កុំឲ្យជីវិតដុនដាប ទាំង​នេះ​ជាហេុតផល​ដែល​អ្នកចាំបាច់​​ត្រូវ​​មាន​​គោលការណ៍​ផ្ទាល់​ខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

កុំឲ្យជីវិតដុនដាប ទាំង​នេះ​ជាហេុតផល​ដែល​អ្នកចាំបាច់​​ត្រូវ​​មាន​​គោលការណ៍​ផ្ទាល់​ខ្លួន

Published

on

មានរឿង​ជា​ច្រើន​ដែល​ចូល​មក​ក្នុង​ជីវិត​យើងរាល់ថ្ងៃ ​ដោយ​មិន​បាន​ព្រាង​ទុក​។ ពេល​ខ្លះ​វា​បាន​ធ្វើ​ឱ្យ​ជីវិតធ្លាក់​ទៅ​ការ​ អស់​សង្ឃឹម​ ឬ​បាក់​ទឹក​ចិត្ត​ក៏មាន។​ ជួនកាលភាពមិនសមបំណងធ្វើឲ្យយើង​គ្មាន​ជំនឿ​ចិត្តសោះ ក្នុង​ការ​ដើរ​ទៅ​មុខ​ទៀត ហើយក៏មិនដឹងខ្លួនថាត្រូវធ្វើអ្វីឲ្យល្អ។

ទោះមានបញ្ហាអ្វីក៏ដោយ ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​ដែលគួរ​យក​មក​អនុវត្ត​​ប្រចាំ​ថ្ងៃ​ ដើម្បីកុំឲ្យជីវិតកាន់តែដុនដាបថែមទៀត ៖

១ ព្យាយាមគិតតែវិជ្ជមាន

ប្រសិន​បើ​យើងប្ដូពីពាក្យថា “ខ្ញុំ​នឹង​មិន​ធ្វើ​រឿង​នេះ​ទេ” ជំនួស​​ដោយ​ពាក្យ​ស្លោក​វិជ្ជមានមួយចំនួន នោះចិត្តគំនិតយើងអាចប្រសើរជាងមុន៖

– កុំ​​រំពឹង​​អ្វី​ដែល​ល្អ​ឥតខ្ចោះ រហូត​មើល​រំលង​អ្វី​ដែល​ល្អ

– ធ្វើ​ហើយ​ក៏​នៅ​តែ​អាច​ធ្វើ​វា​បាន​ម្ដង​ទៀត

– ដំណើរ​ដ៏​វែង​ឆ្ងាយ​គឺ​ចាប់​ផ្ដើម​ពី​ជំហាន​ដំបូង​របស់​យើង។

២ បង្កើតគោលការណ៍​ផ្ទាល់ខ្លួន

ទាំង​នេះជាគោលការណ៍​ដែលអាច​ផ្លាស់ប្ដូរ​ទម្លាប់​គិតមិនទៅមុខបានខ្លះ៖

– គិតសុខភាព​ជា​ទី​មួយ​ ព្រោះបើឈឺធ្វើអ្វីក៏មិនកើតជាការដែរ

– ហាត់​ប្រាណ ដើម្បី​សុខភាព និងសម្រស់ ព្រោះរឿងពីរយ៉ាងនេះមនុស្សស្រឡាញ់ខ្លាំងណាស់

– កំណត់គោលដៅ​អនាគត ​នោះទើបដឹងថាត្រូវដើរផ្លូវណា

– មានក្ដីស្រមៃ ទើបអាច​ប្រឹងតស៊ូ​ទៅ​មុខ​បាន

– ធ្វើ​រឿង​ត្រឹម​ត្រូវ ទើបមួយជីវិតនេះមិនជួបរឿងស្ដាយក្រោយច្រើន

៣ កំណត់​គោលការណ៍រទុករំឭក​ខ្លួនជាប្រចាំ

– អ្វី​ដែល​ខ្លួនឯងស្អប់​ សូម​កុំ​ធ្វើ​ទៅ​អ្នក​ដទៃ

– តែងតែធ្វើ​រឿង​សំខាន់​មុនគេ

– រស់​នៅ​ដោយ​សេរីភាព មិនក្បត់ឧត្តមគតិ

– គិតជានិច្ច ​មុន​និយាយ

– ពេល​វេលាពិតជាសំខាន់ វា​មិន​ដែល​រង​ចាំ​នរណា​ម្នាក់​ទេ

៤ កំណត់គោលការណ៍​លើក​ទឹក​ចិត្ត​

មនុស្ស​គ្រប់គ្នា​មាន​ការ​ជំរុញ​ខុសៗ​គ្នា ប៉ុន្តែ​នេះ​គឺ​ជា​ឃ្លា​សកល ដែល​ក្ដី​សង្ឃឹម​និង​ការ​លើក​ទឹកចិត្ត៖

– យើង​អាច​នឹង​ជួប​ការ​បរាជ័យ​ជា​ច្រើន​ ប៉ុន្តែ​យើង​មិន​ព្រមចុះចាញ់​ដាច់ខាត

– រស់​ជា​ខ្លួន​ឯងគ្រប់ពេល ព្រោះរស់តាមអ្នកផ្សេង ថ្ងៃណាមួយគេនឹងចាកចេញ​

– ប្រឹងប្រែងរាល់ថ្ងៃ ផ្ដោត​តែ​ទៅ​លើ​លទ្ធផល​ឬ​រង្វាន់​ដែល​ត្រូវ​បាន

– ឱកាស​មាន​រាល់​ថ្ងៃ បើសិនយើងព្រមទទួលយក

– ថ្ងៃ​ស្អែក​ ​ជា​ថ្ងៃ​ថ្មី​ គិតល្អ នឹងជួបរឿងល្អ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ មកអាន​ទស្សនៈអំពីមិត្តភាពក្នុងគំនិត​សេដ្ឋីៗ ស្តាប់ទៅ​ភ្ញាក់ខ្លួន

ចុចអាន៖ ពាក្យ​បរាជ័យ ​ដែល​សហគ្រិន​ធំៗ​ក្នុង​លោក​ ផ្ដាំ​ទុក​មក​យ៉ាង​សំខាន់

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 hours ago

ក្រសួង​សុខាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ៦០ឆ្នាំ​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​មក​ចាក់​តាម​ថ្ងៃ​វិញ

ព័ត៌មានជាតិ9 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ10 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ10 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ11 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services