KPT+
៣ មេរៀនបំផុសគំនិតដ៏មានតម្លៃពីតារាសប្បុរស Angelina Jolie
Angelina Jolie ជាតារាសម្តែងល្បីល្បាញជាយូរមកហើយនៅក្នុងពិភពហូលីវូដ។ តារាស្រីរូបនេះក៏ជាអ្នកដឹកនាំរឿង និងជាស្រ្តីម្នាក់ដែលគេប្រសិទ្ធិនាមថា “តារាសប្បុស” ។

គិតត្រឹមដើមឆ្នាំ ២០២១ ទ្រព្យសម្បត្តិសុទ្ធរបស់តួសម្ដែងវ័យ ៤៥ ឆ្នាំ មានប្រមាណ ១០០ លានដុល្លារ។
ក្រៅពីជីវិតជោគជ័យក្នុងឧស្សាហកម្មភាពយន្ត តារាសម្ដែង Angelina Jolie បានបន្សល់ទុកមេរៀនបំផុសគំនិតក្នុងការរស់នៅមួយចំនួនដែលយើងអាចរៀនសូត្រតាមផងដែរ។
១. ជីវិតពោរពេញទៅដោយការប្រកួតប្រជែងច្រើនណាស់
មនុស្សម្នាក់ៗមិនគួរបំភ័យខ្លួនឯង ដោយមិនហ៊ានប្រឈមនឹងអ្នកជុំវិញឡើយ។ យើងត្រូវចាំថា មានការប្រកួតប្រជែងច្រើនណាស់ក្នុងជីវិតនេះ ហើយការប្រកួតប្រជែងនោះនឹងធ្វើឲ្យយើងក្លាយជាមនុស្សម្នាក់ទៀតដែលមិននឹកស្មានដល់។

២. ជីវិតរមែងនាំមកនូវឧបសគ្គនិងបញ្ហា
បញ្ហាកាន់តែច្រើន ឧបសគ្គកាន់តែខ្លាំង ធ្វើឱ្យជីវិតកាន់តែមានន័យ ហើយវាក៏នឹងធ្វើឲ្យយើងមានការលើកទឹកចិត្តខ្លួនឯងកាន់តែពុះពោរថែមទៀត។ យើងមិនត្រូវភ្លេចនោះទេថា បញ្ហាមិនអាចបញ្ឈប់យើងឲ្យនៅទ្រឹងទេ ជាពិសេសយើងម្នាក់ៗសុទ្ធតែអាចគ្រប់គ្រងនិងដោះស្រាយវាបាន។
៣. អតីតកាលមិនមែនជាអ្នកកំណត់បច្ចុប្បន្នឡើយ
អតីតកាលជារឿងពីមុនសុទ្ធសាធ ដូច្នេះត្រូវទុកវានៅកន្លែងនោះហើយ តើគួររំឭកមកដើម្បីអ្វី? ត្រូវទុកការចងពីអតីតកាលរបស់ខ្លួនឲ្យរសាត់ទៅតាមពេលវេលា ហើយត្រូវឆ្លងកាត់វាឲ្យលឿនឆ្ពោះទៅរកបច្ចុប្បន្ន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wealthy Gorilla
ចុចអាន៖ ព្រះនាង ៦ អង្គក្នុងភាពយន្តរបស់ Disney បានបង្រៀនរឿង ៦ យ៉ាងដល់អ្នកទស្សនា
ចុចអាន៖ សម្រង់បំផុសគំនិតរបស់បុគ្គលល្បីល្បាញចំនួន ៩ លើការច្នៃប្រឌិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


