ជីវិតកម្សាន្ដ
Zayn Malik បង្ហោះរូបថតពិធីខួបកំណើតកូនស្រី ៣ ឆ្នាំដ៏កម្រ ក្នុង Instagram
Zayn Malik បានបង្ហោះរូបខួបកំណើត ៣ ឆ្នាំកូនស្រីតែមួយរបស់ខ្លួនជាមួយ Gigi Hadid នៅក្នុង Instagram កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ។

លោកភ្ជាប់ពាក្យសម្ដីជាមួយរូបថតថា “រីករាយខួបកំណើតកូនស្រី កូនជាមនុស្សអស្ចារ្យបំផុតដែលប៉ាធ្លាប់ជួប ។ ជារៀងរាល់ថ្ងៃដែលប៉ាបាននៅក្បែរកូន ពិតជាសប្បាយរីករាយមិនអាចបរិយាយបានឡើយ ។ កូនអាយុ ៣ ឆ្នាំហើយ! ពេលវេលាដើរលឿនណាស់ ។”

Zayn បន្តថា “កូនស្រីដ៏ស្រស់ស្អាតរបស់ខ្ញុំ ខ្ញុំមិនអាចររស់នៅដោយគ្មានអ្នកបានទេ ។ អរគុណសម្រាប់ការផ្ដល់ក្ដីស្រលាញ់មកក្នុងជីវិតខ្ញុំ ។”

នៅក្នុងរូបថតយើងឃើញមុខ Khai បន្តិចប៉ុណ្ណោះ ព្រោះ Gigi និង Zayn ចង់រក្សាភាពឯកជនរបស់នាង រហូតដល់ធំទើបអាចសម្រេចចិត្តថាចង់ធ្វើជាតារាឬយ៉ាងណាបន្ទាប់ ។

គួរបញ្ជាក់ថា Gigi និង Zayn មានស្នេហារយៈពេល ៥ ឆ្នាំ ពួកគេបែកគ្នានៅឆ្នាំ ២០២១ ដោយសារម្ដាយ Gigi គឺអ្នកស្រី Yolanda Hadid ចោទប្រកាន់ Zayn ថាបានវាយខ្លួនអំឡុងពេលឈ្លោះគ្នា ។

ដោយឡែក ខាង Zayn លោកបានចេញមកបដិសេធការចោទប្រកាន់នេះ ដោយបានឆ្លើយតបនៅលើគណនី Twitter របស់លោកថា ការចោទប្រកាន់របស់អ្នកស្រី Yolanda Hadid សុទ្ធតែជារឿងមិនពិត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ពិតទេ? Zayn ប្រើអំពើហិង្សាលើម្តាយ Gigi ទើបធ្វើឲ្យអ្នកទាំងពីរចែកផ្លូវគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


