ព័ត៌មានជាតិ
សួនកុលាប និងកេសរកូល ទាក់ទាញទេសចរបំផុតនៅសួនរុក្ខជាតិអង្គរ
សួនរុក្ខជាតិអង្គរនៅខេត្តសៀមរាបដែលបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០២២ បានក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់ពលរដ្ឋ និងទេសចរទៅកម្សាន្ត។
គ្របដណ្តប់លើផ្ទៃដីទំហំជាង ១៥ ហិកា សួនរុក្ខជាតិចម្រុះនេះប្រមូលផ្តុំដោយរុក្ខជាតិរាប់រយប្រភេទ ខណៈសួនផ្កាកុលាប និងកេសរកូល ជាគោលដៅដែលទាក់ទាញភ្ញៀវទេសចរចូលចិត្តទៅទស្សនាបំផុត។

លោក មាឃ បូរ៉ា មន្រ្តីគ្រប់គ្រងសួនរុក្ខជាតិអង្គរបានបញ្ជាក់ថា សួនរុក្ខជាតិអង្គរបែងចែកជា ៥ ផ្នែកមាន សួនឱសថនិងគ្រឿងទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអម្បូរត្នោត សួនលំនៅដ្ឋានខ្មែរ និងសួនព្រៃឈើ និងសត្វព្រៃអង្គរ។
សូនសួនរុក្ខជាតិអង្គរ បានក្លាយជាទីចាប់អារម្មណ៍ថ្មីបន្ថែមសម្រាប់ទេសចរបរទេសនិងពលរដ្ឋខ្មែរ ពេលចូលទៅកម្សាន្តនៅរមណីយដ្ឋានអង្គរ។ បើតាមលោក មាឃ បូរ៉ាទេសចរដែលមកទស្សនាសួនរុក្ខជាតិអង្គរក្រៅពីដើម្បីកម្សាន្តអារម្មណ៍ និងមួយចំនួនក៏ចូលចិត្តមកដើម្បីសិក្សាស្វែងយល់ពីរុក្ខជាតិកម្រទាំងក្នុងស្រុក និងមួយចំនួនត្រូវបាននាំមកពីក្រៅប្រទេស។

មន្រ្តីគ្រប់គ្រងសួនរុក្ខជាតិអង្គរបានគូសបញ្ជាក់ថា សួនរុក្ខជាតិអង្គរបើកឲ្យភ្ញៀវទេសចរចូលទស្សនាដោយសេរី ដោយចាប់បើកពីថ្ងៃ ពុធ ដល់ថ្ងៃច័ន្ទ និងសម្រាកមួយថ្ងៃគឺថ្ងៃអង្គារ។
“សួនរុក្ខជាតិអង្គរ ” ប្រមូលផ្តុំនូវរុក្ខជាតិកម្រ ផ្កាភ្ញី និងដើមឈើចម្រុះដែលបាននាំយកមកពីតំបន់អង្គរ បណ្តាខេត្តនានាទូទាំងប្រទេស និងមួយចំនួនក៏ត្រូវបាននាំយកមកពីក្រៅប្រទេសសរុបមានជាង ៥០០ប្រភេទ ដែលមានដូចជាប្រភេទឈើប្រណិត និងឈើព្រៃសរុប ៥០ ប្រភេទ ឱសថ គ្រឿងទេស និងបន្លែ ១០០ ប្រភេទ រុក្ខជាតិអំបូរត្នោត ៥០ ប្រភេទ ដើមឈើហូបផ្លែ ៩០ ប្រភេទ ប្រទាល ៥០ ប្រភេទ កេសរកូល ប៉ប្រក និងវល្លិ៍ ៤០ ប្រភេទ ដើមផ្កា ៥០ ប្រភេទ ផ្កាតាមរដូវ ៤០ ប្រភេទ ផ្កាស្មៅ និងត្រែង ១០ ប្រភេទ ផ្កាខ្មែរ និងផ្កាក្រអូប ២០ ប្រភេទ ព្រមទាំងរុក្ខជាតិទឹក និងរុក្ខជាតិផ្សេងៗជាច្រើនទៀតសរុបរាប់ម៉ឺនដើម−គុម្ព។


ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀតដល់ភ្ញៀវដែលមកទស្សនា ក្នុងបរិវេណសួនក៏មានរៀបចំលម្អដោយកូនភ្នំ ស្រះ ប្រឡាយទឹក ទឹកធ្លាក់ខ្នាតតូច និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ព្រមទាំងសត្វព្រៃនិងសត្វចិញ្ចឹមមួយចំនួនផងដែរ។
ស្របតាមចក្ខុវិស័យបង្កើនភាពបៃតងក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាគ្រោងនឹងពង្រីកសួនរុក្ខជាតិអង្គរបន្ថែមរហូតទៅដល់កសិន្ធុខាងត្បូងនៃប្រាសាទអង្គរវត្តលើផ្ទៃដីប្រមាណ ១៣០ហិកតា ដើម្បីឲ្យសួនមានសក្ដានុពល វិសាលភាពធំទូលាយ និងសម្បូរបែបជាងមុន សម្រាប់ប្រយោជន៍សាធារណៈជនក៏ដូចជាចូលរួមចំណែកក្នុងកិច្ចការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក៕
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៥ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


