ជីវិតកម្សាន្ដ
Gigi Hadid ទម្លាយរឿង ត្រូវប៉ូលិសចាប់នៅកោះកៃម៉ាន
Gigi Hadid ត្រូវប៉ូលិសចាប់ខ្លួនពីបទ “កាន់កាប់កញ្ឆា និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន” បន្ទាប់ពីនាងហោះទៅកោះកៃម៉ានក្នុងដែនដីចក្រភពអង់គ្លេសកាលពីថ្ងៃទី១០ ខែកក្កដា ។

ខណៈកំពូលតារាម៉ូដែលវ័យ ២៨ ឆ្នាំរូបនេះមកដល់អាកាសយានដ្ឋានអន្តរជាតិ Owen Roberts ជាមួយមិត្តភ័ក្ដិឈ្មោះ Leah Nicole McCarthy ស្រាប់តែភ្នាក់ងារគយ និងអ្នកត្រួតពិនិត្យព្រំដែនបានរកឃើញកញ្ឆា ព្រមទាំងឧបករណ៍ប្រើប្រាស់កញ្ឆា នៅក្នុងវ៉ាលិសរបស់នាង ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកតំណាងរបស់ Gigi បានឲ្យដឹងថា កញ្ឆារបស់នាងគឺជាទំនិញស្របច្បាប់ដែលទិញនៅទីក្រុងញូវយ៉ក និងមានភ្ជាប់ជាមួយអាជ្ញាប័ណ្ណវេជ្ជសាស្ត្រត្រឹមត្រូវ ប៉ុន្តែក្រោយមក Gigi និង Leah ត្រូវគេចោទប្រកាន់ពីបទ “សង្ស័យនាំចូលកញ្ឆា និងឧបករណ៍ប្រើប្រាស់កញ្ឆា” ទៅវិញ ។
មិនបានប៉ុន្មាន អ្នកទាំងពីរត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលឃុំឃាំង Royal Cayman Islands ប៉ុន្តែក្រោយមកត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ ដើម្បីរង់ចាំការកាត់ទោស ខណៈ Gigi និង Leah បានបង្ហាញខ្លួនក្នុងតុលាការកាលពីថ្ងៃទី១២ ខែកក្កដា និងត្រូវពិន័យជាប្រាក់ ១,០០០ ដុល្លារទៀតផង ។

ជាក់ស្ដែង កញ្ឆានៅកោះកៃម៉ានគឺខុសច្បាប់ ប៉ុន្តែមានការអនុញ្ញាតឲ្យប្រើប្រាស់ប្រេង CBD ក្នុងគោលបំណងវេជ្ជសាស្រ្តចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ។ មួយវិញទៀត កញ្ឆាក៏ស្របច្បាប់សម្រាប់ការប្រើប្រាស់វេជ្ជសាស្រ្តនៅក្នុង Grand Cayman ចាប់តាំងពីឆ្នាំ ២០១៧ ដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកផាត់មុខឲ្យតារាម៉ូដែលលំដាប់ពិភពលោក Gigi Hadid ទម្លាយក្លិនទឹកអប់ប្រចាំខ្លួនរបស់នាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


