Connect with us

KPT+

អូស្រ្តាលីប្រកាសផ្តល់អាហារូបករណ៍​មានតម្លៃសិក្សាជាង១ម៉ឺនដុល្លារក្នុង ១ឆ្នាំ

បានផុស

នៅ

សាកលវិទ្យាល័យ Monash របស់ប្រទេសអូស្ត្រាលី បានប្រកាសផ្តល់ជូនអាហារូបករណ៍ KC Kouk ដល់បណ្តាប្រទេសផ្សេងៗ និងប្រទេសអាស៊ីអាគ្នេយ៍ ដែលមានទឹកប្រាក់ឧបត្ថម្ភ ១,៤០០០ ដុល្លារក្នុងមួយឆ្នាំ ជាមួយនឹងការចំណាយផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារូបករណ៍ KC Kouk ផ្តល់ជូនទៅប្រទេសដូចជា ចិន ឥណ្ឌូនេស៊ី ទីក្រុងហុងកុង ឬ ប្រទេសអាស៊ីអាគ្នេយ៍។ ផ្តោតសំខាន់និស្សិតឆ្នើម ដែលមកពីគ្រួសារមានប្រាក់ចំណូលទាប មិនទាន់ ឬ មិនធ្លាប់រៀននៅសាកលវិទ្យាល័យណាមួយពីមុនមកទេ ចំពោះបេក្ខជនដែលមានសញ្ញាបត្រ២ ក៏មិនអាចមានសិទ្ធិទទួលបានអាហារូបករណ៍នេះដែរ។  

ដើម្បីទទួលបានអាហារូបករណ៍ និស្សិតត្រូវសរសេរពីបំណងប្រាថ្នារបស់ខ្លួនចំនួន ៧៥០ពាក្យ និងរបាយការណ៍ពីហិរញ្ញវត្ថុចំនួន ៥០០ពាក្យ។ លក្ខខណ្ឌបំពេញពាក្យមានច្រើនទៀត អាចមើលព័ត៌មានលម្អិតតាមរយៈ (www.monash.edu) ឬ តាមរយៈអ៊ីម៉ែល [email protected].

ចំពោះអត្ថប្រយោជន៍ទទួលបានពីអាហារូបករណ៍ គឺប្រាក់ឧបត្ថម្ភ ១,៤០០០ដុល្លារក្នុងមួយឆ្នាំ បូករួមជាមួយនឹងកន្លែងស្នាក់នៅ ជើងហោះហើរក្នុងឆ្នាំដំបូង និងការចាយវាយផ្សេងៗទៀតនៅទីនោះ។  អាហារូបករណ៍នេះនឹងឈប់ទទួលពាក្យនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ដោយគ្មានការពន្យាពេលឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម