KPT+
អត្ថន័យនៅពេលបុរសម្នាក់ចង់ជួបឪពុកម្តាយនិងបងប្អូនរបស់អ្នក
តើមានន័យយ៉ាងណា នៅពេលមិត្តប្រុសប្រាប់ថា គេមានបំណងចង់ជួបគ្រួសាររបស់អ្នក?
នៅពេលមិត្តប្រុសស្នើសុំចង់ជួបគ្រួសារឬសាច់ញាតិរបស់អ្នក វាជាសញ្ញាកំពុងបង្ហាញថា គេមានទំនុកចិត្តលើទំនាក់ទំនងរវាងអ្នកទាំងពីរ ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរបស់គេចំពោះស្នេហាជូនអ្នកផងដែរ។

នៅពេលដែលបុរសចង់ជួបគ្រួសារខាងអ្នក វាជាករណីវិជ្ជមានមួយគួរឲ្យសប្បាយចិត្តនិងត្រេកអរ។ អ្នកនិពន្ធក្នុងគេហទំព័រណាត់ជួប eHarmony.com និយាយថា ក្នុងករណីនេះ វាមានន័យថា គេចាប់អារម្មណ៍នឹងអ្នកហួសពីពាក្យ សង្សារ។
ជាទូទៅ បុរសមិនប្រាកដប្រជា មិនងាយណែនាំខ្លួនឯងឲ្យសាច់ញាតិខាងស្រីស្គាល់ឡើយ ព្រោះវាកត្តាអវិជ្ជមានចំពោះគេទៅថ្ងៃក្រោយ។ ប៉ុន្តែបើគេ ចាត់ទុកអ្នកជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់គេ បុរសម្នាក់នោះតែងតែចង់នាំអ្នកចូលទៅក្នុងរង្វង់គ្រួសារគេដោយមិនស្ទាក់ស្ទើរឡើយ។

សញ្ញាផ្សេងទៀតក៏ចង់ប្រាប់អ្នកថា គេយកចិត្តទុកដាក់ចំពោះអ្នក និងចាត់ទុកអ្នកជាមនុស្សសំខាន់ដែលគេចង់បានជាគូអនាគត។ ការសុំជួបក្រុមគ្រួសារ ឬមិត្តភក្តិក្ដី ជាធម្មតា គឺជាទំនាក់ទំនងសំខាន់មួយដូចចិត្តវិទូសង្គមធ្លាប់ប្រាប់ថា “បុរសម្នាក់នោះចង់ផ្ដល់កិត្តិយសឲ្យអ្នកសមជាស្ត្រីមានតម្លៃពិត”៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CLASSROOM
ចុចអាន៖ ស្រឡាញ់ស្ទើរលេបក៏ដោយ មនុស្សស្រីមិនគួរលះបង់ ៥ យ៉ាងនេះដើម្បីផ្គាប់ចិត្តគូស្នេហ៍
ចុចអាន៖ មាន ៤ សញ្ញានេះ គេទុកយើងត្រឹមជាជម្រើសមិនមែនជាមនុស្សសំខាន់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


