Connect with us

KPT+

ប្រមូលយីហោ​ទឹកអប់ថ្លៃកប់ពពកទាំង ១០ លើលោក​

បានផុស

នៅ

១០.ទឹកអប់​យី​ហោ ​Annick Goutal Eau d’Hadrien តម្លៃ ៤៤១ ដុល្លារ​​អាមេរិក​ក្នុង ១​​​ ដប​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទឹក​អប់​យីហោ​នេះ​បាន​ដាក់​លក់​ជា​សាធារណៈ​នៅឆ្នាំ ១៩៨១ ហើយនៅតែ​បន្ត​ល្បី​ល្បាញ​រហូត​មកដល់​សព្វថ្ងៃ​​។ គ្រឿងផ្សំ​របស់​វាត្រូវ​បាន​គេ​យក​ពីក្រូច​ឆ្មារលាយ​ជាមួយគ្រឿង​រុក្ខជាតិ​ផ្សេងទៀត​ដូចជា ​ជី​អង្កាម​ និងផ្កា​ក្តាំងងា។ ​ក្លិន​ប្រ​ភេទ​នេះ​គេនិយមប្រើ​នៅ​ពេលល្ងាច​ ព្រោះវា​មានក្លិន​ខ្លាំង​បន្តិច។ ផលិត​ផល​មួយនេះ​ដែរត្រូវ​បាន​បង្កើត​ឡើង​រួម​គ្នា​ដោយ​ក្រុមហ៊ុន​២​ ​គឺ​ក្រុមហ៊ុន​ Francis ​Camail​ ​និង​ក្រុមហ៊ុន​ Annick Goutal​។

៩. ទឹកអប់​យី​ហោ JAR តម្លៃ ៧៦៥ ដុល្លារ​អាមេរិកក្នុង ១ ដប

ជាទឹកអប់សម្រាប់សុភាពនារី​ដែលមាន​ក្លិន​ផ្កា​ក្រអូប​ប្រហើរ​។ JAR បានដាក់លក់​ជាសាធារណៈកាលពី​ឆ្នាំ ​២០០១​ ។ គ្រឿងផ្សំរបស់វា​សុទ្ធសឹងតែរុក្ខ​ជាតិដូចជា ផ្កាចន្ធូ និងផ្កាលីលី​ក្រហម។ ឈ្មោះ JAR សំដៅដល់អ្នកស្រី Joel A. Rosenthal ដែលជាអ្នក​រចនា​គ្រឿង​អលង្ការម្នាក់​​ និងជាអ្នកដែលផ្តល់រូបមន្តទឹកអប់នេះផងដែរ។

៨. ទឹកអប់​យី​ហោ​ Joy by Jean Patou តម្លៃ​ ៨៥០ ដុល្លារអាមមេរិកក្នុង ១ ដប​

ទឹកអប់យីហោ Joy by Jean Patou គឺ​ជាកំពូលម៉ាកទឹកអប់នៅក្នុងឧស្សាហកម្មផលិតទឹកអប់។​ គ្រឿងផ្សំ​ក្នុងមួយដបរួមមាន ផ្កាម្លិះ​ ១០០០០ ផ្កា បន្ថែមផ្កាចន្ធូ ផ្កាក្តាំងងា ​និង​ផ្កាកុលាប​ជាច្រើន​ប្រភេទទៀត​។ ​អ្វីដែលសំខាន់​ទឹកអប់ម៉ាកនេះ​ផលិត​តែ ៥០​ ដប​ប៉ុណ្ណោះក្នុងមួយឆ្នាំ។ អតិថិជនរបស់ Joy by Jean Patou និយាយថា ពេលដែលបាន​ស្រូបក្លិនទឹកអប់នេះជួយយ​កាត់​បន្ថយអារម្មណ៍ធុញថប់ ព្រមទាំងធ្វើឲ្យពួកគេមានទំនុកចិត្តទ្វេឡើង។

៧.ទឹកអប់​យី​ហោ Caron Poivre តម្លៃ ១០០០ ដុល្លារអាមេរិកក្នុង ១ ដប

ទឹកអប់​​នេះ​ផលិតឡើងតាំងពីឆ្នាំ ១៩៥៤ មកម្ល៉េះ។ ​វាមាន​ក្លិន​ក្រអូប​គួរឲ្យចាប់​អារម្មណ៍​ដែល​រួមបញ្ចូលជាមួយក្លិនដែលមិនដែលធ្លាប់​មានគឺ ម្រេចបារាំង​ជាមួយឬសឈើនិងផ្កា​មួយចំនួន​។ ​វាប្រភេទក្លិន​​ខ្លាំង និងត្រូវបានវេច​ខ្ចប់​ដាក់​ដប​ផលិត​ដោយ​ដៃផ្ទាល់​យ៉ាង​ល្អស្អាតរួមជាមួយ​គ្រឿង​អលង្ការ​និង​គ្រីស្តាល់​ជុំវិញដប។

៦. ទឹកអប់​យី​ហោ Hermès 24 Faubourg តម្លៃ ១៥០០ ដុល្លារអាមេរិកក្នុង ១ ដប

មូល​ហេតុ​ដែលធ្វើ​ឲ្យ​ទឹកអប់​ម៉ាក​នេះ​មាន​តម្លៃថ្លៃកប់​ ដោយសារគេផលិត​ឡើងចំនួនតែ ១០០០​ ដបតែប៉ុណ្ណោះ។ ម្ចាស់រូបមន្តគឺលោក Bernard Bourjois និង Maurice Roucel មកពីទីក្រុងប៉ារីស។ ក្លិន​ក្រ​អូប​ដែល​មិន​អាច​បំភ្លេច​នៃទឹកអប់នេះរួមផ្សំជាមួយ iris កំទេចឈើ​ ថ្មសមុទ្រ ក្លិន​ vanilla​ ផ្កាក្តាំងងា​ ជីអង្កាម​ ផ្កាចំប៉ី​ ផ្កាម្លិះ​ និង​ផ្កាក្រូចលឿង​។ គ្រឿងផ្សំ​ទាំងនេះបង្កើត​បានជាក្លិនក្រអូប​រយៈពេលយូរ និង​បង្កើតអារម្មណ៍​ស្រស់​ស្រាយ​ ​រីឯដបវេចខ្ចប់ដោយគ្រីស្តាល់។

៥. ទឹកអប់​យី​ហោ Clive Christian No. 1 តម្លៃ ២១៥០ ដុល្លារអាមេរិកក្នុង ១ ដប

ម៉ាក Clive Christian ជាប្រភេទទឹកអប់ដែលស្ថិតក្នុងលំដាប់ថ្នាក់គុណភាពលេខ១។ Clive Christian ធ្លាប់ជាទឹកអប់មាន​តម្លៃ​ជាងគេកាលពីឆ្នាំ​ ២០០១ និងឆ្នាំ ២០០៦ ក្នុងកំឡុង​ពេល​ដែល​វា​បានផ្សព្វផ្សាយ​ដាក់លក់​ជាសាធារណៈ។ Clive Christian មានក្លិន២ប្រភេទ គឺប្រភេទ​ផ្កាលីលី​ក្រហម​ ក្លិនប្រហើរស្រាល​សម្រាប់នារី ។ មួយប្រភេទទៀតផ្សំពីឬសឈើសម្រាប់បុរស។​ ទឹកអប់ដ៏ប្រណីតនេះបានផ្សំឡើងពីគ្រឿងផ្សំជាច្រើនដូចជា ម្អម ​គ្រាប់​ធញ្ញជាតិ ​សំបកក្រូច​លឿង ក្រូចឆ្មា ក្រូចសើច និងគ្រឿងដែល​ជាគោលធំមានដូចជា ​ផ្កាលី​លី​យកមកពីជ្រលងភ្នំ ផ្កាម្លិះ ផ្កាកុលាប ផ្កាក្តាំងងា និងផ្កា heliotrope។ យ៉ាងណាវានៅមានគ្រឿង​​ផ្សំផ្សេងៗទៀត។ ទឹកអប់ដ៏​ទាក់​ទាញ​នេះត្រូវបានគេវេចខ្ចប់ក្នុងដបគ្រីស្តាល់ដែលធ្វើដោយដៃផ្ទាល់ ព្រមទាំងបន្ថែមផ្លាទីន ២៤ ការ៉ាត់នៅត្រង់កដប។

៤. ទឹកអប់​យី​ហោ Chanel No.5 Grand Extrait តម្លៃ ៤២០០ ដុល្លារងាមេរិកក្នុង ១ ដប

អ្នកណាៗក៏ស្គាល់ទឹកអប់ម៉ាក Chanel ដ៏ល្បីល្បាញរបស់បារាំងនេះដែរ។ ទឹកអប់​នេះ​ត្រូវ​បានផ្សំនិងផលិតឡើងតាំងពីឆ្នាំ ១៩២១​ មកម្ល៉េះ។ វាជាទឹកអប់ពេញនិយមសម្រាប់នារី ​ដោយសារ​តែ​មានភាពទាក់ទាញនិងក្លិនផ្កាច្រើនប្រភេទសម្រាប់ជ្រើសរើស ព្រមទាំងវេចខ្ចប់​ក្នុង​ដបយ៉ាងល្អ​ឥត​ខ្ចោះ​។​ គ្រឿងផ្សំរបស់​ទឹកអប់ម៉ាកនេះសុទ្ធតែ​ជាគ្រឿងថ្លៃៗ ពិបាក​រក និងបូកលាយជាមួយ​ផ្កាក្តាំងងា ផ្កា​កុលាប​ ផ្កា De Mai និងផ្កាម្លិះថែមទៀត។

៣.ទឹកអប់​យី​ហោ Baccarat Les Larmes Sacrees de Thebes តម្លៃ ៦៨០០ ដុល្លារ​អាមេរិកក្នុង ​១ ដប

ទឹកអប់​ Baccarat​ ផលិតឡើងក្នុងឆ្នាំ ១៩៩០ ហើយមានតែ ៣ ដបប៉ុណ្ណោះដែលបានផលិតឡើង។ គ្រឿង​ផ្សំ​របស់​វា​រួម​ជា​មួយ​ប្រេង​ក្រអូប​ ឈើក្រអូប​ ផ្កាម្លិះ​ ​ផ្កាក្តាំងងា​ ផ្កា geranium ត្បូង​ amber​ ​និងច្រកក្នុងដបកែ​វគ្រីស្តាល់។ គេបានឲ្យឈ្មោះទឹកអប់នេះថា «Sacred Tears of Thebes» ។ ដោយឡែកមូល​ហេតុ​ដែល​ទឹកអប់​ម៉ាក​នេះ​មានតម្លៃថ្លៃ​ ដោយសារ​តែ​គេ​បាន​យកត្បូង​គ្រីស្តាល់​ amethyst មក​ច្នៃ​ជា​ដប​សម្រាប់​ច្រក។

២. ទឹកអប់​យី​ហោ Clive Christian No. 1 Imperial Majesty​Perfume​ តម្លៃ​ ១២៧០០​ ដុល្លារអាមេរិកក្នុង ១ ដប

ជាប្រភេទទឹកអប់សម្រាប់ស្ត្រី ដែលផ្សំឡើងដោយមើម Tahitian ផ្កា vanilla​ ផ្កាក្តាំងងា ផ្កាកុលាប ក្លិននំផ្អែម ​ផ្កាម្លិះ ផ្កា orris និងប្រេងផ្កាកុលាប។

១. ទឹកអប់​យី​ហោ DKNY Golden Delicious Million Dollar Fragrance Bottle តម្លៃ ១ លាន​ដុល្លារ​អាមេរិក​ក្នុង ១ ដប​

ម៉ាក​ទឹកអប់មួយនេះ​ បានបំបែកកំណត់​ត្រាទឹកអប់ដែលមាន​តម្លៃថ្លៃជាងគេលើលោក។ វាចូលរួមផលិតឡើង​ពីអ្នកច្នៃម៉ូតដគ្រឿងអលង្ការឈ្មោះ ​Martin Katz។ មូលហេតុ​ដែលទឹកអប់​នេះមានតម្លៃថ្លៃ​យ៉ាង​នេះ​​ដោយ​សារ​តែគេបានយក​ពេជ្រដែលមានទម្ងន់ ២.៤៣ ការ៉ាត់ដាក់លើ​គំរបដប។ លើសពីនេះ​នៅលើដបគេ​បាន​បន្ថែម​វាជា​មួយ​ពេជ្រមួយ​គ្រាប់ធ្វើជារាង​ផ្កាកុលាប​ទម្ងន់ ​៤.០៣ ការ៉ាត់​ និងពេជ្រមួយ​គ្រាប់ទៀតធ្វើជារាង​ពងក្រពើទម្ងន់ ​៣.០៧​ ការ៉ាត់ បូកជាមួយពេជ្រមកពី​ប្រទេសប្រេស៊ីល​​ទំងន់១.០៦ ការ៉ាត់ និងបន្ថែមពេជ្រក្នុង​ស្រទាប់​ផ្កា​កុលាប ៤ គ្រាប់ទៀត។ ក្រៅពីនោះគេដាក់បន្ថែមត្បូង​ពេជ្រពណ៌ផ្កាឈូក ១៥​ គ្រាប់តូចៗមកពីប្រទេស​អូស្ត្រាលី​នៅ​លើសំបកដប រួមទាំង​ពេជ្រ ១៨ ការ៉ាត​់ទៀតដែលមានរាង​ពងក្រពើយកមកពី​សិរីលង្ការ​ ត្បូង​ពណ៌ស​តូចៗចំនួន ២៧០០ គ្រាប់ និងកណ្តៀងពណ៌លឿងចំនួន ១៨៣ ត្បូង។ ​សម្រាប់​ការ​ផលិត​និង​ចម្រាញ់​វាឲ្យជាចេញ​ក្លិន​បាន​ល្អ ត្រូវការ​ចំណាយ​ពេលរក្សាទុក​រហូតដល់​ ១៥០០ ម៉ោងឯណោះ​ ៕

ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ មក​ស្គាល់​ម៉ាក​សម្លៀកបំពាក់​ថ្លៃៗ​បំផុត​នៅ​លើពិភពលោក

ចុចអាន៖ ដឹងអត់? ​អគារ​ថ្លៃ​បំ​​ផុត​លើ​លោក​ទាំង​ ១០ មាននៅប្រទេសណាខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ​នៅ​ឃុំ​អូរសោម​​ ខេត្តពោធិ៍សាត់ ទទួល​បាន​សមិទ្ធផល​​ផ្លូវ​​បេតុង​​៦​ខ្សែ​

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញ​ប្រគល់​ផ្ទះ​ទេវតា​១ខ្នង អណ្ដូងទឹកស្អាតចំនួន៣ និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥វត្ត ក្នុង​ខេត្តកំពត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងអប់រំនឹងបិទបញ្ជីឈ្មោះបេក្ខជនប្រឡងបាក់ឌុបនៅតាមរាជធានីខេត្តនៅថ្ងៃស្អែកនេះ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

CL និង តារាចម្រៀងជាច្រើនប្រចាំ កម្ពុជា អង្រួនឆាកក្នុងមហាព្រឹត្តិការណ៍ដ៏ធំ Vattanac All in Festival

ព័ត៌មានជាតិ១៤ ម៉ោង មុន

ការចូលរួមបរិច្ឆាគឈាមដោយស្ម័គ្រចិត្តនៅកម្ពុជាបានកើនឡើង៥ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម