ជីវិតកម្សាន្ដ
មកដឹងតម្លៃ ទឹកអប់សំណព្វចិត្តមិត្តស្រី Ronaldo
Georgina Rodriguez មិត្តស្រី Ronaldo ត្រូវគេសង្កេតឃើញថា មានរសនិយម ស៊ីវិល័យ និងសម្រស់ស្រស់ស្អាត ចំណែកសម្ភារប្រើប្រាស់ក៏មានតម្លៃថ្លៃៗ និងម៉ាកល្បីៗផងដែរ ។ សូម្បីទឹកអប់ដែល Georgina ពេញចិត្តបំផុតក៏ជាម៉ាកល្បី តម្លៃខ្ពស់ ស័ក្ដិសមនឹងរូបសម្បត្តិរបស់នាងដូចគ្នា ។

ទឹកអប់នោះគឺជា “Ambassador de Gisada” វាត្រូវដាក់លក់ដំបូងក្នុងឆ្នាំ ២០២១ ហើយថែមទាំងជាទឹកអប់ដ៏ប្រណីតដែលចរាចរណ៍ក្នុងទីផ្សារមិនចាញ់ Chanel Dior នោះឡើយ ។ Ambassador de Gisada មានតម្លៃ ១៥០.៧៥ ដុល្លារ សម្រាប់ចំណុះ ១០០ មីលីលីត្រ និងតម្លៃ ១១៣.០៧ ដុល្លារ សម្រាប់ចំណុះ ៥០ មីលីលីត្រ ។

ទឹកអប់ Ambassador de Gisada មានលាយក្លិនផ្លែឈើ ផ្កាវាយអូឡេត ប៊្លូបឺរី ក្រូច ម្រេចពណ៌ផ្កាឈូក ផ្កាម្លិះ ផ្កាម្លិះ-ក្រូច ផ្កា Freesia និង ឈើ cashmere ។ រីឯក្លិនដើមរបស់វាមាន Vetiver (រុក្ខជាតិឡាទីន) វ៉ានីឡា Sandal wood និង Musk ជាដើម ។

គួរបន្ថែមថា យីហោ Gisada បានចាប់ផ្ដើមដំបូងនៅក្នុងទីក្រុង Zurich ប្រទេសស្វីស ឆ្នាំ ២០១៣ ដែលជាក្តីស្រមៃរបស់បងប្អូន ២ នាក់ ។ ពួកគេចង់បង្ហាញពីចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះទឹកអប់ដោយសហការជាមួយអ្នកផលិតទឹកអប់ល្បីៗដែលមានចក្ខុវិស័យច្បាស់លាស់ ទើបបង្កើតចេញជាទឹកអប់ម៉ាក Gisada នេះឡើង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ទឹកអប់ ៨ ម៉ាក ដែលស្ត្រីល្បីៗលើលោកប្រើ គ្មានការឧបត្ថម្ភ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


