្លួនមិនជាប់រវល់ខ្លាំងជាមួយអាជីពជាម៉ូឌែលទេ នាងនឹងបន្តការសិក្សានៅមហាវិទ្យាល័យលើជំនាញ នីតិចិត្តវិទ្យា។

៥. Gigi ចូលចិត្តធ្វើម្ហូប។ តារាបង្ហាញម៉ូដរូបនេះ ជាមនុស្សម្នាក់ដែលចូលចិត្តធ្វើម្ហូប ហើយតែងបង្ហោះរូបម្ហូបម្ហាដែលនាងចម្អិននៅលើបណ្ដាញសង្គមជាញឹកញាប់។
៦. នាងជាអ្នកជំនាញជិះសេះ និងលេងបាល់ទះ។ យោងតាមបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Vogue ឆ្នាំ ២០១៥ Gigi គឺជាអត្តពលិកជិះសេះ តាំងរៀននៅវិទ្យាល័យម្ល៉េះ។ មិនតែប៉ុណ្ណោះ នាងក៏ចេះលេងបាល់ទះ តំណាងក្លិប កាលនៅរៀនផងដែរ។ ប៉ុន្តែបច្ចុប្បន្ន នាងមិនសូវបានលេងកីឡាទាំងនេះទេ។

៧. Gigi មានបងប្អូនបង្កើតបីនាក់។ បងប្អូនបង្កើតរបស់នាងគឺ Bella និង Anwar Hadid។ ប៉ុន្តែនាងក៏មានបងស្រីពីរនាក់ទៀតដែលមានឪពុកផ្សេងគ្នា គឺអ្នករចនាម៉ូដម្នាក់ឈ្មោះ Alana Hadid និងម្ចាស់ហាងវ៉ែនតា Hadid Eyewear គឺ Marielle Hadid ។

៨. Gigi ជាតារាប្រចាំក្របមុខរបស់ទស្សនាវដ្តី Vogue ជាង ២០ក្រុមហ៊ុន រួមមានទស្សនា British Vogue, Vogue Paris និង Vogue Australia។ល។
៩. នាងជឿលើ Alien។ Gigi ធ្លាប់អះអាងថា នាងនិងអតីតមិត្តប្រុស Zayn Malik ជឿលើមនុស្សក្រៅភព ពិតជាមានប្រាកដមែន។
/GettyImages-528203462-574d92f24a5f49ccb889302710b4b137.jpg)
១០. នាងក៏ជាជាងថតរូបម្នាក់ដែរ។ តារាម៉ូដែលវ័យក្មេងរូបនេះ ជាមនុស្សស្រីម្នាក់ដែលតែងតែថតរូបស្អាតៗឱ្យ Malik ដែលជាអតីតសង្សារ រាល់ពេលដែលពួកគេចេញក្រៅជាមួយគ្នា ហើយនាងក៏ជាម្ចាស់រូបថតរបស់កំពូលតារាម៉ូឌែល Adwoa Aboah សម្រាប់កម្មវិធីបង្ហាញម៉ូដ Versus Versace ទៀតផង។
១១. Gigi មានកូនហើយ។ នាងនិងអតីតមិត្តប្រុសគឺតារាចម្រៀង Zayn Malik ផ្ដើមទាក់ទងគ្នាកាលពីឆ្នាំ ២០១៨ ហើយពួកគេបង្កើតបានកូនស្រីម្នាក់ឈ្មោះ Khai កាលពីឆ្នាំ ២០២០។ ប៉ុន្តែកាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ អ្នកទាំងពីរបានចែកផ្លូវគ្នា ខណៈកូនស្រីមិនទាន់មានដំណឹងថាខាងណាជាអ្នកចិញ្ចឹមនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពិតទេ? Zayn ប្រើអំពើហិង្សាលើម្តាយ Gigi ទើបធ្វើឲ្យអ្នកទាំងពីរចែកផ្លូវគ្នា
ចុចអាន៖ ទម្លាយអាថ៌កំបាំងសេដ្ឋីនីវ័យក្មេង Kylie Jenner មនុស្សភាគច្រើនមិនធ្លាប់ដឹង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន