Connect with us

KPT+

អ្នកជំនាញពន្យល់លម្អិត ពីគ្រីមជម្រុះរោម

បានផុស

នៅ

យោងតាមសាស្ត្រាចារ្យនៅមហាវិទ្យាល័យរដ្ឋ Pennsylvania អ្នកស្រី Nina Jablonski បានឲ្យដឹងថាការជម្រុះរោមមានកំណើតឡើងតាំងពីបុរាណកាលមកម្ល៉េះ ក្នុងគោលបំណងថែរក្សាសម្រស់ និងស្បែកឲ្យស្រស់ថ្លាដូចទារក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជម្រុះរោមមានច្រើនវិធីដូចជា ដក កោរ បក និងប្រើគ្រីមជម្រុះជាដើម ប៉ុន្តែវិធីទាំងនេះមិនអាចទប់ស្កាត់រោមដុះឡើងមកវិញទេ ។ វិធីតែមួយគត់អាចពន្យារពេលដុះរោមគឺការបាញ់ឡេស័រ ចំណែកគ្រីមជម្រុះរោមមានសមត្ថភាពជម្រុះរោមចោលយ៉ាងយូរ ៣ ថ្ងៃប៉ុណ្ណោះ យ៉ាងណាគ្រីមជម្រុះរោមធ្វើឡើងពីរូបមន្តតម្រូវស្បែកទន់ខ្សោយឆាប់រោល ឬឡើងកន្ទួលដោយសារផ្លែឡាមជាពិសេស ។

វេជ្ជបណ្ឌិត Diane Madfes គ្រូពេទ្យជំនាញខាងសើស្បែក និងជាជំនួយការសាស្ត្រាចារ្យផ្នែកសើស្បែកនៅសាលាវេជ្ជសាស្ត្រ Mount Sinai បានពន្យល់ថា “ប្រតិកម្មគីមីនេះធ្វើឱ្យសក់ហើម និងបំបែកប្រូតេអ៊ីន keratin និងចំណង disulfide ដែលធ្វើឱ្យសក់ចុះខ្សោយ ឬរលាយក្នុងឫស” ។

ជាមួយគ្នានេះដែរមានអ្នកប្រើប្រាស់មួយចំនួនបានបង្ហាញការមិនពេញចិត្តជាមួយនឹងក្លិនរបស់គ្រីម តាមពិតទៅគ្រីមជម្រុះរោមផ្សំពីសារធាតុគីមីជាច្រើនដើម្បីបំផ្លាញរោមរបស់លោកអ្នកទើបវាមានក្លិនមិនល្អ ។

ក្នុងករណីមានកន្ទួលរមាស់ ឬសញ្ញាណាមួយដែលបញ្ជាក់ពីប្រតិកម្មសូមបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ដោយលាងជាមួយទឹកស្អាត ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ របៀបជម្រុះរោមលើរាងកាយ មួយណាល្អជាងគេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម