KPT+
មកស្គាល់ពីប្រភេទក្រណាត់នីមួយៗ មុនទិញ ចៀសវាងខាតលុយ និងខកចិត្ត
សំលៀកបំពាក់គឺជាវត្ថុសំខាន់មួយទៀត សម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែសព្វថ្ងៃនេះ វាមិនមានមុខងារត្រឹមតែសំលៀកបំពាក់ដូចពីមុននោះទេ តែបានជួយលើកសម្រស់ និងបង្ហាញពីភាពថ្លៃថ្នូរដល់អ្នកដែលស្លៀកផងដែរ។
ដូច្នេះហើយ ការដឹងពីប្រភេទក្រណាត់ឲ្យច្បាស់មុនទិញមកប្រើប្រាស់ នឹងជាអត្ថប្រយោជន៍ច្រើន ចៀសវាងនាំខាតលុយចោលឥតអំពើរ។
១ សូត្រ

សរសៃធម្មជាតិដ៏មានតម្លៃដូចជាសូត្រ ត្រូវបានប្រើប្រាស់សម្រាប់ការរចនាសំលៀកបំពាក់ទូទាំងពិភពលោក តាំងពីបុរាណកាលមក។ ប្រភេទនៃជាតិសរសៃនេះ មានសភាពទន់ហើយភ្លឺ។ នៅពេលប្រើដើម្បីរចនាសំលៀកបំពាក់ សូត្រតែងផ្ដល់នូវអារម្មណ៍ប្រណិត។ កាលពីអតីតកាល សូត្រត្រូវបានគេប្រើជាញឹកញាប់ ដើម្បីរចនាសំលៀកបំពាក់រាជវង្សជុំវិញពិភពលោក។ ប៉ុន្តែសព្វថ្ងៃ វាត្រូវបានគេប្រើជាទូទៅសម្រាប់ការរចនាសំលៀកបំពាក់ពេលរាត្រី ឬឈុតសម្រាប់ពិធីសំខាន់ៗវិញ។
២ កប្បាស

គឺជាក្រណាត់ដែលស័ក្ដិសមបំផុត សម្រាប់អាកាសធាតុក្តៅ ព្រោះវាមានភាពបត់បែនខ្ពស់ និងមានខ្យល់ចេញចូលងាយហើយក៏ជួយស្រូបញើសបានយ៉ាងល្អដែរ។ ដូច្នេះវាត្រូវបានគេប្រើជាទូទៅ ដើម្បីធ្វើអាវយឺត ឬអាវប៉ូឡូជាដើម។ ភាពទន់របស់កប្បាស អាស្រ័យទៅលើចំនួនអំបោះ អំបោះកាន់តែខ្ពស់ វានឹងកាន់តែមានផាសុកភាព។
៣ ក្រណាត់ទេសឯក

ក្រណាត់ប្រភេទនេះ មានលក្ខណៈសម្បត្តិស្រដៀងនឹងកប្បាស ពោលគឺបញ្ចេញកម្ដៅបានល្អ។ ប៉ុន្តែកាន់តែពិសេសព្វាមានត្រជាក់ពេលពាក់ មិនស្រូបយកសំណើមនិងក្លិន ហើយមានសរសៃដែលរឹងជាង និងជាប់បានយូរជាង។ ទោះជាយ៉ាងណាក៏ដោយ ក្រណាត់នេះជាប្រភេទរឹង ហើយប្រសិនបើអ្នកមិនចូលចិត្តប៉ះក្រណាត់ដែលមិនរលោង ប៉ះនឹងស្បែករបស់អ្នក ត្រូវពិចារណាជ្រើសរើស។
៤ ក្រណាត់រោមចៀម

ក្រណាត់នេះត្រូវបានលាយបញ្ចូលគ្នា ជាមួយនឹងសរសៃសំយោគ ដើម្បីធ្វើឲ្យកាន់តែងាយស្រួលប្រើ វាជាក្រណាត់ដែលមានសរសៃក្រាស់និងធ្ងន់ជាងជាតិសរសៃដទៃទៀត។ ក្រណាត់នេះត្រូវបានគេប្រើជាទូទៅ សម្រាប់ការដេរសំលៀកបំពាក់សម្រាប់រដូវរងារ ឬអាវយឺតដែលចាំបាច់ ដើម្បីរក្សាកម្ដៅក្នុងខ្លួនប៉ុណ្ណោះ។
៥ ក្រណាត់ចរ

វាត្រូវបានគេចាត់ទុកថា ជាក្រណាត់ដែលតំណាងឲ្យភាពស្រស់ស្អាត និងភាពបរិសុទ្ធរបស់នារីវ័យក្មេង។ នោះហើយជាមូលហេតុដែលក្រណាត់ចរ ត្រូវបានគេប្រើជាញឹកញាប់ ដើម្បីតុបតែងរចនារ៉ូបកូនក្រមុំ។ ក្រណាត់ចរ គឺជាដំណើរការត្បាញ ដើម្បីបង្កើតលំនាំដ៏ស្រស់ស្អាត ដោយដាក់ចន្លោះរវាងក្រណាត់ស្តើង និងលំនាំដ៏អស្ចារ្យ ។
៦ ក្រណាត់ Tafta

ក្រណាត់ Tafta តែងតែពេញនិយមសម្រាប់ការរចនារ៉ូបកូនក្រមុំ ឬរ៉ូបពេលរាត្រី ដោយសារតែសាច់ក្រណាត់មានរូបរាងភ្លឺរលោង មានភាពស្រស់ស្អាត ពេលសាច់ក្រណាត់ប៉ះនឹងពន្លឺពេលយប់។ វាក៏មានកម្រាស់ខុសៗគ្នា សម្រាប់ជ្រើសរើសផងដែរ។ ជារឿយៗ Tafta ត្រូវបានគេប្រើជាស្រទាប់សម្រាប់រ៉ូប ដើម្បីផ្តល់នូវអារម្មណ៍ស្រួលដល់ស្បែក នៅពេលស្លៀកចូលខ្លួន។
៧ ក្រណាត់ satin

តាមពិត satin គឺជាពាក្យសម្រាប់រចនាប័ទ្មត្បាញ ដែលក្រណាត់នៅម្ខាងគឺរលោងភ្លឺចាំង និងរដុបនៅម្ខាងទៀត។ ដូច្នេះ ក្រណាត់ដែលត្បាញដោយវិធីសាស្ត្រ satin នឹងរក្សារូបរាងរបស់វាបានល្អជាងសូត្រ ដែលមានភាពរលោងនៅក្នុងសរសៃ។ Satin អាចត្រូវបានផលិតចេញពីសរសៃច្រើនប្រភេទ មិនថាសូត្រ កប្បាស អំបោះ ឬសូម្បីតែរោមចៀម។
៨ ក្រណាត់ Chiffon

ដូចគ្នានេះដែរ គឺជាការពិតសម្រាប់ satin មនុស្សភាគច្រើនគិតថា ជាប្រភេទនៃជាតិសរសៃ។ ប៉ុន្តែតាមពិត chiffon គឺជាវិធីសាស្ត្រនៃការត្បាញសរសៃ។ តាមរយៈការត្បាញ លក្ខណៈពិសេសជាមូលដ្ឋាន គឺការប៉ាក់សរសៃឆ្លាស់គ្នា ឬឡើងលើមួយចុះក្រោម ធ្វើឲ្យក្រណាត់មើលទៅថ្លា និងស្រាលជាងក្រណាត់ផ្សេងទៀត។ ប៉ុន្តែនៅតែរលោងនិងភ្លឺ ដូច្នេះវាត្រូវបានគេប្រើជាញឹកញាប់ ជាធាតុផ្សំនៃរ៉ូបពេលរាត្រី ឬវាអាចប្រើសម្រាប់រចនាសំពត់សម្រាប់រាំ។
៩ ក្រណាត់ Polyester

វាគឺជាប្រភេទក្រណាត់មួយផ្សេងទៀត ដែលត្រូវបានសំយោគដោយវិធីសាស្រ្តវិទ្យាសាស្ត្រទាំងអស់។ សរសៃដែលគេប្រើគឺសរសៃប្លាស្ទិច ដែលគេត្បាញជាក្រណាត់។ លក្ខណៈសម្បត្តិនៃក្រណាត់នេះ គឺស្រដៀងទៅនឹងសរសៃធម្មជាតិដូចជាកប្បាស ឬក្រណាត់ទេសឯក អាចដកដង្ហើមបានល្អ ដូច្នេះវាងាយស្រួលក្នុងការសម្ងួត ប៉ុន្តែគុណសម្បត្តិនោះគឺថា ក្រណាត់នេះមិនងាយប្រេះ និងប្រើប្រាស់បានយូរជាងនេះទេ ដូច្នេះវាត្រូវបានគេប្រើក្នុងការរចនាឯកសណ្ឋាន ឈុតកីឡា ហើយវាក៏ប្រើសម្រាប់ផលិតកាបូប ឬស្បែកជើងផងដែរ។
១០ ក្រណាត់ Spandex

Spandex គឺជាប្រភេទវាយនភណ្ឌ ដែលអាចលាតសន្ធឹងបានខ្ពស់ អាចពង្រីកបាន។ វាក៏ស្រាលជាងក្រណាត់ផ្សេងទៀត ហើយអាចបញ្ចេញញើស និងកំដៅចេញពីរាងកាយបានល្អជាងក្រណាត់ផ្សេងទៀត។ ដូច្នេះ Spandex ត្រូវបានគេប្រើជាទូទៅ សម្រាប់ការកាត់ដេរសំលៀកបំពាក់នៃឧស្សាហកម្មម៉ូដ ក្រណាត់ប្រភេទនេះ ច្រើនតែប្រើសម្រាប់ដេរជាខោជើងវែងផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រពៃណីចងជើងឲ្យតូច របស់ស្ត្រីជនជាតិ ចិន គឺជាទារុណកម្មចារក្នុងប្រវត្តិសាស្ត្រ
ចុចអាន៖នៅពីក្រោយជីវិតពិតមហាសេដ្ឋី ថៃ Nualphan Lamsam តែងចាយវាយលើរបស់ទាំងនោះ មិនសំចៃ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


