KPT+
៦ ជំហាន ជោគជ័យក្នុងការ ប្តូរទម្លាប់អាក្រក់ពីមុនមកជាទម្លាប់ល្អ
ពាក្យថា ទម្លាប់ ពិតជាអាចប្ដូរបាន ដោយហេតុថា ទម្លាប់ជាសកម្មភាពដដែលៗដែលមនុស្សអនុវត្តរហូតដល់ធ្លាប់។ ទម្លាប់មានទាំងល្អនិងអាក្រក់ ហើយបើមនុស្សណាម្នាក់មានទម្លាប់មិនល្អ គេគួរកែខៃវាឲ្យប្រសើរវិញ។
អ្នកខ្លះអាចនិយាយថា ពិបាកប្ដូរទម្លាប់មិនល្អ ហើយក៏មានអ្នកមិនចង់ប្ដូរវានោះដែរ។ ប៉ុន្តែគ្មានអ្វីដែលមនុស្សធ្វើមិនបាននោះទេ វាលើកតែគេមិនចង់ប៉ុណ្ណោះ។ ប្រសិនយល់ថា ខ្លួនមានទម្លាប់អាក្រក់ខ្លះចង់កំចាត់ចោល គ្នាយើងអាចអនុវត្តតាមជំហានទាំង ៦ នេះបាន៖
១. ប្ដេជ្ញាចិត្ត

មុននឹងឈានទៅបង្កើតទម្លាប់ថ្មីណាមួយ ជាដំបូងយើងត្រូវធ្វើការសម្រេចចិត្តជាមុនសិន។ បើសម្រេចចិត្តច្បាស់លាស់ថា ខ្លួននឹងចាប់ផ្តើមធ្វើសកម្មភាពជាក់លាក់ណាមួយ នោះ ១០០% ខួរក្បាលនឹងបញ្ជាឲ្យរាងកាយមានឥរិយាបថនោះមិនខាន។
២. មិនទម្រន់
ដាច់ខាតមិនត្រូវលើកលែង ឫដោះសារចំពោះការអនុវត្តទម្លាប់ថ្មីនោះទេ ត្រូវតែធ្វើវាឲ្យជាប់។ ប្រសិនបើតាំងចិត្តក្រោកពីគេងនៅម៉ោង ៦ រាល់ព្រឹក យើងត្រូវដាក់វិន័យខ្លួនឯងឲ្យក្រោកបែបនេះរៀងរាល់ព្រឹក រហូតទាល់តែវាក្លាយជាទម្លាប់ស្វ័យប្រវត្តិ។
៣. ប្រាប់អ្នកដទៃ

ប្រាប់អ្នកដទៃថា យើងកំពុងអនុវត្តទម្លាប់ថ្មី។ ការប្រាប់អ្នកដទៃបែបនេះ វាជួយជំរុញឲ្យខ្លួនឯងខិតខំអនុវត្តឥរិយាបថថ្មី ព្រោះយើងខ្លាចគេសើចចំអកថាបើធ្វើមិនបាន ម្យ៉ាងអ្នកដទៃក៏កំពុងចាំមើលថា តើយើងមានឆន្ទៈប៉ុណ្ណាផងដែរ។
៤. រំឭកខ្លួនជានិច្ច
បង្កើតការបញ្ជាក់ថា យើងធ្វើម្តងហើយម្តងទៀតចំពោះខ្លួនឯង ជាមួយពាក្យដដែលៗអាចនឹងជួយយើងឲ្យបង្កើនល្បឿនអភិវឌ្ឍទម្លាប់ថ្មី។ ប្រាប់ខ្លួនឯងជារឿយៗថា យើងអាចប្ដូរបាន។
៥. តាំងចិត្តជម្នះ
តាំងចិត្តតស៊ូលើឥរិយាបថថ្មី ទាល់តែវាក្លាយទៅជាស្វ័យប្រវត្តិ និងងាយស្រួល រហូតទាល់តែមានអារម្មណ៍ថាមិនស្រួលនៅពេលដែលមិនបានធ្វើវា។

៦. ឲ្យរង្វាន់ខ្លួនឯង
ទោះបីជាយើងជាអ្នកអនុវត្តទម្លាប់ខ្លួនឯងដោយគ្មាននរណាមកធ្វើគណកម្មការឲ្យពិន្ទុក៏ដោយ យើងត្រូវផ្តល់រង្វាន់ឲ្យខ្លួនឯងនៅពេលកំពុងអនុវត្តឥរិយាបថថ្មី។ ទង្វើនេះជួយឲ្យយើងមានអារម្មណ៍រីករាយជាមួយរង្វាន់នោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ មនុស្ស ៤ នាក់ដែលគ្រប់គ្នាចង់មានជាចាំបាច់ ត្រូវមានក្នុងជីវិតខ្លួន
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


