KPT+
អាការៈប្លែកៗ នៃអ្នកណាម្នាក់ដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃស្នេហា
ជឿទេថា ស្នេហាអាចប្ដូរការគិតសកម្មភាពរបស់យើងាំនសដល់ប្តូរចរិតលក្ខណៈមនុស្ស?
បើមិនដូច្នោះគេមិនថា ស្នេហាពិតជាមានឥទ្ធិពលធំនោះទេ។
ស្នេហាជាទូទៅ អាចផ្លាស់ប្ដូរទម្លាប់ និងការគិតរបស់យើងឱ្យខុសប្លែកពីមុន ហើយពេលខ្លះអ្នកកំពុងមានស្នេហាខ្លួនឯង មិនបានទាំងបានចាប់អារម្មណ៍ផង។

ជាពិសេសស្នេហាដំបូង ធ្វើឲ្យមនុស្សមើលឃើញពិភពលោកស្រស់ស្អាត ដូចពាក្យតៗគ្នាថា អ្វីៗប្រែពណ៌ស៊ីជម្ពូរគ្រប់ទីកន្លែង។
ខាងក្រោមនេះអាចអាការៈប្លែកខុសពីមុនក្រោយយុវវ័យមានស្នេហា៖
គិតពីគេគ្រប់ពេល៖ មិនថាធ្វើអ្វី ឬ ទៅណាគឺតែងតែមានគេក្នុងចិត្ត ហើយបើមានរឿងអ្វីគឺចង់ចែករំលែកជាមួយគេជានិច្ច។
មានស្នាមញញឹមលើមុខ៖ ឧស្សាហ៍ញញឹមញញែមម្នាក់ឯង រហូតដល់ពេលខ្លះមិត្តភ័ក្ដិ ឬអ្នកផ្ទះឆ្ងល់ទៀតផង។

ពិភពលោកប្រែស្រស់ស្អាត៖ ទៅដល់ទីណាក៏បាន ឬធ្វើអ្វីក៏មិនចេះធុញដែរ ឲ្យតែមានគេនៅក្បែរគឺមានក្ដីសុខនិងស្កប់ស្កល់ហើយ។

រំភើបដោយគ្មានហេតុផល៖ មានអារម្មណ៍ថាសប្បាយចិត្តគ្រប់ពេល ព្រោះបានដឹងថា ខ្លួនកំពុងមានមនុស្សម្នាក់ដែលចាំយកចិត្តទុកដាក់ជាមួយ។
ស្រឡាញ់ខ្លួនឯង៖ បើជាមនុស្សដែលធ្លាប់មានអារម្មណ៍ស្អប់ខ្លួនឯងពីមុន ពេលមានស្នេហាអារម្មណ៍ទាំងនោះត្រូវរលាយអស់ តែជំនួសមកវិញដោយការស្រឡាញ់ និងជឿជាក់លើខ្លួនឯង។
ប្រឹងប្រែងជម្នះឧបសគ្គ៖ ទោះជួបឧបសគ្គយ៉ាងណា នៅតែអាចពុះពារបាន ព្រោះតែ មានគេនៅចាំគាំទ្រជានិច្ច ជាពិសេសចង់ឲ្យគេមានមោទនភាពចំពោះខ្លួន។
ចេះតែនឹក៖ នឹកគេរហូត ឲ្យតែគេមិននៅជិត យ៉ាងហោចក៏បានឮសម្លេងបន្តិច ឬផ្ញើសាររកគ្នាបានតែមួយឃ្លាក៏អស់ចិត្ត។ ជាពិសេសចង់តែឲ្យគេនៅក្បែរគេស្ទើរ ២៤ ម៉ោង។

ចេះតែងខ្លួន៖ ធ្លាប់ជាមនុស្សខ្ជិលតែងខ្លួនពេលទៅណាម្ដងៗ តែបែរជាចេះឆ្លុះកញ្ចក់យូរៗមុនទៅក្រៅ ចេះបាញ់ទឹកអប់ និងរៀបចំខ្លួនយ៉ាងស្អាតបាតមុនទៅចេញពីផ្ទះ៕
អត្ថបទ៖ សន្យា
ចុចអាន៖ អត្ថន័យនៅពេលបុរសម្នាក់ចង់ជួបឪពុកម្តាយនិងបងប្អូនរបស់អ្នក
ចុចអាន៖ ស្រឡាញ់ស្ទើរលេបក៏ដោយ មនុស្សស្រីមិនគួរលះបង់ ៥ យ៉ាងនេះដើម្បីផ្គាប់ចិត្តគូស្នេហ៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


