KPT+
សិក្សាជីវិតតស៊ូនាយកប្រតិបត្តិសំលៀកបំពាក់ UNIQLO លោក TADASHI YANAI
បុរសអ្នកមានបំផុតនៅជប៉ុន លោក Tadashi Yanai ក្នុងមហាសាលសម្បត្តិប៉ាន់ស្មានប្រមាណជាតម្លៃ ៣១,៩ ពាន់លានដុល្លារអាមេរិក លើសអ្នកមានបំផុតទី ២ នៅជប៉ុនគឺលោក Takemitsu Takizaki ប្រមាណជា ៦ ពាន់លានដុល្លារ។
ទ្រព្យសម្បត្តិរបស់លោកតាអាយុ ៧១ឆ្នាំ រូបនេះ ភាគច្រើនបានមកពីចេញពីតំណែងជាប្រធាននាយកប្រតិបត្តិនិងម្ចាស់ភាគហ៊ុនធំជាងគេ (លោកមានភាគហ៊ុន ៤៥ ភាគរយ) នៃក្រុមហ៊ុន Fast Retailing ដែលជាក្រុមហ៊ុន Uniqlo ។

Fast Retailing គឺធំជាងអ្វីដែលគិតទៅទៀត

Fast Retailing មិនមែនគ្រាន់តែជាក្រុមហ៊ុនរបស់ Uniqlo មួយមុខប៉ុណ្ណោះទេ តែក៏ជាម្ចាស់ម៉ាកផ្សេងទៀតផងដែរ រួមទាំង Theory, des Cotonniers និង J Brand ។ លោកបានបើកហាង Uniqlo ដំបូងរបស់នៅឆ្នាំ ១៩៨៤ ហើយចាប់តាំងពីពេលនោះមក លោកបានពង្រីកយីហោនេះរហូតដល់ជិត ២០០០ ហាងនៅក្នុងប្រទេសជាង ២០ ។
ក្រុមហ៊ុន Fast Retailing បានរាយការណ៍ពីចំណូលប្រចាំឆ្នាំប្រមាណ ២០,៨ ពាន់លានដុល្លារ គិតត្រឹមខែសីហា ឆ្នាំ ២០១៩ ហើយ Yanai គឺជាសមាជិកដ៏មានឥទ្ធិពលម្នាក់នៅលើក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកាន់កាប់របស់ជប៉ុនឈ្មោះ SoftBank អស់រយៈពេល ១៨ ឆ្នាំ។
លោកធ្លាប់មានកេរ្តិ៍ឈ្មោះជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរបីនាក់ ដែលមានឥទ្ធិពលច្រើនដូចជានាយកប្រតិបត្តិក្រុមហ៊ុន SoftBank លោក Masayoshi Son ប៉ុន្តែនៅខែ ធ្នូ ឆ្នាំ ២០១៩ ក្រុមហ៊ុន SoftBank បានប្រកាសថា Yanai នឹងត្រូវលាឈប់ពីក្រុមប្រឹក្សាភិបាលដើម្បីផ្ដោតលើអាជីវកម្មម៉ូដរបស់លោកវិញ។
ឪពុករបស់លោកជាម្ចាស់ហាងសំលៀកបំពាក់បុរស ដែលមានឈ្មោះថា Ogori Shoji ប៉ុន្តែលោកមិនបានពេញចិត្តនឹងអាជីវកម្មមួយនេះឡើយ។ ទន្ទឹមនឹងនេះ Yanai កំពុងមមាញឹកក្នុងការសិក្សាផ្នែកសេដ្ឋកិច្ចនិងនយោបាយនៅសាកល វិទ្យាល័យ Waseda ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យក្នុងឆ្នាំ ១៩៧១ លោកបានចាប់ផ្ដើមលក់សំលៀកបំពាក់បុរស និងសម្ភារៈផ្ទះបាយនៅផ្សារទំនើប Jusco ប៉ុន្តែលោកបានសម្រេចចិត្តឈប់ពីការងារ បន្ទាប់ពីមួយឆ្នាំ ដើម្បីចាប់ផ្ដើមធ្វើការឲ្យឪពុករបស់លោកជំនួសវិញ។ លោកធ្លាប់បានប្រាប់ ABS-CBN ថា “ ចំណង់ចំណូលចិត្តរបស់ខ្ញុំ គឺមិនធ្វើការពេញមួយជីវិតរបស់ខ្ញុំឡើយ នោះជារបៀបដែលខ្ញុំមាន” ។

នៅឆ្នាំ ១៩៨៤ នៅទីក្រុង Hiroshima លោកបានបង្កើត “ ឃ្លាំងសំលៀកបំពាក់ប្លែកៗ” ជាកន្លែងដែល Uniqlo បានកកើតឡើងមក។ ប៉ុន្មានឆ្នាំក្រោយមក លោកបានប្ដូរឈ្មោះក្រុមហ៊ុនសំលៀកបំពាក់របស់ឪពុកទៅជា Fast Retailing។ ក្រុមហ៊ុននេះបានរីកចម្រើនយ៉ាងឆាប់រហ័សនៅឆ្នាំបន្ទាប់ ហើយនៅឆ្នាំ ១៩៩៦ Yanai មានច្រើនជាង ២០០ ហាង នៅទូទាំងប្រទេសជប៉ុន។
លោកបានពន្យល់ប្រាប់ទស្សនាវដ្ដីវ៉ូដស៍កាលពីឆ្នាំ ២០១១ ថា “ សំលៀកបំពាក់របស់ Uniqlo ត្រូវបានគេយកចិត្តទុកដាក់ចំពោះមនុស្សគ្រប់ប្រភេទ មិនថាពួកគេជាមហាសេដ្ឋី វណ្ណៈកណ្ដាលនិងចុងទាបនោះទេ។ យើងត្រូវការបំពេញរាល់តម្រូវការទាំងអស់របស់អតិថិជន បើយើងមិនបំពេញគ្រប់ផ្នែកនៃជីវិតនិងផ្នែកមនុស្ស យើងមិនអាចទទួលបានជោគជ័យឡើយ”។

លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ឲ្យ Fast Retailing ក្លាយជាអ្នកលក់រាយសំលៀកបំពាក់ធំជាងគេបំផុតនៅលើពិភពលោកនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖គ្រប់គ្នាជានាយកប្រតិបត្តិ នៃជីវិតខ្លួនឯង កុំរស់ព្រោះអ្នកដទៃ
ចុចអាន៖រឿង ៤ ដ៏សំខាន់ទាក់ទិននឹងអាជីវកម្មវាល់លានដុល្លារ
r
ចុចអាន៖ហេតុផលធំៗដែលមនុស្សជាច្រើនមិនសម្រេចបានអ្វីសោះក្រោយវ័យ ៥០ ឆ្នាំ
ចុចអាន៖ស្ថិតក្នុងវិបត្តិនៃជំងឺរាតត្បាត ប៉ុន្តែមហាសេដ្ឋី ១០ រូបនេះបែរជារកប្រាក់ចំណេញបានរាប់ពាន់លានដុលា្លរ

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម