សន្តិសុខសង្គម
អគ្គិភ័យឆេះព្រៃលើភ្នំស្វាយ ផ្ទុះគ្រាប់យុទ្ធភ័ណ្ឌសល់ពីសង្គ្រាម២គ្រាប់ផ្អើលអ្នកស្រុក
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចម្រុះ ជាង១ពាន់នាក់ និងរថយន្តពន្លត់អគ្គីភ័យ១១គ្រឿង ចេញប្រតិបត្តិការពន្លត់ភ្លើងឆេះលើភ្នំស្វាយអស់រយៈពេល៤ម៉ោង ទើបភ្លើងរលត់ជាស្ថាពរ។ ក្នុងពេលដែលភ្លើងកំពុងឆេះនោះមានគ្រាប់យុទ្ធភ័ណ្ឌបន្សល់ពីសម័យសង្គ្រាម២គ្រាប់បានផ្ទុះឡើង ធ្វើឲ្យប្រជាពលរដ្ឋមានការតក់ស្លុតយ៉ាងខ្លាំង តែសំណាងណាស់គ្មានមនុស្សស្លាប់ និងរងរបួស។

ករណីនេះកើតឡើងនៅម៉ោងវេលា៤ល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅលើភ្នំស្វាយ ក្រុងសិរីសោភ័ណតែម្តង។ បើតាមការអះអាងពីប្រជាពលរដ្ឋរស់នៅជិតកន្លែងភ្នំដែលឆេះនោះបាននិយាយថា ភ្លើងឆេះលើភ្នំស្វាយនេះផ្តើមឡើងមកពី អាកាសធាតុក្តៅខ្លាំង បណ្តាលលើភ្នំស្វាយ រុក្ខជាតិធម្មជាតិងាប់ឡើងស្រួយ ពេលនោះមានមនុស្សដុតភ្លើងមិនបានរលត់ក៏រាលឆេះពេញលើភ្នំតែម្តង។
ពេលភ្លើងកំពុងតែឆេះនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងមេបញ្ជាការទិសទី១បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងជាង១ពាន់នាក់មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹងរងខេត្ត កម្លាំងអង្គភាពស៊ីម៉ាក់ និងរថយន្តពន្លត់អគិភ័យ១១គ្រឿង មកពីអធិការដ្ឋានទាំង៩ស្រុក/ក្រុងខេត្ត២គ្រឿងបើកប្រត្តិបត្តការបាញ់ពន្លត់ភ្លើងកំពុងឆេះនោះយ៉ាង សស្រាក់ សស្រាំ ពីម៉ោង១រសៀលរហូតដល់ម៉ោង៤ល្ងាចទើបគ្រប់គ្រងស្ថានការភ្លើងឆេះភ្នំស្វាយនេះបានទាំងស្រុង ក្នុងនោះមានរថយន្តពន្លត់បាញ់ការពារមិនឲ្យរាលដាលឆាបឆេះដល់ផ្ទះសម្បែងប្រជាពលរដ្ឋរស់នៅជាប់ជើងភ្នំរាប់រយគ្រួសារផងដែរ។

ករណីអគ្គិភ័យឆេះលើភ្នំស្វាយ គឺផ្តើមឆេះពីផ្នែកខាងកើតក្រោយសាលាខេត្តរាលដាលឆេះទៅខាងត្បូង ឆេះផ្នែកខាងលើខ្លាំងត្រូវបានកម្លាំងជួយអន្តរាគមន៍ដោយប្រើប្រាស់បាវជ្រលក់ទឹកវ៉ៃពន្លត់ផ្នែកខាងលើភ្នំ ក្នុងនោះមានស្នូរគ្រាប់ផ្ទុះ២គ្រាប់ដែលជាគ្រាប់សេសសល់ពីសម័យសង្គ្រាម។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ភ្លើងដែលឆេះភ្នំស្វាយមានរយៈពេលជិត៤ម៉ោងទើបរលត់បានទាំងស្រុងមានកម្លាំងជាង១ពាន់នាក់ និងរថយន្តពន្លត់អគ្គីភ័យ១១គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ភ្លើងឆេះនេះមិនបង្កឲ្យប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋទេនៅពេលដែលកម្លាំងចុះអន្តរាគមន៍ពន្លត់បានទាន់ពេល។ លោក អ៊ុំ រាត្រី សូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងនៅរដូវប្រាំងហួតហែងដែលប្រឈម និងឆាបឆេះខ្លាំងណាស់៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


