KPT+
សំណង់ផ្ទះប្លែកៗបំផុត ៥ កន្លែង ដែលគេមិនធ្លាប់គិតថាអាចសាងសង់ទៅរួច
ស្ថាបត្យកម្មពីមួយជំនាន់ទៅមួយជំនាន់មានការច្នៃប្រឌិតផ្សេងៗគ្នាគួរឲ្យស្ញប់ស្ញែង។ ជាក់ស្ដែង ផ្ទះ ៥ កន្លែងនេះ ស្ថាបត្យករសាងសង់ប្រកបដោយភាពអស្ចារ្យដែលមិនគួរឲ្យជឿថា វាអាចទៅរួចសោះ។ ចង់ដឹងដឹងថាផ្ទះទាំងនោះនៅទីណាខ្លះ តោះ! ទៅមើលទាំងអស់គ្នា!
ផ្ទះច្រាំងថ្ម ខេត្ត Nova Scotia ប្រទេសកាណាដា

Cliff House ស្ថិតនៅលើឆ្នេរអាត្លង់ទិកនៅ Nova Novaia គឺជាការច្នៃប្រឌិតនៅតែឯង លើថ្មភ្នំសុទ្ធសាធ ដែលអាចមើល ទេសភាពយ៉ាងអស្ចារ្យនៃទឹកសមុទ្រដ៏ល្វឹងល្វើយ។

ស្ថាបត្យករនិយាយថា គោលបំណងនៃការសង់ផ្ទះនេះគឺ “ដើម្បីមើលទេសភាពនិងបណ្ដែតអារម្មណ៍តាមរយៈរលកទឹកសមុទ្រ” ។
ផ្ទះ Hirafu Niseko កោះ ហុកកៃដូ ប្រទេសជប៉ុន

ស្ថាបត្យកម្មផ្ទះលំហែរ Hirafu Niseko ត្រូវបានសាងសង់ជារាងអក្សរ L ដែលភ្ជាប់ទៅនឹងភ្នំ។ ផ្ទះនេះមានរាងគូបពីរជាន់លើគ្នាដែលទេរតាមជម្រាលភ្នំ មានទ្វារចូលនៅផ្នែកខាងក្រោយ មានផ្ទះបាយ និងមានជណ្ដើរឡើងទៅជាន់ខាងលើ។ ផ្ទះដ៏ប្លែកនេះ បុកគ្រឹះពីបេតុងយ៉ាងរឹងមាំ មានបង្អួចធំៗធ្វើពីកញ្ចក់ តែបង្អួចនេះតែងបើកចំហរ។

ផ្ទះលើចំណោទភ្នំ Calpe ក្រុង Alicante ប្រទេសអេស្ប៉ាញ

ផ្ទះលើថ្មចោទមួយនេះ សង់ពីបេតង់ មានលក្ខណៈប្លែកពីគេ ដែលព័ទ្ធដោយកំបោរពណ៌សពីខាងក្រៅ។ ផ្នែកខាងមុខផ្ទះមានអាងហែលទឹក និងអាចមើលឃើញទេសភាពសមុទ្រដែលលាតសន្ធឹងយ៉ាងធំផងដែរ។

Casa Del Acantilado Salobreña ក្រុង Granada ប្រទេសអេស្ប៉ាញ

ផ្ទះ Casa Del Acantilado មានពីរជាន់ មួយត្រូវបានគេរចនាឡើងសម្រាប់ជាកន្លែងរស់នៅដែលមានទីធ្លាធំទូលាយ និងមួយទៀតជាកន្លែងពិសេស។ ផ្ទះនេះមិនត្រឹមតែកប់នៅលើភ្នំប៉ុណ្ណោះទេ វាថែមទាំងលាក់ខ្លួនជាមួយនឹងដំបូលដែលច្នៃប្រឌិតយ៉ាងចម្លែក។ នៅពេលដែលមើលឃើញពីខាងលើរូបរាងនិងទ្រង់ទ្រាយរបស់វាមានរាងកោងស្រដៀងនឹងស្បែករបស់នាគឬរលកសមុទ្រ។

ផ្ទះដើមឈើ Qiyunshan តំបន់ Xiuning ប្រទេសចិន

Qiyunshan Tree House មិនមែនជាផ្ទះដែលសង់នៅលើដើមឈើទេ តែវាមានកម្ពស់ ១១ ម៉ែត្រពីដើមឈើតាត្រៅក្រហមសុទ្ធ មានទីតាំងនៅខេត្តអានហ៊ួយ ភាគខាងកើតប្រទេសចិន។ វត្ថុធាតុដើមនៃផ្ទះនេះសង់ពីដើមឈើតាត្រៅក្រហមស្ទើរទាំងស្រុង។

Qiyunshan Tree House មានបន្ទប់តូចៗ និងបង្អួចដែលអាចមើលទេសភាពដ៏ទាក់ទាញនៅខាងក្រៅ។ កន្លែងស្នាក់នៅនិងបន្ទប់គេងមានលក្ខណៈតូចចង្អៀត ពីព្រោះស្ថាបត្យករចង់បង្កើតកន្លែងសម្រាប់ទស្សនា ជាជាងបែបផ្ទះគ្រួសារធំ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពិធីខួបកំណើតតាមពិតមានប្រភពមក អេហ្ស៊ីប
ចុចអាន៖ អស្ចារ្យ! មកស្គាល់កំពូលឧបករណ៍ទាំង ៧ ដែលសុទ្ធតែបង្កើតឡើងដោយស្ត្រី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


