KPT+
ព្រះអង្គម្ចាស់ Philip ជាស្នេហាដំបូង តែមួយគត់ និងចុងក្រោយបង្អស់របស់មហាក្សត្រិយានី Elizabeth ទី២
ព្រះមហាក្សត្រីយានី Elizabeth ទី២ ធ្លាប់មានព្រះបន្ទូលថា ព្រះអង្គម្ចាស់ Philip ជាស្នេហាដំបូង ស្នេហាតែមួយគត់ និងជាស្នេហាចុងក្រោយរបស់ទ្រង់ទៅរហូត។
នៅថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ ១៩៩៧ យប់នៃខួបអាពាហ៍ពិពាហ៍លើកទី ៥០ របស់ម្ចាស់ក្សត្រី Elizabeth និងព្រះអង្គម្ចាស់ Philip ទ្រង់បានថ្លែងសុន្ទរកថាលាយឡំនឹងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅទៅកាន់ព្រះអង្គម្ចាស់ Philip នៅចំពោះមុខលោក Tony Blair ដែលពេលនោះជានាយករដ្ឋមន្ត្រី រួមទាំងឥស្សរជនរាប់សិបនាក់ផ្សេងទៀតថា “ទ្រង់ជាមនុស្សម្នាក់ដែលកម្រទទួលពាក្យសរសើរដោយងាយ។ ប៉ុន្តែទ្រង់ជាកម្លាំងរបស់ខ្ញុំម្ចាស់ច្រើនឆ្នាំមកហើយ ខ្លួនខ្ញុំម្ចាស់ផ្ទាល់ គ្រួសាររបស់យើង ហើយប្រទេសទាំងមូល ជំពាក់បុរសម្នាក់នេះរាប់មិនអស់។ លើសពីអ្វីដែលខ្ញុំម្ចាស់ អាចពណ៌នាបានពេញលេញ។”
យ៉ាងណាមិញ ដើម្បីកាន់តែជ្រួតជ្រាបពីមនោសញ្ចេតនារបស់ទ្រង់ ថ្ងៃនេះកម្ពុជាថ្មីបានពាំនាំនូវរឿងរ៉ាវចាក់ស្រេះនៃដំណើរស្នេហារបស់ព្រះមហាក្សត្រីយានី Elizabeth និងព្រះអង្គម្ចាស់ Philip រហូតដល់ថ្ងៃទ្រង់ទាំងពីរកាយសោយទិវង្គត។
ត្រលប់ទៅសម័យកាលអំឡុងពេលព្រះរាជកុមារភាពរបស់ទ្រង់ ព្រះនាងតូចដែលមានព្រះនាមថា “Elizabeth” ត្រូវបានមនុស្សក្នុងរាជវាំងហៅទ្រង់ថា “Lilibeth” ដែលបានក្លាយជាឈ្មោះហៅក្រៅ ដែលគ្រួសារព្រះនាងប្រើតាំងពីពេលនោះមក។ ដោយប្រសូតក្នុងគ្រួសារត្រកូលនៃខ្សែរាជវង្ស ប៉ុន្តែនៅឆ្ងាយពីលំដាប់នៃការធ្វើជាស្ដេច។ ប្រការនេះ បានធ្វើឲ្យព្រះនាង Lilibeth តែងតែរស់នៅដូចមនុស្សស្រីធម្មតា ហើយក៏មិនជាបញ្ហាធំសម្រាប់ទ្រង់ក្នុងការយាងទៅក្រៅរាជវាំងឡើយ។ រហូតដល់ព្រះជន្ម ១០ វស្សា ស្ដេច Edward VIII បានសម្រេចព្រះទ័យដាក់រាជ្យ ដើម្បីអភិសេកជាមួយស្ត្រីមេម៉ាយជនជាតិអាមេរិក។ នេះបានបង្ខំឲ្យព្រះបិតារបស់ព្រះនាង Lilibeth ឡើងសោយរាជ្យតាមលំដាប់នៃគ្រួសាររាជវង្សបន្ត ហើយបានក្លាយជាស្ដេច George ទី៦ ហើយព្រះនាងបានក្លាយជាគោលដៅនៃអ្នកស្នង តំណែងទី១។
ក្រោយមកមិនយូរប៉ុន្មាន នៅឆ្នាំ ១៩៣៩ ព្រះនាងយាងទៅកាន់មហាវិទ្យាល័យ Britannia Royal Naval College ជាមួយគ្រួសាររបស់ទ្រង់ នៅពេលនោះព្រះនាងទើបតែមានអាយុ ១៣ វស្សា ហើយបានជួបស្នេហាដំបូងនិងតែមួយគត់របស់ទ្រង់គឺព្រះអង្គម្ចាស់ Philip ដែលជាព្រះអង្គម្ចាស់នៃប្រទេសក្រិក និងដាណឺម៉ាក ។ នៅពេលនោះព្រះអង្គម្ចាស់មានព្រះជន្ម ១៨ វស្សាជាមួយនឹងរូបរាងសង្ហា រួមជាមួយនឹងអាកប្បកិរិយាល្អ ជាពិសេសគឺជាតួនាទីយោធាក៏បានបង្កើតចំណាប់អារម្មណ៍ដំបូងផងដែរ។ ដោយទួលភារកិច្ចជាអ្នកដឹកនាំព្រះនាង Elizabeth និងព្រះនាង Margaret ទតជុំវិញបរិវេណសាលា នេះបានធ្វើឲ្យ ព្រះនាង Elizabeth លង់ស្នេហ៍ជាមួយព្រះអង្គម្ចាស់តាំងពីពេលនោះមក។
ក្រោយមកអ្នកទ្រង់ទាំងពីរអង្គ តែងតែសរសេរសំបុត្រស្នេហាផ្ដោះផ្ដងវាចាស្រលាញ់គ្នាទៅវិញទៅមក។ នៅឆ្នាំ ១៩៤៦ ព្រះអង្គម្ចាស់ Philip បានស្នើសុំការអនុញ្ញាតពីព្រះមហាក្សត្រ George ទី៦ ដែលជាបិតារបស់ព្រះនាង Elizabeth រៀបអភិសេក។ ប៉ុន្តែស្ដេច George ទី៦ បានបដិសេធ ដូច្នេះទ្រង់បានដោះដូរអ្វីៗទាំងអស់ រួមទាំងការលះបង់សញ្ជាតិក្រិក តួនាទីយោធាប្ដូរនាមត្រកូលនិងឋានៈរាជវង្ស ដើម្បីក្លាយជាប្រជាជននៃចក្រភពអង់គ្លេសពេញលេញ។ នេះគឺជាថ្នូរនឹងសេចក្តីស្រឡាញ់របស់ទ្រង់ ចំពោះស្ត្រីជាទីស្រឡាញ់ នោះប្រហែលជាច្រើនបំផុតដែលទ្រង់អាចធ្វើបាន ហើយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤៧ នៅពេលព្រះនាងព្រះជន្ម ២១ វស្សា ហើយព្រះអង្គម្ចាស់ Philip ព្រះជន្ម ២៦ វស្សា ទ្រង់ទាំងពីរក៏សម្រេចព្រះទ័យរៀបអភិសេកនៅវិហារ Westminster (៥ ឆ្នាំមុនការឡើងគ្រងរាជ្យរបស់ម្ចាស់ក្សត្រី Elizabeth ទី២) ប៉ុន្តែនៅពេលនោះគឺជាពេលដែលប្រទេសអង់គ្លេស នៅតែស្ថិតក្នុងបរិយាកាសនៃសង្គ្រាមលោកលើកទី ២ និងជាអរិភាពជាមួយនឹងប្រទេសអាល្លឺម៉ង់ បណ្ដាលឲ្យព្រឹទ្ធាចារ្យបីនាក់របស់ព្រះអង្គម្ចាស់ Philip ដែលមានទំនាក់ទំនងជាមួយប្រទេសអាល្លឺម៉ង់ មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីអភិសេក។ ចំណែកព្រះអង្គម្ចាស់ Philip ត្រូវបានប្រទានងារថ្មី Prince Philip, Duke of Edinburgh។
យ៉ាងណាមិញ ទ្រង់ទាំងពីរទើបតែប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ៧៣ នៅក្នុងខែវិច្ឆិកា ២០២០ ហើយក៏ជាគូស្នេហ៍រាជវង្សដែលកាន់តំណែងយូរបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេសផងដែរ។ ពេញ៧៣ ឆ្នាំរបស់ព្រះមហាក្សត្រីយានី Elizabeth ព្រះអង្គម្ចាស់ Philip តែងតែគាំទ្របល្ល័ង្កអង់គ្លេសរបស់ក្សត្រី ដូចជាស្លាបដែលបាំងខ្សល់និងព្យុះភ្លៀង និងជាកម្លាំងរបស់ប្រមុខនៃប្រទេសអង់គ្លេស។ ព្រះអង្គម្ចាស់ Philip បានធ្វើតាមម្ចាស់ក្សត្រី Elizabeth ដោយបានយាងមកដល់១៤៣ប្រទេសជុំវិញពិភពលោក។ រហូតម្ចាស់ក្សត្រី Elizabeth បានបំពេញមុខងាររាជវង្សដល់ទៅ៣០០ ដងក្នុងមួយឆ្នាំ និងជាអ្នកឧបត្ថម្ភនៃអង្គការសប្បុរសធម៌ជាង ៨០០ឯណោះ។

បន្ទាប់ពីត្រូវបានប្រសិទ្ធនាមថាជាព្រះមហាក្សត្រដែលសោយរាជ្យយូរជាងគេជាង៧០ ឆ្នាំ និងប្រារព្ធខួបអាពាហ៍ពិពាហ៍ ៧៣ ឆ្នាំជាមួយគ្នា តើអ្នកណានឹងគិតថា នោះជាពេលវេលាចុងក្រោយទៅ? ដោយសារតែមិនយូរប៉ុន្មាន នៅឆ្នាំ២០២១ ព្រះអង្គម្ចាស់ Philip បានសោយទិវង្គត។ ទោះបីជាការចាកចេញដែលមិនអាចចៀសបាន ហើយធ្វើឲ្យម្ចាស់ក្សត្រីខូចព្រះទ័យក៏ដោយ។ ប៉ុន្តែទ្រង់បានបន្តបំពេញភារកិច្ចជាស្ដេចយ៉ាងពេញលេញ មិនថាជាពិធីដ៏សំខាន់ ឬការតែងតាំងនាយករដ្ឋមន្ត្រីនាពេលកន្លងមក រហូតដល់ថ្ងៃដែលម្ចាស់ក្សត្រី Elizabeth សោយទិវង្គត នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២២។ កាសោយទិវង្គតរបស់ព្រះមហាក្សត្រីយានី Elizabeth គឺជារឿងមួយដែលប្រទេសអង់គ្លេស និងមនុស្សទូទាំងពិភពលោកមានការសោកស្ដាយយ៉ាងខ្លាំង ជាពិសេសប្រជាជនដែលបានតាមដានព័ត៌មាននៃរឿងរ៉ាវរបស់ទ្រង់។ ដូច្នេះហើយ មនុស្សគ្រប់គ្នាជឿជាក់ថា ស្នេហារបស់ទ្រង់ទាំងពីរ ក្លាយជាស្នេហាមួយដែលស្មោះស្ម័គ្រ ស្រលាញ់មិនប្រែ និងជាស្នេហាមួយជារៀងរហូតដល់ថ្ងៃសោយទិវង្គតរៀងៗខ្លួន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រវត្តិស្នេហ៍ជ្រាលជ្រៅ រវាងព្រះម្ចាស់ក្សត្រី Elizabeth ទី២ និងព្រះអង្គម្ចាស់ Philip
ចុចអាន៖រឿង ៤ យ៉ាង នឹងផ្លាស់ប្ដូរ អង់គ្លេស ក្រោមរជ្ជកាលរបស់ស្ដេច Charles ទី ៣

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ