KPT+
លុបចោលទម្លាប់ទំាងនេះចេញពីជីវិតម្តងមួយៗ អនាគតនឹងប្រពៃ
មនុស្សជាច្រើនចង់ដឹងគន្លឹះដើម្បីទទួលបានជោគជ័យក្នុងជីវិត ប៉ុន្តែបែរជាមិនភ័យខ្លាចក្នុងការតស៊ូភាពលំបាកនៅតាមផ្លូវទៅកាន់ជោគជ័យទៅវិញ។
ខាងក្រោមនេះ គឺជារឿង មួយចំនួនដែលយើងគួរលះបង់ចោល បើចង់បានជីវិតរុងរឿង។
ខ្ជិលច្រអូស៖ មនុស្សភាគច្រើនដឹងថាខ្លួនខ្ជិល ប៉ុន្តែមិនកែខ្លួន ដឹងខ្លួនថាប្រើពេលធ្វើរឿងឥតប្រយោជន៍ច្រើន តែមិនព្រមប្ដូរទម្លាប់បាន។ ពួកគេយកពេលទៅប្រើលើបណ្តាញសង្គម និងរឿងឥតប្រយោជន៍អស់យ៉ាងច្រើន រហូតធ្វើឲ្យបាត់បង់ប្រសិទ្ធភាពជីវិត ធ្វើឲ្យខ្លួនទម្លាប់ខ្ជិលលែងចង់ធ្វើការ។ ដូច្នេះ បើអ្នកដឹងថាខ្លួនឯងខ្ជិល យើងគួរគិតគូរឡើងវិញចំពោះតម្លៃនៃពេលវេលាដែលកំពុងមាន ព្រោះបើវាហួសទៅ យើងមិនអាចទាញមកវិញបានទេ។

គ្រឿងស្រវឹង និងគ្រឿងញៀន៖ មនុស្សអាចរស់នៅកាន់តែសប្បាយ បើមិនប៉ះពាល់គ្រឿងស្រវឹងនិងគ្រឿងញៀន ប៉ុន្តែអ្នកខ្លះបែរជាគិតថាគ្រឿងទាំងពីនេះធ្វើឲ្យខ្លួនសប្បាយទៅវិញ។ របស់ទាំងនោះអាចធ្វើឲ្យយើងសប្បាយមួយភ្លែតមែន ប៉ុន្តែនៅថ្ងៃមុខ យើងនឹងទទួលផលអាក្រក់ពីវាវិញមិនខាន។ ជួនកាលរឿងអាក្រក់ៗដែលបណ្ដាលមកពីគ្រឿងស្រវឹងនិងគ្រឿងញៀន អាចធ្វើឲ្យមនុស្សក្បែរខ្លួនមានគ្រោះថ្នាក់ ឬប៉ះពាល់ជីវិតក៏មាន។

ការបំផ្លាញសុខភាព៖ ឆីមិនប្រមាណ បានមិនសន្សំ។ អ្នកចូលចិត្តអាហារកំប៉ុង ភេសជ្ជៈប៉ូវកំលាំង ភេសជ្ជៈកំប៉ុងដែលមានជាតិស្ករច្រើន អាហារផ្អាប់ និងអាហារ Fast foods សុទ្ធតែកំពុងបំផ្លាញសុខភាពរបស់ខ្លួនឯង។ បើយើងចង់រស់នៅមើលពិភពលោកនេះបានយូរ កុំព្យាយាមបរិភោគអាហារដែលប៉ះពាល់សុខភាពខ្លាំង ព្រោះបើគ្មានសុខភាពល្អទេ យើងនឹងមិនអាចមានអ្វីទាំងអស់។

ក្តីលោភលន់៖ ភាពលោភលន់ធ្វើឲ្យយើងបាត់បង់តម្លៃជាមនុស្ស និងមានកេរិ៍ឈ្មោះមិនល្អជាដើម។ ការខិតខំប្រឹងប្រែងធ្វើការរកលុយ គឺជារឿងល្អ ប៉ុន្តែកុំព្រោះតែលុយហ៊ានធ្វើរឿងថោកទាប កុំព្រោះតែលុយភ្លេចកំណើតខ្លួន កុំព្រោះតែលុយមិនគិតសុខភាពខ្លួនឯងឲ្យសោះ។

សុញស្មុគស្មាញ៖ មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ជួបរឿងល្អ និងរឿងអាក្រក់ក្នុងជីវិត។ នៅពេលជួបរឿងល្អក៏សប្បាយ ហើយនៅពេលជួបរឿងអាក្រក់ក៏កើតទុក្ខ។ នៅពេលជួបរឿងមិនល្អ តែងតែមានអារម្មណ៍ស្មុគស្មាញ និងស្ត្រេស។ នៅពេលយើងមានអារម្មណ៍ស្ត្រេសយូរៗទៅ សុខភាពរបស់យើងនឹងចុះខ្សោយ ការចងចាំធ្លាក់ចុះ ធ្វើការងារក៏មិនបានល្អ។ យើងគ្រប់គ្នាមិនអាចគេចផុតពីរឿងមិនល្អបានទេ ប៉ុន្តែត្រូវចេះសប្បាយក្នុងជីវិត ហើយរឿងខ្លះដែលមិនគួរគិតយកចិត្តទុកដាក់ កុំប្រមូលដាក់ក្នុងខួរក្បាលច្រើនពេក៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖ យុវវ័យណាប្រកាន់បាន៣ យ៉ាងនេះនឹងទទួលជោគជ័យក្នុងជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


