KPT+
តើអ្វីជាជំងឺបុគ្គលិកលក្ខណៈប្រឆាំងសង្គម?
ជាផ្នែកមួយនៃក្រុមជំងឺ បុគ្គលិកលក្ខណៈវិបល្លាស ដែលភាគច្រើនមិនមានអ្នកចាប់អារម្មណ៍ ឬសូម្បីតែបុគ្គលកំពុងមានបញ្ហានេះខ្លួនឯងផ្ទាល់ ក៏មើលរំលង និងចាត់ទុកជារឿងធម្មតា។ ជំងឺបុគ្គលិកលក្ខណៈប្រឆាំងសង្គម ត្រូវបានគេកំណត់ថា ជាគំរូនៃអាកប្បកិរិយា ដែលមិនទទួលខុសត្រូវ មិនយកចិត្តទុកដាក់ មិនអនុលោមទៅតាមសង្គម ឬរំលោភបំពានសិទ្ធិអ្នកដ៏ទៃ កេងប្រវ័ញ្ច ឬធ្វើឲ្យអ្នកដ៏ទៃឈឺចាប់ បង្កជំលោះ និងគ្មានវិប្បដិសារី ចំពោះការប្រព្រឹត្តអំពើហិង្សា។
មិនមានមនុស្សច្រើនទេនៅកម្ពុជា ដែលស្គាល់ជំងឺនេះ ឬយល់ដឹងស៊ីជ្រៅពីសុខភាពផ្លូវចិត្ត ក្រៅតែពីអ្នកជំនាញចិត្តសាស្រ្ត អ្នកជំនាញផ្នែកវិកលវិទ្យា និងអ្នកសង្គមកិច្ចវិទ្យា ដែលបានពុះពារ លើកកម្ពស់ និងបញ្ជ្រាបការយល់ដឹង ចំពោះវិស័យនេះទៅកាន់ប្រជាពលរដ្ឋ។
ជាទូទៅមនុស្ស ដែលមានជំងឺបុគ្គលិកលក្ខណៈប្រឆាំងសង្គម មិនបានបង្ហាញការឈឺចាប់ ចំពោះទង្វើខុសឆ្គងរបស់ខ្លួនទេ។ ទង្វើទាំងនោះ រួមមាន៖ ការនិយាយកុហក ការប្រើប្រាស់អ្នកដទៃ និងសកម្មភាពរំលោភបំពានផ្លូវភេទ។ ទន្ទឹមនឹងនោះ ទំនាក់ទំនងរបស់គេ ជាមួយមនុស្សជុំវិញខ្លួន មានភាពសើរៗ និងឆាប់រហ័ស និងមានភាពស្មោះត្រង់ តែបន្តិចបន្តូចប៉ុណ្ណោះ។
ងាកមកប្រវត្តិកាល នៅជាកុមាររបស់អ្នកជំងឺនេះវិញ ពួកគេច្រើនតែគេចសាលា សំឡុតគេ លួច ឬធ្វើទារុណកម្មសត្វពាហនៈ និងរត់ចេញពីផ្ទះជាដើម។ លុះដល់ពេលពេញវ័យ អ្នកជំងឺមានទម្លាប់កុហក ហើយគេមិនអាចធ្វើការងារបានយូរ ឬរក្សាទំនាក់ទំនងជិតស្នឹទ្ធបានទេ ទោះបីជាគេហាក់ដូចជាមានការទាក់ទាញ នៅក្នុងទំនាក់ទំនងសង្គម។ ប៉ុន្តែគេនៅតែធ្វើឲ្យអ្នកដ៏ទៃឈឺចាប់ ខឹង និងកេងប្រវ័ញ្ចពួកគេ ហើយអាចបោកប្រាស់ ប្លន់ រំខាន ឬធ្វើឲ្យពួកគេរងរបួសជាដើម។
ការបំពានច្បាប់ ការធ្វើឲ្យអ្នកដ៏ទៃឈឺចាប់ និងបញ្ហាមួយចំនួន ដែលគេបានបង្កឡើង អ្នកជំងឺប្រភេទនេះ មិនដែលមានអារម្មណ៍ឈឺចាប់ ឬគិតថាខ្លួនមានកំហុសឡើយ ទោះបីជាត្រូវទទួលទណ្ឌកម្ម ក៏គេមិនមានការសោកស្ដាយដែរ ហើយនៅតែគិតថាទង្វើទាំងនោះ ជារឿងត្រឹមត្រូវទៀតផង។
ផ្អែកតាមឯកសារចិត្តវិទ្យាមិនធម្មតា ឬចិត្តវិទ្យានៃជំងឺ បោះពុម្ភឆ្នាំ ២០១៣ របស់លោកបណ្ឌិត ខាន់សារ៉េត បានឲ្យដឹងថា អ្នកជំងឺបុគ្គលិកលក្ខណៈប្រឆាំងសង្គម មានលក្ខណៈសម្គាល់មួយចំនួនដូចជា៖ ពិបាកអនុលោមទៅតាមបទដ្ឋានសង្គម ជាភស្តុតាងអ្នកជំងឺប្រឆាំងច្បាប់ម្ដងហើយ ម្ដងទៀត គ្មានវិប្បដិសារី ពេលធ្វើឲ្យនរណាម្នាក់ឈឺចាប់ គ្មានការយល់ចិត្តអាណិតអាសូរដល់អ្នកដទៃ ធ្វើអ្វីទៅតាមសន្ទុះចិត្ត និងការនឹកឃើញ គ្មានការទទួលខុសត្រូវ ឆាប់ខឹងឬអាក់អន់ចិត្ត មិនគិតគូរសុវត្តិភាពរបស់អ្នកដ៏ទៃ បោកបញ្ឆោតដូចជា៖ កុហក ប្រើឈ្មោះក្លែងក្លាយ ឬបោកប្រាស់អ្នកដទៃដើម្បីប្រយោជន៍ ឬការសប្បាយរបស់ខ្លួន។
តាមការសិក្សាមួយចំនួនបង្ហាញថា ជំងឺនេះអាចកើតចំពោះមនុស្សប្រុសប្រមាណ ៣ភាគរយ និងចំពោះមនុស្សស្រីតិចជាង ១ភាគរយ។ សូមចងចាំថា គ្រប់ជំងឺផ្លូវចិត្តទាំងអស់ គឺអាចព្យាបាលបាន ដូច្នេះប្រសិនបើលោកអ្នកមានអារម្មណ៍ ឬយល់ថា ខ្លួនឯងមានរោគសញ្ញាទាក់ទងនឹងជំងឺនេះ ឬជំងឺផ្លូវចិត្តផ្សេងទៀត សូមរួសរាន់ស្វែងរកសេវាព្យាបាលនានា ដែលអាចជួយលោកអ្នកបាន ឬពិភាក្សាជាមួយអ្នកជំនាញ ដែលលោកអ្នកទុកចិត្តបំផុត៕
អត្ថបទ៖ លន់ សេនី


-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


