Connect with us

KPT+

Shloka Mehta-Ambani ​ស្ត្រី​សប្បុរសជន​​និង​ជា​អ្នកស្នង​មរតក​ពេជ្រ​រាប់​លាន​នៅ​ឥណ្ឌា

បានផុស

នៅ

ទោះបី​ក្លាយ​ជា​អ្នកស្នង​មរតក​ពេជ្រ​រាប់​លាន​ក្នុង​ប្រទេស​ឥណ្ឌា​ តែ Shloka Mehta-Ambani នៅ​តែ​ជា​ស្ត្រី​សប្បុរសជន​ដែល​មហាជន​តែង​គោរព​ស្រលាញ់​នាង​ ដោយសារ​តែ​ភាព​មេត្តា ​មិន​ឆ្មើងឆ្មៃ​និង​ជា​សហ​ស្ថាបនិក​នៃ​វេទិកា​អ្នកស្ម័គ្រចិត្ត ConnectFor Shloka Mehta-Ambani ជា​អង្គការ​ក្រៅរដ្ឋាភិបាល​ជួយ​កុមារ​តាម​ចិញ្ចើម​ផ្លូវ។

១. ជា​អ្នក​ស្នង​មរតក​ពេជ្រ​រាប់​លាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Shloka ត្រូវ​បាន​គេ​ស្គាល់​រួច​ទៅ​ហើយ ​ក្នុង​ចំណោម​ក្រុម​មនុស្ស​អភិជន Glitterati របស់​ឥណ្ឌា។ មាន​ដើមកំណើត​ជា​កូន​របស់​មហាសេដ្ឋី​លោក Russell និង​លោកស្រី Mona Mehta ឪពុកម្ដាយ​របស់​នាង​ជា​ម្ចាស់​គ្រឿងអលង្ការ​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក ​គឺ Rosy Blue ។

មាន​សេចក្ដី​រាយការណ៍​មក​ថា ​គ្រួសារ​របស់​នាង​ផ្ទាល់​មាន​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន ៣០០ លាន​ដុល្លារ​អាមេរិក។

២. ​រៀបការ​ជាមួយ​សង្សារ​កាល​ពី​កុមារភាព

អ្នក​ទាំងពីរ​គឺ​ជា​មិត្ត​ល្អ​នឹង​គ្នា​អស់​រយៈពេល ២៥ ឆ្នាំ​មក​ហើយ ​ទាំង Akash និង Shloka ​បាន​ចូលរៀន​នៅ​សាលា​អន្តរជាតិ Dhirubhai Ambani ដ៏​ល្បីល្បាញ តាំង​ពី​អាយុ ៤ ឆ្នាំ​ ។

កាល​ពី​ឆ្នាំ​មុន ​គូ​ស្វាមី​ភរិយា​ទាំងពីរ​ បាន​សម្រេចចិត្ត​រៀប​ពិធី​មង្គលការ​ដូច​ក្នុង​រឿងនិទាន​ Bollywood​ ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ ​នៅ​ទីក្រុង Mumbai ដោយ​មាន​ការ​ចូលរួម​ពី​តារា ​Bollywood​ និង​នាយក​ប្រតិបត្តិ​របស់ Google គឺ​លោក Sundar Pichai។

៣. ជា​សប្បុរសជន​នៃ​មនុស្សធម៌

ពេល​កំពុង​សិក្សា​នៅ​ឯ​សាលា​គ្រួសារ ​Mumbai នាង​បាន​ចំណាយ​ពេល​បំពេញ​ការងារ​សហគមន៍​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សិក្សា។ បទពិសោធន៍​បាន​ផ្ដល់​កិត្តិយស​ក្នុង​ការ​បញ្ឆេះ​ចំណង់ចំណូល​ចិត្ត​នា​ពេល​អនាគត​របស់​នាង ​សម្រាប់​សង្គម ​ដែល​ត្រូវ​បាន​ផ្ដល់​កិត្តិយស​ដោយ​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​នរវិទ្យា​នៅ​សហរដ្ឋអាមេរិក​ ពី​សាកលវិទ្យាល័យ​ Princeton និង​អនុបណ្ឌិត​មកពី​សាលា​សេដ្ឋកិច្ច​ទីក្រុង​ឡុងដ៍។

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នាង Shloka បាន​វិលត្រឡប់​ទៅ​ឥណ្ឌា​វិញ​ ហើយ​បាន​ចូលរួម​ជួយ​ដល់​មនុស្សធម៌​ក្នុង​ជំនួញ​គ្រួសារ។

៤. បង្កើត​ការងារ​សម្រាប់​អ្នក​ស្ម័គ្រចិត្ត​ជា​ច្រើន

នៅ​ឆ្នាំ ២០១៦ Mehta និង​មិត្ត​របស់​នាង Maniti Modi បាន​រួមគ្នា​បង្កើត Connectfor ដែល​ជា​វេទិកា​តាម​អ៊ីនធឺណិត ​ផ្គូផ្គង​អ្នកស្ម័គ្រចិត្ត​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ដោយ​បាន​ជ្រើសរើស​​ការ​ផ្គូផ្គង​ជំនាញ​និង​តម្រូវការ​របស់​អ្នក​ចូលរួម។

យោង​តាម​គេហទំព័រ​របស់​អង្គការ ConnectFor បាន​ផ្គូផ្គង​អ្នកស្ម័គ្រចិត្ត​និង​អង្គការ​ជាង ២៤.៩៨៩ នាក់​ហើយ ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​ទទួល​បាន​ងារ​ជា​អង្គការ​ចាប់ផ្ដើម​ល្អ​បំផុត​ដោយ Ketto​ ដែល​ជា​កម្មវិធី​ប្រមូល​ផ្ដុំ​ដ៏​ធំ​បំផុត​នៅ​អាស៊ី។

៥. ការ​ប្រកួត​លើ​សង្វៀន​ម៉ូដ

តារា​ស្រី​វ័យ ៣០ ឆ្នាំ​រូប​នេះ ​មិន​ត្រឹម​តែ​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​បែប​ឥណ្ឌា​នៃ​ត្រកូល​អភិជន​ប៉ុណ្ណោះ​ទេ ​នាង​ក៏​មាន​ហាង​ច្នៃ​ម៉ូដ​ល្បី​ៗ​មួយ​ចំនួន​នៅ​ឥណ្ឌា​ផង​ដែរ។

Shloka ​ក៏​​ជា​ម្ចាស់​ឈុត Elie Saab ពណ៌ខ្មៅ​ស្រស់​ស្អាត ​ក្នុង​ព្រឹត្តិការណ៍ benefit ​កាល​ពី​ខែ ​ធ្នូ​ឆ្នាំ​មុន​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖មកស្គាល់សមាសភាពកូនស្រីតែម្នាក់របស់ប្រធានាធិបតី Joe Biden ជាមួយលោកស្រី Jill

ចុចអាន៖សិក្សាពី​មហាសេដ្ឋីជប៉ុនដែលជោគជ័យព្រោះបង្កើតក្រុមហ៊ុនផ្តល់ប្រឹក្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម