KPT+
រឿង៥យ៉ាង ដែលគ្មាននរណាប្រាប់អ្នកអំពីការធ្វើជាម្តាយម្នាក់
ប្រសិននិយាយពី ម្ដាយម្នាក់ នរណាក៏ស្គាល់ថា នាងជាប្រពន្ធម្នាក់ ក៏ជាមាតាពិភពលោកម្នាក់ផងដែរ។ ប៉ុន្តែនៅពីក្រោយ ការពិតដែលនាងក្លាយជាមាតាពិភពលោក តើមាននរណាធ្លាប់ប្រាប់ដែរទេថា នាងត្រូវរ៉ាប់រងអ្វីខ្លះ? ប្តូរខ្លួនឯងយ៉ាងណា?
១. ការបំបៅកូនដោយទឹកដោះម្តាយ មិនសុទ្ធតែកើតឡើងតាមបែបធម្មជាតិ

មិនមែនសុទ្ធតែស្ត្រីជាម្ដាយ អាចបំបៅដោះកូនតាមបែបធម្មជាតិទាំងអស់ឡើយ ក្រោយពេលសម្រាល។ អ្នកម្ដាយខ្លះ ពុំមានទឹកដោះសម្រាប់កូន ដោយព្រោះរលាកស្រោមពោះ ឬប្រការផ្សេងៗ។ មូលហេតុនេះ ទើបបានជាម៉ាក់ៗខ្លះ ត្រូវបំបៅកូនដោយទឹកដោះគោជំនួសវិញ។ បើបានប្រទះម្ដាយមួយចំនួនមិនបំបៅកូនដោយទឹកដោះ ពុំមែនដោយសារនាងចង់រក្សាទម្រង់ដើមទ្រូងនោះទេ។
២. ការតុបតែងខ្លួន ក្លាយជារឿងបន្ទាប់បន្សំ
មុនពេលមានកូន វាស្ទើរតែមិនអាចទៅរួចនោះទេ ដែលអាចថា ម៉ាក់ៗនឹងបោះបង់ខ្លួនឯងដោយឈប់តុបតែងខ្លួនឲ្យបានស្អាតបាតរាល់ថ្ងៃ។ ប៉ុន្តែក្រោយមានបុត្រ សូម្បីតែកាហ្វេពេលព្រឹកមួយក្អឹកក៏គ្មានពេលបានលេបផង។ ការធ្វើក្រចក ដើរផ្សារ shopping ពេលវេលាសម្រាប់ខ្លួន ជួបជុំមិត្តភក្តិ គ្រាន់តែជារឿងពីមុន ព្រោះយើងពេលនេះមានបន្ទុកម្នាក់ដែលត្រូវយកចិត្តទុកជាជាង។
៣. សម្ពាធកើនខ្លាំងជាងមុន

ធ្វើជាម្ដាយគេ ម៉ាក់ៗគ្រប់រូបរមែងចង់ឲ្យកូនមានសុខភាពលល្អ មានសម្ភារសម្រាប់លេង ក៏ដូចជាសម្លៀកបំពាក់ស្លៀកឲ្យល្អដូចកូនអ្នកដទៃដែរ។ ហេតុនេះម្ដាយខ្លះ បានដាក់សម្ពាធខ្លួនឯងខ្លាំងជាងមុន ព្រោះខ្លាចកូនមិនគ្រប់គ្រាន់។ ម្យ៉ាងបារម្ភឈឺថ្កាត់ផង នាងក៏ចេះតែព្រួយមិនសូវល្ហែ ទាំងដែលជាក់ស្ដែងគ្មានរឿងអ្វីសោះ។
៤. ជីវិតអាពាហ៍ពិពាហ៍ផ្លាស់ប្តូរ
ចាស់ៗនិយាយថា បន្ទាប់ពីពេលមានកូន ក្ដីស្រឡាញ់របស់ស្វាមីនៅតែដដែលចំពោះភរិយា ផ្ទុយពីនាងបែរជាផ្ទេរការស្រឡាញ់ជាងពាក់កណ្ដាលទៅឲ្យកូនច្រើនជាង ខុសពីគ្រារៀបការដំបូង។ ហេតុនេះបានជាពេលខ្លះប្រពន្ធអាចនឹងខឹងប្តី ប្រសិនគាត់មិនសូវយកចិត្តទុកដាក់ជាមួយខ្លួន ឬមិនជួយមើលថែបុត្រធីតា។ ជួនកាលទៀត នាងឆេវឆាវ ឆាប់ខឹង បង្កជាជម្លោះ ធ្វើឲ្យចំណងអាពាហ៍ពិពាហ៍ពុំសូវរឹងមាំ។
៥. ក្លាយជាអ្វីគ្រប់យ៉ាងដែលខ្លួនមិនធ្លាប់ធ្វើ

ម៉ាក់ៗដែលពីមុន មិនចេះចម្អិនម្ហូប ស្រាប់តែពេលនេះជាចុងភៅម្នាក់។ ពីមុនមិនចេះថែទាំអ្នកជំងឺ ក៏ក្លាយជាគ្រូពេទ្យចំណានសម្រាប់កូន ពេលគេឈឺ។ គ្រាដើមធ្លាប់តែទទួលការទូន្មានពីចាស់ទុំ តែឥឡូវក្លាយប្រែជាគ្រូបង្រៀនម្នាក់ អប់រំបុត្រធីតាបានយ៉ាងល្អ។ គ្រប់យ៉ាងផ្លាស់ប្ដូរ ផ្លាស់ពីអ្វីដែលមិនចេះឲ្យមករៀនធ្វើ និងប្ដូរពីអ្វីដែលមិនចំណូលឲ្យមកស្រឡាញ់ចូលចិត្ត។ មិនខុសអីនឹងពាក្យចាស់ពោលថា “មាតាដៃ១០០” ដូច្នោះដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ ស្រីៗគិតរឿងសិចកម្រិតណា?សំនួរដែលប្តីជាច្រើនគិតមិនយល់!
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


