KPT+
ផលប៉ះពាល់ទាំង ៧ ពីចំហាយម៉ាស៊ីនត្រជាក់ ភាគច្រើនបង្កជាបញ្ហាធំ
ម៉ាស៊ីនត្រជាក់ ប្រៀបដូចជាខ្សែជីវិតសម្រាប់មនុស្សភាគច្រើន នាពេលបច្ចុប្បន្ននេះ ជាពិសេសបើសិនប៉ះចំថ្ងៃក្ដៅទៀត រឹតតែមានអ្នកប្រើប្រាស់ច្រើនឡើង។
ប៉ុន្តែក្នុងនោះ ម៉ាស៊ីនត្រជាក់ក៏មានផលប៉ះពាល់មិនល្អមួយចំនួន ដែលគ្រប់គ្នាមិនធ្លាប់ដឹង។

១. ខះជាតិទឹកក្នុងរាងកាយ
អត្រាខះជាតិទឹកត្រូវបានគេដឹងថា ខ្ពស់ជាងពេលស្ថិតនៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ ជាធម្មតាមនុស្សនឹងខ្វះជាតិទឹក ប្រសិនបើម៉ាស៊ីនត្រជាក់ស្រូបយកសំណើមច្រើនពេកពីបន្ទប់។ បញ្ហានេះអាចកើតឡើងនៅពេលដែលយើងមានអារម្មណ៍ថា ត្រជាក់ហើយចង់ផឹកទឹក។
២. ឈឺក្បាលប្រកាំង

ផលប៉ះពាល់មួយទៀតនៃកន្លែងដែលមានម៉ាស៊ីនត្រជាក់ ជាពិសេសប្រសិនបើម៉ាស៊ីនត្រជាក់នោះមិនបានថែរក្សាឲ្យត្រឹមត្រូវ នោះគឺងាយនឹងរងការឈឺក្បាលប្រកាំង នៅពេលកម្រិតគុណភាពខ្យល់ខាងក្នុងផ្ទះធ្លាក់ចុះ ហើយយើងស្ថិតនៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ឬអាគារនោះយូរពេក។
៣. បញ្ហាផ្លូវដង្ហើម
រោគសញ្ញាផ្លូវដង្ហើមផ្នែកខាងលើគឺ ភ្នែក ច្រមុះ និងបំពង់ក កើនឡើងចំពោះអ្នកដែលចំណាយពេលច្រើននៅកន្លែងដែលមានម៉ាស៊ីនត្រជាក់ ជាងអ្នកដែលមិនចំណាយពេលនៅកន្លែងដែលមិនមានម៉ាស៊ីនត្រជាក់។ ទាំងនេះអាចរួមបញ្ចូលទាំងការស្ទះច្រមុះ បំពង់កស្ងួត ឬរលាករមាស់។
ដូចដែលការស្រាវជ្រាវមួយបានរកឃើញថា ២៨% នៃអគារដែលបំពាក់ដោយម៉ាស៊ីនត្រជាក់ ជួបប្រទះនឹងជំងឺរើម បើប្រៀបធៀបទៅនឹង ៥ % នៅក្នុងអគារដែលមានខ្យល់ចេញចូលតាមធម្មជាតិ។ ប្រហែល ៣៥ % នៃប្រជាជននៅក្នុងតំបន់ដែលមានម៉ាស៊ីនត្រជាក់ មានការស្ទះច្រមុះ ទល់នឹង ៩ % នៅក្នុងអគារដែលមានខ្យល់ចេញចូលធម្មជាតិ។
៤. ល្ហិតល្ហៃ
ការស្រាវជ្រាវបង្ហាញថា ប្រជាជននៅក្នុងអគារដែលមានម៉ាស៊ីនត្រជាក់ តែងត្អូញត្អែរពីភាពល្ហិតល្ហៃក្នុងខ្លួនប្រាណ។ ដូចដែលការសិក្សាមួយបានរកឃើញថា ប្រសិនបើយើងកំពុងធ្វើការនៅក្នុងអគារដែលមានម៉ាស៊ីនត្រជាក់ យើងនឹងមានការត្អូញត្អែរពីភាពល្ហិតល្ហៃជាងអ្នកដែល ស្ថិតនៅក្នុងចន្លោះដែលមានខ្យល់ចេញចូលដោយធម្មជាតិ។
៥. ស្បែកស្ងួតនិងរមាស់
ម៉ាស៊ីនត្រជាក់ហួសកម្រិតគួបផ្សំនឹងការប៉ះជាមួយកម្ដៅថ្ងៃខ្លាំង អាចធ្វើឲ្យស្បែករមាស់និងស្ងួត។ នេះក៏ដោយសារតែយើងមិនបានឲ្យស្បែកប៉ះពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់។
៦. ជំងឺហឺតនិងអាលែកហ្សី
ម៉ាស៊ីនត្រជាក់អាចធ្វើឲ្យអាលែកហ្សី ចំណែកអ្នកមានជំងឺហឺតអាចនឹងកាន់តែធ្ងន់ធ្ងរ។ បើម៉ាស៊ីនត្រជាក់របស់យើងមិនបានសម្អាត និងថែរក្សាឲ្យបានត្រឹមត្រូវទៀតនោះ យើងនឹងប្រឈមនឹងហានិភ័យនៃអាលែកហ្សីមិនខាន។
៧. ភ្នែកស្ងួត
ភ្នែកស្ងួតអាចបណ្ដាលឲ្យភ្នែករបស់យើងមានអារម្មណ៍រមាស់ និងរលាកឬព្រិលជាដើម។ ចំណែកបញ្ហាភ្នែកស្ងួតនេះ អាចបណ្ដាលមកពីយើងបានចំណាយពេលច្រើនម៉ោងនៅក្នុងកន្លែងដែលមានម៉ាស៊ីនត្រជាក់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖curejoy
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


