ព័ត៌មានអន្ដរជាតិ
អ្នកលក់ទឹកអប់ប្រេនក្លែងក្លាយនៅវៀតណាម ត្រូវពិន័យខ្ទង់ពាន់ដុល្លារ
ហាងមួយកន្លែងនៅទីក្រុង Pleiku ខេត្ត Gia Lai ប្រទេសវៀតណាម ត្រូវបានផាកពិន័យ ព្រោះលក់របស់ក្លែងក្លាយជាច្រើនប្រភេទ ។

ប៉ូលិសសង្កេតឃើញថាហាងនេះមានទឹកអប់ Chanel និង Lancome រួមទាំងឡេការពារកម្ដៅថ្ងៃម៉ាកល្បីៗជាច្រើន ហើយលក់តាមរយៈការ Live ក្នុង Facebook ទៀត ដូច្នេះអ្នកចាញ់បោកមិនតិចនាក់នោះទេ ។

ខណៈប៉ូលិសធ្វើការរុករក ពួកគេរកឃើញទឹកអប់ Chanel ៣០០ ដប ទឹកអប់ Lancome ១១៨ ដប និងឡេការពារកម្ដៅថ្ងៃ ២០៤ ទីប ដែលជារបស់ក្លែងក្លាយ ព្រមទាំងទឹកបាញ់បំបាត់ក្លិនមាត់ ៤៤០ ដប ដែលគ្មានវិក្កយបត្រផងដែរ ។

ហាងខាងលើត្រូវគេផាកជាទឹកប្រាក់ ២១០០ ដុល្លារ ពីបទបំពានកម្មសិទ្ធិបញ្ញា និងការជួញដូរគ្រឿងសម្អាងដែលមិនស្គាល់ប្រភពដើមច្បាស់លាស់ ។ សម្រាប់ផលិតផលក្លែងក្លាយទាំងប៉ុន្មានត្រូវបានកម្ទេចចោលគ្មានសល់ដើម្បីកុំឲ្យមានជនរងគ្រោះបន្តទៀត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ វៀតណាមកម្ទេចឧបករណ៍អេឡិចត្រូនិករាប់ពាន់គ្រឿង តម្លៃខ្ទង់ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


