ជីវិតកម្សាន្ដ
អ្នកផាត់មុខឲ្យតារាម៉ូដែលលំដាប់ពិភពលោក Gigi Hadid ទម្លាយក្លិនទឹកអប់ប្រចាំខ្លួនរបស់នាង
មនុស្សពីរនាក់អាចប្រើទឹកអប់ក្លិនដូចគ្នា ប៉ុន្តែដើម្បីបង្កើតក្លិនប្រចាំរាងកាយពួកគេរមែងបាញ់ទឹកអប់ចាប់ពីពីរក្លិនឡើងទៅក្នុងពេលតែមួយ ។ ជាមួយគ្នានេះដែរ Erin Parsons អ្នកផាត់មុខឲ្យ Gigi Hadid សម្រាប់កម្មវិធី Met gala ពីរឆ្នាំចុងក្រោយបានចែករំលែកក្លិនដែល Gigi ប្រើនៅលើបណ្ដាញសង្គម Tik-Tok ជាសាធារណៈ ។

កញ្ញា Erin បាននិយាយថា “ខ្ញុំធ្វើការជាមួយ Gigi Hadid ជាញឹកញាប់ នាងពិតជាមានក្លិនក្រអូបមែន នាងប្រាប់ខ្ញុំថាខ្លួនប្រើទឹកអប់ My Burberry ពណ៌ខ្មៅ រួចបាញ់ Lily Aldridege Haven បញ្ចប់” លើសពីនេះ Erin ពណ៌នាទៀតថាក្លិននោះស្រដៀងក្លិនស្បែក ហើយប្រៀបបីដូចដើរកាត់សួនផ្កាកុលាប និងផ្លែក្រូចតែម្ដង ។


បើនិយាយពីក្លិនច្បាស់លាស់វិញ ក្នុង My Burberry ពណ៌ខ្មៅមានក្លិនផ្កាម្លិះ ផ្កាកុលាប amber patchouli បូករួមនឹងទឹកអប់ Haven ដែលមានក្លិន mandarin ផ្កា peony និងឈើ musk ។

យ៉ាងណាមិញ Lily Aldridge អ្នកបង្កើតទឹកអប់ Haven បានផ្អាកការផលិតទៅហើយដោយសារកង្វះសារធាតុផ្សំមួយចំនួន ហេតុនេះ Erin សង្ឃឹមថាការចែករំលែករបស់នាងអាចជំរុញទឹកចិត្តឲ្យ Lily ចាប់ផ្ដើមផលិតទឹកអប់ម្ដងទៀត ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ កំពូលទឹកអប់ ១០ ក្លិន ជាប្រេនរបស់តារាល្បីៗ ដែលលក់ដាច់បំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


