Connect with us

KPT+

ដោយសារគ្មានអ្នកនៅថ្ងៃនោះ ទើបខ្ញុំមានខ្លួនឯងនៅថ្ងៃនេះ

បានផុស

នៅ

កំហុសដ៏ធំបំផុតក្នុងជីវិតរបស់ខ្ញុំ គឺស្រឡាញ់អ្នកច្រើនជាងស្រឡាញ់ខ្លួនឯង។ បេះដូងតែមួយរបស់ខ្ញុំបានប្រគល់ឲ្យអ្នក ទាំងដែលអ្នកមិនចង់ថែសោះ។ ខ្ញុំល្ងង់ដែលមើលមិនដឹងថា អ្នកមិនបានស្រឡាញ់ខ្ញុំដោយស្មោះ។ ខ្ញុំល្ងង់ដែលចែករំលែករឿងសម្ងាត់ជាមួយអ្នក ទាំងដែលអ្នកគ្មានចិត្តនឹងចង់ស្ដាប់ ចង់ឮ ឬចង់ចែករំលែកវាជាមួយខ្ញុំវិញឡើយ។ ខ្ញុំល្ងង់ដែលរង់ចាំអ្នក ទាំងដឹងថាអ្នកបានទៅឆ្ងាយទៅហើយ។ ខ្ញុំល្ងង់ដែលទុកចិត្តអ្នក ទាំងដែលអ្នកមិនធ្លាប់គិតថាស្មោះនឹងខ្ញុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែថ្ងៃនេះ

អរគុណអ្នកដែលបានកុហកខ្ញុំ

នឹកឡើងវិញ ក៏សែនហួសចិត្ត! រឿងរបស់ពួកយើងប្រៀបបាននឹងភាពយន្តដ្រាម៉ាដែលអ្នកជាអ្នកដឹកនាំរឿង ហើយក៏ជាតួសម្ដែងដ៏សក្តិសម។ អ្នកជាអ្នកនិពន្ធសាច់រឿងពីដើមដល់ចប់ ហើយខ្ញុំក៏ក្លាយជាជនរងគ្រោះម្នាក់ក្រោយភាពយន្តចប់ទៅ។ តែយ៉ាងណាក៏អរគុណចំពោះការសម្ដែងមួយនេះ វាធ្វើឲ្យខ្ញុំស្គាល់ភាពក្លែងក្លាយរបស់អ្នក។  ដោយសារការកុហកមួយនេះ ខ្ញុំបានស្គាល់សណ្ដានមនុស្សពិសពុលច្បាស់ដូចថ្ងៃ។

អរគុណដែលមិនអើពើនឹងខ្ញុំ

អរគុណខ្លាំងក្រៃចំពោះភាពព្រងើយកន្តើយនៅពេលដែលខ្ញុំត្រូវការអ្នកបំផុត។ ដោយសារអ្នកមិនខ្វល់នឹងខ្ញុំ ហើយដោយសារតែអ្នកបានទុកខ្ញុំចោល ពេលនេះខ្ញុំក្លាយជាមនុស្សរឹងមាំ មិនងាយចុះចាញ់ជីវិតនោះទេ។  

អរគុណដែលមិនឱ្យតម្លៃខ្ញុំ

អរគុណចំពោះការផ្តល់សេចក្តីស្រឡាញ់ដែលមានជាតិពុលដល់ខ្ញុំ តែម៉ោងនេះ ខ្ញុំចេះបែកចែកអ្វីដែលហៅថាក្លែងក្លាយ និងការពិតច្បាស់ហើយ។ ការដែលអ្នកមិនឲ្យតម្លៃទៅលើអ្វីដែលខ្ញុំបានធ្វើចំពោះអ្នក ថ្ងៃនេះខ្ញុំចេះផ្ដល់តម្លៃឲ្យខ្លួនឯងច្រើនបំផុត។

អរគុណណាស់ ដែលធ្វើឲ្យខ្ញុំចាត់ទុកខ្លួនឯងដូចសំរាមនៅពេលមានអ្នក។ ដោយសារទង្វើបែបនេះ វាធ្វើឲ្យខ្ញុំអាចរកឃើញតម្លៃពិតនៃខ្លួនឯង និងទទួលបានរបស់ល្អៗជាច្រើននៅពេលពួកយើងចប់គ្នា។

អរគុណដែលបានបង្ហាញខ្ញុំថា ស្នេហាគឺជាអ្វី! និងអរគុណសម្រាប់មេរៀនដែលអ្នកផ្ដល់ឲ្យ ប្រហែលខ្ញុំនៅតែជាសំរាមក្នុងជីវិតអ្នកនៅឡើយ តែមិនអីទេ ព្រោះពេលនេះខ្ញុំជាពេជ្រក្នុងជីវិតមនុស្សដែលស្រឡាញ់ខ្ញុំពិត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កុំឲ្យជីវិតដុនដាប ទាំង​នេះ​ជាហេុតផល​ដែល​អ្នកចាំបាច់​​ត្រូវ​​មាន​​គោលការណ៍​ផ្ទាល់​ខ្លួន

ចុចអាន៖ ទុកស្រ្តេសនៅយូររ៉ាំរ៉ៃបង្កគ្រោះថ្នាក់ទាំងផ្លូវចិត្តនិងរាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៨ នាទីutes មុន

ក្រោយទទួលបានសំណូមពរពីពលរដ្ឋ អាជ្ញាធរសង្កាត់​​ទឹកល្អក់៣ ចុះជួសជុលជង្ហុកនៅលើផ្លូវ​២៣០

ព័ត៌មានជាតិ១០ នាទីutes មុន

អគ្គមេបញ្ជាការទ័ព ចង់ឱ្យមានលំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពកម្ពុជា និងជប៉ុន

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកជំនាញថា បើប្រេងឡើងថ្លៃ មិនមែនមកពីផ្អាកការនាំចូលពីថៃទេ តែមកពីបញ្ហាពិភពលោក

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទៅជួប ពូទីន ដើម្បីសុំជំនួយយោធា

ព័ត៌មានជាតិ២៥ នាទីutes មុន

ប្រជាសហគមន៍ការពារធម្មជាតិចំបក់ ខេត្តកំពង់ស្ពឺ អាចរកចំណូលក្នុងរង្វង់១០ម៉ឺនរៀល ក្នុង១ថ្ងៃ ពីរបរដកហូតឬស្សីធម្មជាតិ               

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២​ ឈ្មោះ សេពផេត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រកាសថា អ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រម​លើឈប់បាញ់ហើយ តែទីក្រុងតេហេរ៉ង់ ថា មិនពិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ចេញមុខគំរាមសងសឹកអាមេរិក ជាមួយកម្លាំងដ៏ខ្លាំងបំផុត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន៖ មូលហេតុ​មិន​ជួយ​អ៊ីរ៉ង់​ ព្រោះ​ពលរដ្ឋ​អ៊ីស្រាអែល​ភាគ​ច្រើន​និយាយ​ភាសា​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម