ជីវិតកម្សាន្ដ
Selena ជាមនុស្សស្រីគួរឲ្យសង្ស័យជាងគេ ក្នុងបញ្ជី following នៃគណនី IG របស់ Zayn Malik
ថ្មីៗនេះមានលេចឮពាក្យចចាមអារ៉ាមពីទំនាក់ទំនងស្នេហារវាង Selena Gomez និង Zayn Malik នៅក្នុងភោជនីយដ្ឋានមួយនៃទីក្រុងញូវយ៉ក ។ អ្វីដែលធ្វើឲ្យមហាជនកាន់តែសង្ស័យនោះគឺ Zayn តាមដានគណនី IG ត្រឹមតែ ១៨ នាក់ប៉ុណ្ណោះ ។

នៅក្នុងបញ្ជី following របស់ Zayn អតីតសមាជិកក្រុម One Direction មាននារី ៥ នាក់ បុរស ៣ នាក់ ហើយក្នុងចំណោមនារី ៥ នាក់នោះមាន Selena Gomez, Ingrid Michaelson, SYD, SIA, និង Doniya Malik ដែលជាបងស្រី Zayn ។
ចំណុចនេះហើយធ្វើឲ្យអ្នកគាំទ្រចាប់ផ្ដើមគិតសង្ស័យលើទំនាក់ទំនងអ្នកទាំងពីរកាន់តែខ្លាំងឡើង ព្រោះគេចាត់ទុកថាវាជាទង្វើផ្ដល់ភាពសំខាន់ទៅឲ្យ Selena Gomez ជាពិសេស ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើមានសារព័ត៌មានជាច្រើនបានចុះថាពួកគេកំពុងទាក់ទងគ្នាពិតប្រាកដ ១០០ ភាគរយ តាមពិតយ៉ាងណានោះសាមីខ្លួនមិនទាន់ចេញមុខបកស្រាយ ឬបញ្ជាក់ប្រាប់អ្នកតាមដាននៅឡើយទេ ។

ចំណែក Gigi Hadid អតីតមិត្តស្រី Zayn នាងនៅតែយកចិត្តទុកដាក់មើលថែកូនស្រី Kai ជាធម្មតាដោយមិនខ្វាយខ្វល់ពិបាកចិត្តនឹងពាក្យចចាមអារ៉ាមសូម្បីបន្តិច ណាមួយអ្នកទាំងពីរនៅតែរួមគ្នាចិញ្ចឹមកូនដូចដើមដដែល ៕
អត្ថបទ ៖ វារី
ចុចអាន ៖ ធ្លាយពាក្យចចាមអារ៉ាមថា Selena Gomez កំពុងណាត់ជួប Zayn Malik
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


